ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្តី ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបាននិមន្ត ព្រះឧត្តមធម្ម សោម ស៊ីម ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរ អនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការ វត្ដប្រាសាទ ដើម្បីសូត្រមន្ត ប្រោះព្រំ លើករាសី សិរីសួស្តីឆ្នាំថ្មីឆ្នាំសកល ២០២៣ ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតទាំងអស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោកស្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (សាខាស្ពានអាកាសចោមចៅ) ។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បើកបវេសនកាលថ្មី សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចូលរៀន៖
-ថ្នាក់ចន្ទ-សុក្រ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣
-ថ្នាក់សៅរ៍-អាទិត្យ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣

ដើម្បីលើកទឹកចិត្តជូនដល់សិស្ស-និស្សិតទូទាំងប្រទេសដែលមានបំណងចង់មកសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យបានផ្ដល់អាហារូបករណ៍រយៈពេលមួយចប់កម្មវិធីសិក្សា តាមគោលការណ៍ដូចខាងក្រោម៖

-សិស្សនិទ្ទេស A = ១០០% ទាំងកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ

-សិស្សប៊ែលធី = ៥០% សម្រាប់កម្មវិធីសិក្សាអន្តរជាតិ និង ៣០% សម្រាប់កម្មវិធីសិក្សាជាភាសាជាតិ

-សិស្សទូទៅ = ២០% ទាំងកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ

ព្រមទាំងផ្ដល់ជូន ថ្នាក់បំប៉នភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ!

សាកលវិទ្យាល័យ មាន ១២ មហាវិទ្យាល័យ ៤២ជំនាញ និងមានកម្មវិធីសិក្សា (2 Programs) សម្រាប់និស្សិតជ្រើសរើស៖
១- កម្មវិធីសិក្សាជា ភាសាជាតិ (National Program)
២- កម្មវិធីសិក្សា អន្តរជាតិ (International Program)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
-ទីតាំងទី១ (ទួលស្លែង)៖ ស្ថិតនៅអគារ ២១ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ) ឬតាមរយៈលេខទូរស័ព្ទ៖ 078 5555 07/ 095 2222 84/ 067 2222 84/ 010 96 79 79 ។
-ទីតាំងទី២ (ស្ពានអាកាសចោមចៅ)៖ ស្ថិតនៅអគារ ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខ ង-៧០) ឬតាមរយៈលេខទូរស័ព្ទ៖ 095 3333 42 / 077 54 8888 / 098 90 78 78 / 097 6666 840 ៕

To Top