ភ្នំពេញ ៖ មន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ២នាក់ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន បន្ទាប់ពីចាប់ចង្កូតម៉ូតូរបស់ប្រជាពលរដ្ឋបណ្តាលឲ្យដួល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២ កក្កដា បានឲ្យដឹងថា ការកោះហៅមន្រ្តីទាំង២នាក់មកសួរនាំរហូតដល់ផ្អាកការងារជាបណ្តោះអាសន្ននេះ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា «បាន កាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល»ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋជាអ្នកលេងបណ្តាញសង្គម។
ការផ្អាកការងារនេះ ដើម្បីរងចាំសុំគោលការណ៍ និងបទបបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕