ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរ សិស្សានុសិស្សថ្នាក់ទី១២ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប

ពោធិសាត់ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ នៅថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមក្នុង ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន ៥៣២ នាក់ ដែលទើបបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ។

ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ក្រុងពោធិ៍សាត់ និងដោយបានការសម្របសម្រួលពី ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត ៕

To Top