Feature

ដំណឹងមរណភាព ! ឯកឧត្តម ខៀវ មុត បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា។

ឯកឧត្តម ខៀវ មុត បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ នៅថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:០៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង) ត្រូវនឹងម៉ោង ១២:០៣នាទីថ្ងៃត្រង់ (ម៉ោងនៅប្រទេសកម្ពុជា)។

សេចក្តីបួងសួង៖ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

To Top