(ភ្នំពេញ) ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣៖ បើនិយាយទៅ Samsung Galaxy S23 គឺមានប្រូម៉ូសិនពិសេសស្រាប់ហើយ ប៉ុន្តែកាន់តែអស្ចារ្យ…និងរំភើបរីករាយ…ជាមួយការផ្ដល់ជូនដ៏ពិសេសថែមទៀត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ…! សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា គ្រាន់តែធ្វើការទិញនូវថេប្លេត ឬស្មាតហ្វូនសេរីណាមួយពីក្នុងហាងលក់ទូរស័ព្ទដៃសាមសុង ទាំង 9 ទីតាំងនេះ ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30...
បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសរបស់លោកមិនអាចបន្តធ្វើការផ្គត់ផ្គង់រថក្រោះបន្ថែមទៅឲ្យប្រទេសអាល្លឺម៉ង់ទៀតនោះទេ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលទីក្រុងគៀវបានធ្វើការព្រមាននិងសំណូមពរទៀតថាចាំបាច់ត្រូវការអាវុធធុនធ្ងន់ជាច្រើនទៀតដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្សី។ លោក Pistorius បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt and Sonntag ថា៖ខ្ញុំមិនឃើញថារថក្រោះជួរមុខ Leopard នឹងអាចត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតនោះទេជាពិសេសនៅក្រោយការប្រកាសរបស់ខ្ញុំរួចរាល់ហើយបែបនេះ។ រដ្ឋមន្ត្រីដដែលរូបនេះបានបន្តទៀតថា៖រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន២កញ្ចប់ប៉ុណ្ណោះឬប្រហែលជា៦០គ្រឿងខណៈដែលអឺរ៉ុបក៏នឹងបន្តផ្គត់ផ្គង់រថក្រោះស៊េរីចាស់របស់ Leopard ចំនួន១០០គ្រឿងទៀតផងដែរនៅឆ្នាំក្រោយទាំងដែលអ៊ុយក្រែនកន្លងមកទាមទារយ៉ាងហោចណាស់៣០០គ្រឿង៕...
បរទេស៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក ប្រធានាធិបតីកូរ៉េខាងជើង Kim Jong-un កាលពីថ្ងៃម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ចំពោះហ្គេមដ៏គ្រោះថ្នាក់ ដែលយកអាវុធនុយក្លេអ៊ែរ មកគិតគូរអំពីអនាគតរបស់ប្រទេសជាតិ។ លោកស្រី Kim Yo Joing ត្រូវបាន RT ចេញផ្សាយអំពីការលើកឡើងរបស់គាត់ ដែលផ្តោតសំខាន់ទៅលើផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ របស់អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ន កំពុងបើកដំណើរការសាកល្បងនិងការស្នើសុំនៅលើវេបសាយ របស់ប្រធានាធិបតីអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសបារាំងតាមរយៈប្រភពជិតស្និទ្ធរបស់លោកប្រធានាធិបតីបារាំងបានលើកឡើងអំពីមុខងារដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែរជឿជាក់ថានឹងអាចស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែនបាន។ ប្រភពដដែលសរសេរបែបនេះថា៖ ប្រទេសចិនគឺជាប្រទេសតែមួយគត់លើលោកដែលអាចសម្រេចកិច្ចព្រមព្រៀងនេះស្វែងរកសន្តិភាពជូនអ៊ុយក្រែនឡើងវិញបាន។ការលើកឡើងដោយភាគីខាងប្រទេសបារាំងនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅមុនពេល នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ទៅកាន់ទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយ។ ប្រភពដដែលបានបន្តទៀតថា៖វាគឺជារឿងច្បាស់លាស់ណាស់ដែលប្រទេសចិនគឺជាប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចមានលទ្ធភាពក្នុងការជួយដោះស្រាយជម្លោះលើកនេះនិងជួយដោះស្រាយជាមួយនឹងភាគីទាំងសងខាងតែម្តង។ គួរឲ្យដឹងដែរថាលោក Macron នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃពុធសប្តាហ៍ក្រោយដើម្បីជួបជាមួយនឹងប្រធានាធិបតិបារាំងលោក Xi Jinping ព្រមទាំងលោកនាយករដ្ឋមន្ត្រី Li...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រយ៉ាងហោចណាស់ មនុស្សចំនួន១១នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេលមានករណីរត់ជាន់គ្នាក្នុងអំឡុងពេលចែកចាយអាហារ នៅទីក្រុងកំពង់ផែ Karachi នៃខេត្ត Sindh ប្រទេសប៉ាគីស្ថាន ។ គេបានដឹងថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកន្លែងដែលមានការកកស្ទះនៅខាងក្រៅរោងចក្រឯកជនមួយដើម្បីប្រមូលអាហារសប្បុរសធម៌ក្នុងពិធីបុណ្យរ៉ាម៉ាដាននៅក្នុងតំបន់ SITE នៃទីក្រុង Karachi នៅគ្រាដែលមានករណីរត់ជាន់គ្នាបានកើតឡើង ។...
ហ្គាតេម៉ាឡា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានទៅដល់ប្រទេសហ្គាតេម៉ាឡាកាលពីថ្ងៃសុក្រ នៅក្នុងដំណើរទស្សនកិច្ចមួយដើម្បីពង្រឹងចំណងមិត្តភាព ជាមួយសម្ព័ន្ធមិត្តដែលកំពុងធ្លាក់ចុះ បន្ទាប់ពីការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំង ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Tsai ទៅកាន់ប្រទេសនេះ និងប្រទេសជិតខាងនៅអាមេរិកកណ្តាលគឺ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យន្តហោះរបស់ប្រទេសចិន ចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាធម្មតាជារបាំងមិនផ្លូវការរវាងភាគីទាំង២ ។ ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ប្រទេសចិន នៅក្នុងរយៈពេល២៤ ម៉ោងដល់ម៉ោង៦ព្រឹកម៉ោងក្នុងស្រុក យន្តហោះចម្បាំងរបស់ប្រទេសចិនចំនួន៩គ្រឿង និងយន្តហោះគ្មានមនុស្សបើកយោធា១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមក្នុងរយៈពេល២៤ម៉ោងដល់ម៉ោង៦ព្រឹក ។ ក្រសួងបានឲ្យដឹងថា...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ ប៉ូការី ស្វេត (Pocari Sweat) ចំនួន...
បរទេស៖ រុស្ស៊ី បានកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែន ជំរុញឲ្យសមាជិកនានា រារាំងសកម្មភាពនេះក៏ដោយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិក ១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែង ជាប្រធានសម្រាប់រយៈពេលមួយខែ តាមលំនាំវិលជុំ។ លើកចុងក្រោយដែលរុស្ស៊ី កាន់តំណែងជាប្រធានាធិបតីគឺខែកុម្ភៈ ឆ្នាំ២០២២ ពេលដែលរុស្ស៊ី...
បរទេស៖ មន្ទីរបញ្ចកោណបានជ្រើសរើស ដោយការពន្យារពេលការដាក់ពង្រាយ ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ នៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីផ្តល់ “ជម្រើស” បន្ថែមទៀត ដល់មន្ត្រីបន្ទាប់ពីការវាយប្រហារថ្មីៗនេះលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់បុគ្គលិក ក្រុមហ៊ុនឯកជនអាមេរិកម្នាក់ និងធ្វើឱ្យទាហានជាច្រើននាក់ រងរបួសផ្នែកខួរក្បាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM)...
បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានវាយតម្លៃពីលទ្ធភាព ដែលប្រជាជាតិ របស់លោក ធ្វើជាម្ចាស់ផ្ទះទទួល អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់រុស្ស៊ី ក្នុងអំឡុង សុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាកាលពីថ្ងៃសុក្រ ។ សម្ដីរបស់លោកបានកើតឡើងខណៈដែលក្រុងម៉ូស្គូ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន ទៅប្រទេសបេឡារុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា...
បរទេស៖ នាង Stormy Daniels បានអះអាងថា នាងបានរួមភេទជាមួយអតីតប្រធានាធិបតី Donald Trump ហើយថានាងបានទទួលប្រាក់ចំនួន ១៣០ ០០ដុល្លារក្នុងឆ្នាំ ២០១៦ ដើម្បីឱ្យនាងរក្សារឿងនេះដោយសម្ងាត់។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Donald...
ពោធិសាត់ : ជនសង្ស័យ ២ នាក់រួមនិងវត្ថុតាង មានម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅសេរីឆ្នាំ ២០១៦ ស្លាកលេខបាត់ដំបង1U-5473ចំនួន ១ គ្រឿងត្រូវបានកម្លាំងនគរបាល ស្រុកបាកាន ដេញតាមចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង ១១ និង ៤៥ នាទីស្ថិតនៅចំនុចបឹងជើងស ក្នុងភូមិស្វាយ ឃុំបឹងបត់កណ្តោល ស្រុកបាកាន...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និង ជាប្រធានយុវជនគណបក្ស ថា្នក់កណ្តាល ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមេសា...
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានរិះគន់ការជំរុញ របស់ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko សម្រាប់បទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយហៅវាថា “ការផ្តល់ជូនដ៏សាហាវ បំផុតមិនធ្លាប់មាន” ។ លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃសុក្រថា សង្រ្គាមនៅអ៊ុយក្រែន...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន តវ៉ាយ៉ាងខ្លាំង និងថ្កោលទោស ចំពោះការរៀបចំរបស់សហរដ្ឋអាមេរិក សម្រាប់អ្វីដែលគេហៅថា “ការឆ្លងកាត់” របស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen តាមរយៈសហរដ្ឋអាមេរិក ដោយបន្ថែមថា ប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យលោកស្រី Mao Ning...
ពោធិសាត់ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងពោធិសាត់ ធ្វើការស្រាវជ្រាវឈាន ដល់ការចាប់ខ្លួនបាន កាលពីវេលាម៉ោងជាង ១៨ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ក្នុងករណីបង្កហឹង្សា ដោយចេតនាដេញកាប់ទៅលើ ជនរងគ្រោះបណ្តាល អោយរងរបួសធ្ងន់ ៣ នាក់ កាលពីវេលាម៉ោងជាង ១២ រំលងអាធ្រាតឆ្លងចូលថ្ងៃទី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើឱ្យបញ្ចប់ការវាយប្រហារគ្នា លើការលើកឡើងអំពី «អ្នកមាននិងអ្នកក្រ»។ សូមស្ដាប់សំឡេងសារពិសេស៖
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៧ ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២១-២០២២ ចំនួន ១,៧៦៩នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការអំពាវនាវ កាលពីថ្ងៃំម្សិលមិញនេះ សុំឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការដោះលែង អ្នកកាសែត The Wall Street Journal លោក Evan Gershkovich មកវិញ។ ក្នុងពេលជាមួយគ្នានេះដែរ បើយោងតាមការចេញ ផ្សាយរបស់...
ញូវយ៉ក៖ អ្នកជំនាញដ៏ល្បីល្បាញមួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែ អនុវត្តគោលការណ៍សិទ្ធិមនុស្ស ចំពោះសង្គមរបស់ខ្លួន ដើម្បីពង្រឹងយុត្តិធម៌សង្គម ការដាក់បញ្ចូល និងការអនុវត្តសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកខ្លួនឯងខ្វះសូចនាករ សិទ្ធិមនុស្សជាច្រើន រួមទាំងសិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ហើយនៅតែបន្តបរាជ័យលើសិទ្ធិបរិស្ថាន លោក Jeffrey Sachs សាស្ត្រាចារ្យ និងជានាយកមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៃសាកលវិទ្យាល័យ Columbia...
សៀងហៃ៖ អ្នកប្រាជ្ញអាមេរិក និងចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឲ្យដឹងថា តាមរយៈការធ្វើជាសហម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ លើកទីពីរជាមួយនឹងអ្នកចូលរួម ដែលជ្រើសរើសដោយដៃ សហរដ្ឋអាមេរិក កំពុងដាក់ស្លាកយីហោលទ្ធិប្រជាធិបតេយ្យ របស់ខ្លួនលើប្រទេសដទៃទៀត ដើម្បីបែងចែកពិភពលោកបន្ថែមទៀត និងរក្សាអនុត្តរភាព។ លោក Josef Gregory Mahoney សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ East China...
បាងកក៖ ធនាគារពិភពលោកបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើងក្នុងរង្វង់ ៣,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៣ ដោយបង្កើនល្បឿនពី ២,៦ ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការប្រើប្រាស់ក្នុងស្រុក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងតម្រូវការកើនឡើងនៅក្នុងប្រទេសចិន។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា កំណើនកាន់តែលឿននឹងមកពីការ ប្រើប្រាស់ឯកជនក្នុងស្រុកកាន់តែខ្លាំង...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧រវាងថ្នាក់ដឹកនាំ ខេត្តស្វាយរៀង...
ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអេស្ប៉ាញ “មហោស្រពតន្ត្រីចិន-អឺរ៉ុបលើកទី ៣ និងជាការប្រគុំតន្ត្រីសម្រាប់ អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិននិងអេស្ប៉ាញ” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅ ដោយជោគជ័យនៅថ្ងៃទី ៣១ ខែមីនា ។ លោក Rafael Dezcallar ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំ ប្រទេសចិនបានថ្លែងតាមប្រព័ន្ធវីដេអូថា...
ពោធិសាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្នាមព្រះចាប់ឃាត់ខ្លួនបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការទៅតាមនិតិវិធី ករណីយកកាំបិតបុ័ងតោកាប់ទៅលើ ជនរងគ្រោះដែលត្រូវជាពូរបស់ខ្លួនចំនួន ៤ កាំបិតបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង ១៦ រសៀលថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ស្ងិតនៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា...
ពីឆ្នាំ២០១៥មក បរិមាណទទួលបានស្បៀងអាហារ សម្រាប់មនុស្សម្នាក់ៗរបស់ ប្រជាជនចិនបានលើសពី ៤០០ គីឡូក្រាម ដែលជាខ្សែសន្តិសុខស្បៀងអាហារ នៃស្តង់ដារអន្តរជាតិ។ កាលពីឆ្នាំ២០១៣ ចំនួនផលិតស្បៀងអាហាររបស់ចិនគឺ ៦១ ប៊ីលានគីឡូក្រាម ។ ឈានដល់ឆ្នាំ២០២២ ចំនួននេះបានឡើងដល់ ៦៩.៥ ប៊ីលានគីឡូក្រាម។ រយៈពេល១០ឆ្នាំកន្លងមក ចិនបានបង្កើនស្បៀងអាហារចំនួន ៧៥លានគីឡូក្រាមនេះ ទទួលបានដែលស្ថិតនៅ លក្ខខណ្ឌដែលចំនួនប្រើប្រាស់ជីគីមី...
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ីដែលបើកធ្វើពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា បានទាក់ទាញតំណាងមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងបញ្ញវន្តធនាគារគំនិតជាង ១៥០០រូប ដែលមកពីប្រទេសនិងតំបន់ជាង៥០ នៃទ្វីបទាំង៥ចូលរួម ។ ក្នុងបរិបទដែលភាពមិននឹងនរ និងភាពមិនប្រាកដប្រជាក្លាយជាប្រក្រតីភាព កិច្ចប្រជុំប្រចាំឆ្នាំលើកនេះផ្ដោតលើប្រធានបទ “ពិភពលោកដែលមានភាពមិនប្រាកដប្រជា៖ ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ជំរុញការអភិវឌ្ឍតាមរយៈ ការបើកទូលាយនិងបរិយាប័ន្ន” កិច្ចប្រជុំលើកនេះមានអត្ថន័យ ជាក់ស្តែងយ៉ាងខ្លាំងដែលបានឆ្លុះបញ្ចាំង...
បរទេស៖ អ្នកវិភាគនយោបាយជនជាតិ ក្រូអាតម្នាក់បានឲ្យដឹងថា ស្តង់ដារប្រជាធិបតេយ្យរបស់អាមេរិក គឺពិតជាមិនមែនជាស្តង់ដារ ប្រជាធិបតេយ្យតែមួយគត់ ដែលចាត់ទុកជាគំរូសម្រាប់ពិភពលោកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Marinko Ogorec បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនអាចជាចៅក្រមតែមួយគត់ លើលទ្ធិប្រជាធិបតេយ្យបាននោះទេ។ លោកបានលើកឡើងថា ទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ក៏ដោយ ចិត្តគំនិតនៃសង្រ្គាមត្រជាក់នៃ “អ្នកនៅជាមួយយើង ឬប្រឆាំងនឹងយើង”...
សួស្ដីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានរៀបចំព្រឹត្តិការណ៍នូវការលក់ បញ្ចុះតម្លៃច្រើនជាងគេ ថែមលើសគេ លក់ក្នុងតម្លៃទាបជាងគេក្នុងស្រុក!!! រាល់អតិថិជនដែលទិញគ្រឿងអេឡិចត្រូនិច ១ គ្រឿងនឹងទទួលបានការថែមកាដូជូន ១ ឈុតភ្លាមៗ មានដូចជា៖ ភេសជ្ជៈ សាប៊ូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ