ភ្នំពេញ៖ លោក Sanjay Anand នាយកប្រតិបិត្ត Adani Global ប្រទេសឥណ្ឌា បានបង្ហាញបំណងចង់ វិនិយោគទៅលើគម្រោង ថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា ។
ការបបង្ហាញបំណង របស់នាយកប្រតិបត្តិAdani Global បានធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ។
នៅក្នុងជំនួបពិភាក្សានេះដែរ លោក Sanjay Anand បានសិក្សាស្វែងយល់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌ ក្នុងការវិនិយោគវិស័យទាំងពីរ ។
ជាមួយគ្នានោះភាគីទាំងពីរ ក៏បានជជែកពិភាក្សាអំពីសក្តានុពល និងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានយល់ដឹង អំពីផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ ៕