លោកបណ្ឌិត ប្រាំង ជលសា ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ស៊ីវិលប្រមាណ ២៥០នាក់ នៅទីស្នាក់ការ គណបក្សស្រុកក្រគរ
ពោធិ៍សាត់ ៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការស៊ីវិល ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ។

ក្នុងឱកាសនោះ ជំនួបសំណេះសំណាល បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលជួបជុំ ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ការងារ ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នា ដើម្បីរួមចំណែកក្នុងការបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ។

ជាមួយគ្នានេះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានផ្តល់ថវិកាចំនួន ៥០.០០០រៀល និងប្រេងឥន្ធនៈចំនួន ៥លីត្រ ជូនមន្ត្រីរាជការស៊ីវិលម្នាក់ៗ ដើម្បីជាការឧបត្ថម្ភ និងជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃផងដែរ។
ពិធីនេះបានរួមចំណែកក្នុងការរក្សាចំណងទំនាក់ទំនង និងពង្រឹងកិច្ចសហការរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលក្នុងមូលដ្ឋាន សំដៅបន្តការបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានល្អប្រសើរ។







អត្ថបទនេះដោយ ÷ ខេម៉ា / ដើមអម្ពិល
