ព័ត៌មានជាតិ

ឱកាសពិសេស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្តល់អាហាររូបករណ៍3០% សម្រាប់អតីតនិស្សិត មន្រ្តីរាជការ និងប្រធាន អនុប្រធានក្រុមហ៊ុន ឬសហគ្រាសឯកជន

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មន្រ្តីរាជការ និងប្រធាន អនុប្រធានក្រុមហ៊ុន ឬសហគ្រាសឯកជន។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន ១០០នាក់ដំបូង នឹងទទួលបញ្ចុះតម្លៃ 200 ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥០០ ដុល្លារ សម្រាប់ថ្នាក់បណ្ឌិត ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣-បង្រៀនភាសាអង់គ្លេស, ៤-ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត, ៥-គ្រប់គ្រងណិជ្ជកម្ម, ៦-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៧-ធនាគារនិងហិរញ្ញវត្ថុ, ៨-គណនេយ្យនិងហិរញ្ញវត្ថុ, ៩-គ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់, ១០-គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ១១-គ្រប់គ្រងសណ្ឋគារនិងទេសចរណ៍, ១២-ការទូត, ១៣-នីតិសាស្រ្ត, ១៤-អក្សរសាស្រ្តខ្មែរ, ១៥-រដ្ឋបាលសាធារណៈ, ១៦-ទំនាក់ទំនងអន្តរជាតិ, ១៧-វិទ្យាសាស្រ្តនយោបាយ

ផ្ទាំងពាណិជ្ជកម្ម

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-វិទ្យាសាស្រ្តអប់រំ, ២-សេដ្ឋកិច្ចកសិកម្ម, ៣-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៤-គ្រប់គ្រងពាណិជ្ជកម្ម, ៥-វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ៦-នីតិសាស្រ្ត ៧-រដ្ឋបាលសាធារណៈ ៨-ទំនាក់ទំនងអន្តរជាតិ និង៩-វិទ្យាសាស្រ្តនយោបាយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមនិស្សិត អតីតនិស្សិត មន្រ្តីរាជការ និងប្រធាន អនុប្រធានក្រុមហ៊ុន ឬសហគ្រាសឯកជនទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះ ចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់ ។

ព័ត៌មានលម្អិត ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៧ ៧៩៩ ៨៨៩ ៕

To Top