ដូហា៖នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិហ្គាណា បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងក្នុងលទ្ធផល ៣ ទល់នឹង ២សម្រាប់ពូល H នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា៕
រដ្ឋមន្ត្រីសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងសេវាសង្គ្រោះបន្ទាន់ ដោយដឹកអ្នករងរបួស ឬសព មិនត្រូវឱ្យបង់ថ្លៃhttps://dap-news.com/national/2022/11/28/295651/ សម្ដេចតេជោ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម បណ្ឌិត យ៉ង់ សាំងកុមារ និងលោក ឡឹក សុធា ក្រោយមកចូលរួម ជាមួយបក្សប្រជាជនកម្ពុជាhttps://dap-news.com/national/2022/11/28/295708/ លោក យ៉ង សាំងកុមារ៖ ជំនួបជាមួយ សម្ដេចតេជោ មានទស្សនដូចគ្នា...
ភ្នំពេញ៖ កម្ពុជា គ្រោងរៀបចំទស្សនកិច្ច ជូនប្រតិភូអន្តរជាតិដែលមកចូលរួម «សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួន នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ខ្លួន និងផ្សព្វផ្សាយទៅកាន់ពិភពលោក នាព្រឹត្តិការណ៍ដ៏ធំនេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។ ការលើកឡើងនេះធ្វើឡើង ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវីរៈសេនីយ៍ទោ កែវ ម៉ារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកចំការលើ ដែលបានទទួលមរណៈភាពក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាននៃសព ក្នុងភូមិអណ្តូងច្រុះ...
បរទេស៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងរៀបចំសម្រាប់រលកថ្មីនៃការវាយប្រហារដោយមីស៊ីលលើបណ្តាញថាមពលរបស់ខ្លួន ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពត្រជាក់ និងងងឹតសូន្យសុង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធាអ៊ុយក្រែនបាននិយាយថា កប៉ាល់ចម្បាំងរុស្ស៊ីដែលមានសមត្ថភាពបាញ់មីស៊ី Cruise ថ្មីៗនេះបានដាក់ពង្រាយទៅកាន់សមុទ្រខ្មៅជាមួយនឹងមីស៊ីលប្រភេទ Kalibr នៅលើនាវា។ អ្នកនាំពាក្យគឺលោកស្រី Natalia Gumeniuk...
ភ្នំពេញ ថ្ងៃសៅរ៍ ទី២៨ វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន 1ម៉ឺនដុល្លាអាមេរិក ទៅដល់ក្រុមធុរកិច្ច កវី (KAKVEI) ដែលជាជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យផ្នែកឌីជីថល ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុន Smart Axiata...
ឡុងដ៌៖ ទីភ្នាក់ងារស៊ើបការណ៍យោធារបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រទេសរុស្ស៊ី ទំនងជាមិនអាចប្រមូលផ្តុំកងកម្លាំងមានគុណភាពគ្រប់គ្រាន់ដើម្បីដណ្តើមយកតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនបានវិញនោះទេ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានឲ្យដឹងនៅក្នុងការអាប់ដេតព័ត៌មានសម្ងាត់ប្រចាំថ្ងៃរបស់ខ្លួនដែលបានបង្ហោះលើ Twitter ថាទាំងរុស្ស៊ី និងអ៊ុយក្រែន បានបញ្ជូនកងកម្លាំងសំខាន់ៗ” ទៅកាន់តំបន់ជុំវិញទីក្រុង Pavlivka និង Vuhledar នៅភាគខាងត្បូងកណ្តាលនៃតំបន់ Donetsk ។ យោងតាមក្រសួងបានឱ្យដឹងថា ទោះបីជាតំបន់នេះ “ជាកន្លែងនៃការប្រយុទ្ធដ៏ខ្លាំងក្លា” ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ...
គៀវ ៖ កុមារអ៊ុយក្រែនរាប់ពាន់នាក់ បានទទួលការពិនិត្យសុខភាព ដោយរុស្ស៊ីនៅភាគខាងត្បូង និងភាគខាងលិច នៃប្រទេស ។ យោងតាមវិទ្យាស្ថានសិក្សា អំពីសង្គ្រាម មន្ត្រីរុស្ស៊ីកំពុងធ្វើ “យុទ្ធនាការបង្អត់ប្រជាជន ដោយចេតនា” នៅក្នុងទឹកដី ដែលខ្លួនកាន់កាប់ទាំងនេះ ។ របាយការណ៍ថ្មី ពីថ្ងៃសៅរ៍បង្ហាញថា ក្នុងចំណោមកុមារ ១៥០០០នាក់ដែលបានទទួលការពិនិត្យសុខភាព ទាំងនេះ ៧០ភាគរយ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឯកភាពឱ្យសិក្សា កំណត់ឆ្នាំរថយន្ដមួយទឹក ដែលនាំចូលប្រទេសកម្ពុជា ដើម្បីកាត់បន្ថយនាំចូលរថយន្តជជុះ ដែលមានហានិភ័យនានា។ សម្ដេច ស ខេង ឯកភាពឱ្យសិក្សាបែបនេះ ក្រោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី...
ភ្នំពេញ៖ លោកបណ្ឌិត យ៉ង សាំងកុមារ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺមានទស្សនវិស័យដូចគ្នា ទាក់ទងទៅនឹងបញ្ហាប្រឈម និងដំណោះស្រាយវិស័យកសិកម្មនៅកម្ពុជា។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក ឌិត...
បរទេស ៖ គេហទំព័រព័ត៌មានឯករាជ្យ Holod បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សញ្ញាទីជម្រកការពារ គ្រាប់បែកបានលេចឡើង នៅតាមដងផ្លូវ នៃទីក្រុងនានារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន ក៏ដូចជានៅទីតាំងឆ្ងាយៗ ជាច្រើនទៀត។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលក្រុងរបស់រុស្ស៊ីគឺលោក...
ម៉ូស្គូ៖ អភិបាលក្រុង Pskov លោក Mikhail Vedernikov បានឲ្យដឹងថា យន្តហោះដ្រូនរបស់អង្គការណាតូ បានព្យាយាមឆ្លងកាត់ព្រំដែនក្នុងតំបន់ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ ទីក្រុង Pskov គឺជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ហើយមានព្រំដែនជាមួយសមាជិកណាតូ ដែលមានប្រទេស ឡាតវី និងអេស្តូនី...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងបើកការដ្ឋានឆាប់ៗនេះ ដោយចំណាយថវិកាប្រមាណ ១១១,៩៨លានដុល្លារ។ នៅ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ...
ទាក់ទងនឹងប្រជាជន លោកប្រធានរដ្ឋចិន Xi Jinping ធ្លាប់បានសរសេរអត្ថបទមួយ ដោយសង្កត់ធ្ងន់ថា យើងត្រូវតែទុកប្រជាជនជាអទិភាពជានិច្ច។ លោកបានមានប្រសាសន៍ថា ចាប់តាំងពីបង្កើតបក្សកុម្មុយនីស្តចិនមក គណបក្សរបស់យើងបានរួបរួម និងដឹកនាំប្រជាជនអនុវត្តបដិវត្តន៍ កសាង និងកែទម្រង់។ គោលបំណងជាមូលដ្ឋាន របស់គណបក្សយើង គឺចង់ឱ្យប្រជាជនមានជីវភាព រស់នៅដោយល្អប្រសើរ មិនថាត្រូវប្រឈមនឹងការលំបាកយ៉ាងណា និងរងសម្ពាធខ្លាំងយ៉ាងណាមិនថា ត្រូវធ្វើការលះបង់និងប្តូរអ្វីក៏ដោយ ចំពោះគោលបំណងនេះយើង ត្រូវប្រកាន់ខ្ជាប់ដោយមិនងារេ។...
ភ្នំពេញ: ស្ត្រីពិរុទ្ធម្នាក់ ត្រូវបានតុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ធ្វើការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់នាង ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់គុក កំណត់ ១៦ ឆ្នាំ ជាប់ទាក់ទងនឹងការចោទប្រកាន់ថា: នាងបានជួញដូរ និង លក់ដូរ ស្ត្រីខ្មែរ ចំនួន៧នាក់...
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី .២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ បានចេញដីកាឃុំខ្លួន ត្រូវចោទម្នាក់ និង បានបញ្ជូនគាត់ ទៅ ឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង៣៥...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា កម្ពុជា គឺជាប្រទេសគំរូ សម្រាប់ប្រទេស មានធនធានតិច ដែលទើបជៀសផុតពីសង្គ្រាម អាចសម្រេចគោលដៅសុខភាព បានយ៉ាងឆាប់រហ័ស ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ។ ក្នុងពិធិបើកវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក...
ឡុងដ៌ ៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បានលើកឡើងថា ចក្រភពអង់គ្លេស ត្រូវតែបន្តតស៊ូមតិ សម្រាប់ “សេរីភាព និងបើកចំហ” នៅលើឆាកអន្តរជាតិ នៅក្នុងអ្វី ដែលនឹងក្លាយជាសុន្ទរកថា ដ៏សំខាន់លើកដំបូងរបស់លោក ស្តីពីគោលនយោបាយ ការបរទេស។ លោក Sunak នឹងព្រមានប្រឆាំងនឹង “ការគិតខ្លី” និង “ការគិតប្រាថ្នា”...
តាមការផ្សាយដំណឹង នៃការិយាល័យវិស្វកម្ម យានអវកាសផ្ទុកមនុស្ស នៃប្រទេសចិន បានឱ្យដឹងថា ឆ្លងតាមរយៈការសិក្សា និងសម្រេចចិត្ត របស់អគ្គបញ្ជាការដ្ឋាន នៃភារកិច្ចហោះហើរ ក្នុងដំណាក់កាលកសាង ស្ថានីយអវកាស អវកាសយានិកបីរូប គឺលោកFei Junlong លោកDeng Qingmin និងលោក Zhang Lu នឹងបំពេញ ភារកិច្ចហោះហើរ តាមរយៈយានអវកាសShen...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីល Brimstone 2 ទំនើបដឹកនាំដោយឡាស៊ែរ ដោយបានច្រានចោល ការព្រមានម្តងហើយម្តងទៀត របស់ទីក្រុងម៉ូស្គូអំពីហានិភ័យ នៃការបង្កជម្លោះដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះវីដេអូឃ្លីប កាលពីថ្ងៃអាទិត្យនៅលើ Twitter...
ការបើកសម្ពោធដាក់ឱ្យដំណើរការអគារ “313Quayside” ដែលជាគម្រោងអភិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Hongkong Land នៅកម្ពុជា កំពុងផ្តល់ជីវិតថ្មីដល់តំបន់មាត់ទន្លេនាទីក្រុងភ្នំពេញ ដែលបង្ហាញពីការវិលមកវិញនៃភាពសុទិដ្ឋិនិយមសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ក្រោយការរីករាលដាលជំងឺកូវីដ-១៩។ អគារ 313 Quayside ដែលមានទីតាំងនៅតាមដងវិថីព្រះស៊ីសុវត្ថិតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថាជាទីកន្លែងទទួលទានអាហារ និងកន្លែងកម្សាន្តដ៏គួរឱ្យទាក់ទាញថ្មីមួយ។ អគារនេះមានអ្នកជួលរួចហើយដូចជាហាងកាហ្វេ Starbucks ភោជនីយដ្ឋាន Marugame Udon ភោជនីយដ្ឋាន The...
ភ្នំពេញ៖ ក្នុងឱកាសពិធីបើក និងបិទព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងព័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កងកម្លាំងទីបញ្ជាការជួរមុខចំនួន២០រូប និងអូប័រល្បឿនលឿនចំនួន២គ្រឿង ដឹកនាំដោយឧត្តមនាវីទោ ស្វាយ សុន្ធី មេបញ្ជាការរង...
ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី១ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុក ដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេល ពិធីបើកកម្មវិធីផងដែរ។ ពិធីបើកការប្រកួតកីឡាជាតិ បានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នកទស្សនារាប់ពាន់នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបពិភាក្សាជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត យ៉ង់ សាងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្មក្រោយមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នារសៀលថ្ងៃទី២៨...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានអះអាងកាលពីថ្ងៃសុក្រថា ប្រទេសមួយចំនួនបាននឹងកំពុង ផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ ទោះបីជាមានការបដិសេធជា សាធារណៈចំពោះការធ្វើដូច្នេះក៏ដោយ។ លោកបន្តថា ក្នុងករណីបែបនេះ អាវុធត្រូវបានប្រគល់តាមរយៈភាគីទីបី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kuleba បានធ្វើការកត់សម្គាល់នេះនៅក្នុង...
បរទេស៖ លោក Tucker Carlson ពិធីកររបស់ទូរទស្សន៍ Fox News បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺជា “បុរសខ្លាំងខាងពុករលួយ” ដែល “ទារ” ប្រាក់ពីអ្នកជាប់ពន្ធរបស់សហរដ្ឋអាមេរិក ។ លោក Carlson គឺជាអ្នករិះគន់ដ៏លេចធ្លោទៅលើលោក Zelensky...
ដាម៉ាស់៖ មេបញ្ជាការរបស់ពួកគេបានឲ្យដឹងថា កងជីវពលឃឺដនៅក្នុងប្រទេសស៊ីរី បានបញ្ឈប់ប្រតិបត្តិការប្រឆាំងនឹងក្រុម ISIS បន្ទាប់ពីការវាយប្រហារតាមអាកាស របស់តួកគីយ៉ាងខ្លាំងក្លាមួយសប្តាហ៍ មកលើទីតាំងរបស់ពួកគេ។ យ៉ាងហោចណាស់មានការ វាយប្រហារតាមអាកាសចំនួន ១០០ដង បានវាយប្រហារទីតាំង របស់កងជីវពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រធានាធិបតីតទួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យយោធាចាប់ផ្តើមប្រតិបត្តិការ Claw Sword កាលពីថ្ងៃអាទិត្យមុន...
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបាដែលកំពុង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តបង្កើនការណែនាំ ខាងនយោបាយចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងគណបក្ស...
ប្រជាកសិករដាំដំណាំម្រេច បានបង្ហាញពីទឹកចិត្តត្រេកអរជាខ្លាំង ពេលដឹងដំណឹងថា ភាគីចិនបានសម្រេច ឲ្យនាំម្រេចចូលម្រេច ទៅទីផ្សាប្រទេសចិន ដោយផ្ទាល់ សប្បាយចិត្តខ្លាំង ព្រោះរំពឹងថា តម្លៃម្រេចនឹងភាពល្អប្រសើរឡើងវិញ ហើយក៏សង្ឃឹមថា ដំណើរការ នៃការនាំចេញ ទៅទីផ្សាចិននឹងកើតមាន ឆាប់ៗខាងមុខនេះ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ វិច្ឆិកា ២០២២ ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសថា «រដ្ឋបាលគយប្រទេសចិន...
ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានបកស្រាយពីគំរូភាព របស់ប្រទេសចិនបាន និង កំពុងចូលរួមដោះលេខកូដសម្ងាត់ នៃភាពក្រីក្រ ហើយផ្តល់ជូនដល់ប្រជាជនចិន នៅសុភមង្គល តាមរយៈជីវភាពកាន់តែប្រសើរ ។ ដើម្បីជាសក្ខីភាព និងផ្តល់ការយល់ដឹង កាន់តែស៊ីជម្រៅលើគន្លឹះ នៃយន្តការកាត់បន្ថយភាពក្រីក្រ...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ