ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឲ្យដឹងថា នៅពេលប្រកួតកីឡាស៊ីហ្គេម អ្នកកាសែតខ្មែរ អ្នកណានៅកន្លែងណា ត្រូវនៅកន្លែងនៅះ អត់មានចល័តចុះឡើងនោះទេ ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានសរសេរថា «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ! នៅពេលប្រកួតកីឡាស៊ីហ្គេម អ្នកណានៅកន្លែងណា ត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ។ នេះជាវិន័យដាច់ណាត់”។
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-25_13-34-18-1024x562.jpg)
លោកថា បើអ្នកណាបំពានធ្ងន់ធ្ងរលើវិន័យនេះ អាចប្រទេសគេដាក់ពិន័យកម្ពុជា មិនឲ្យចូលប្រកួត នាពេលខាងមុខទៀតបាន។
សូមរំលឹកថា ត្រឹមថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ១០ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ដោយសំបុត្របានចែកចាយ ដោយឥតគិតថ្លៃកាលពីថ្ងៃ២៤ មេសា ៕
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-25_13-34-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)