ព័ត៌មានជាតិ

Breaking News៖ លុយ១លាន៤សែនដុល្លារ និងជនសង្ស័យ៤នាក់ ត្រូវបានរឹបអូសនិងឃាត់ខ្លួន នៅខេត្តព្រៃវែង

ភ្នំពេញ៖ លុយចំនួន១លាន៤សែនដុល្លារ និងជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រៃវែង រឹបអូសនិងឃាត់ខ្លួនកាលពីដើមសបប្ដាហ៍នេះ ។

យោងតាមមន្រ្តីនគរបាលខេត្ត បានឱ្យដឹងថា ចំនួនទឹកប្រាក់ខាងលើ ត្រូវបាននាំចូលពីប្រទេសវៀតណាម ដោយខុសច្បាប់តាមច្រកដូង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយឆ្លងមកដល់ខេត្តព្រៃវែង ភ្លាមនោះត្រូវបានសមត្ថកិច្ចខេត្តព្រៃវែង ចាប់បានភ្លាមៗតែម្ដង។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹខឿន បានថ្លែងប្រាប់ព័ត៌មានដើមអម្ពិល ឱ្យដឹងថា ទឹកប្រាក់ចំនួន១លាន៤សែនដុល្លារ ជាមួយជនសង្ស័យ៤នាក់ ដែលសមត្ថកិច្ចស្នងការនគរបាលខេត្តព្រៃវែង ចាប់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ជាប្រភេទបទល្មើសលាងលុយ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕

To Top