ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ការមកដល់ជាថ្មី របស់ភ្ញៀវទេសចរចិន នៅព្រលានយន្តហោះ ខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក ហោ សារ៉ុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូទទួលស្វាគមន៍ ជើងយន្តហោះ ជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុ ដែលមានអ្នកដំណើរ ជាជនជាតិចិនសរុបចំនួន ១០៤នាក់។

ការចាប់ផ្តើមហោះហើរ ជាប្រចាំឡើងវិញនេះ គឺជាស្ពានតភ្ជាប់លំហូរភ្ញៀវទេសចរ ពីប្រទេសចិនមកកាន់កម្ពុជា ជាពិសេសលើទឹកដីនៃ តារារះនាទិសនិរតីរបស់កម្ពុជា បន្ទាប់ពីប្រទេសចិន បានបើកប្រទេសឡើងវិញ។

នៅក្នុងពិធីទទួលស្វាគមន៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមកាតា និងអ្នកមុខអ្នកការ ក្រុមយុវជនជាច្រើនរូបទៀត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top