ព័ត៌មានជាតិ

ប្រធានាធិបតីជាប់ឆ្នោត អាមេរិក លោក Trump ប្រឆាំងចំពោះអ៊ុយក្រែន ដែលប្រើមីស៊ីល ផ្តល់ដោយសហរដ្ឋអាមេរិក វាយប្រហារគោលដៅ ជ្រៅនៅក្នុងទឹកដីរុស្ស៊ី

Xinhua

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត អាមេរិក លោក Trump បានប្រកាស “ប្រឆាំងយ៉ាងខ្លាំង” ចំពោះអ៊ុយក្រែន ដែលប្រើមីស៊ីល ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅ ជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ ឆ្នោតលោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ មួយចេញផ្សាយដោយកាសែត អង់គ្លេស The Times កាលពីថ្ងៃទី១២ ខែធ្នូថា “ខ្ញុំប្រឆាំងយ៉ាងខ្លាំងចំពោះការបាញ់ មីស៊ីល ដែលមានចម្ងាយ រាប់រយគីឡូម៉ែត្រចូល ទៅក្នុងប្រទេសរុស្ស៊ី។ ហេតុអ្វីបានជាយើងធ្វើដូច្នេះ? ខ្ញុំគិតថា វាជាការសម្រេចចិត្តដ៏ឆោតល្ងង់” ។

ការសម្ភាសន៍នេះត្រូវបានធ្វើឡើងនៅចុងខែវិច្ឆិកា មុនពេលលោក Trump ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

លោក​បាន​និយាយថា “យើង​គ្រាន់​តែ​បង្កើន​សង្គ្រាម ហើយ​ធ្វើ​ឲ្យ​វា​កាន់​តែ​អាក្រក់” ប៉ុន្តែ​បាន​និយាយ​ថា លោក​នឹង​ប្រើ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ុយក្រែន ​ជា​ឥទ្ធិពល​ដើម្បី​បញ្ចប់​សង្គ្រាម។ «ខ្ញុំចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ ហើយ​វិធី​តែ​មួយ​គត់​ក្នុង​ការ​ធ្វើ​វា​គឺ ​មិន​ត្រូវ​បោះ​បង់​ពួក​គេ»។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយថា នឹងមិនមាន “ថយក្រោយ ឬ ទៅមុខ” ជាមួយរដ្ឋបាល ដែលចូលមកជុំវិញការអត្ថាធិប្បាយរបស់លោក Trump ។ គាត់បាននិយាយថា “អ្វីដែលខ្ញុំអាចធ្វើបាន គឺរំលឹកឡើងវិញនូវគោលនយោបាយ និងទិសដៅរបស់ប្រធានាធិបតី Biden ពោលគឺធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីដាក់ប្រធានាធិបតី Zelensky ឱ្យស្ថិតក្នុងទីតាំងល្អបំផុត ដើម្បីចាប់ផ្តើមការចរចា” ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top