បរទេស ៖ ក្រសួងការពារជាតិ អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា យានប្រឆាំងយន្តហោះ Gepard ចំនួន 15 គ្រឿងដំបូង នឹងបញ្ជូនទៅដល់ប្រទេស អ៊ុយក្រែន នៅអំឡុង ខែកក្កដា រួមជាមួយនឹងគ្រាប់រំសេវ ចំនួន 59 000 គ្រាប់សម្រាប់ពួកគេ ។ នេះនឹងជាប្រព័ន្ធ សព្វាវុធធុនធ្ងន់បំផុត...
បរទេស ៖ ក្រុមហ៊ុនហ្គាស និងប្រេង របស់ប្រទេស អូទ្រីស OMV កាលពីថ្ងៃសុក្រម្សិលមិញ បានប្រកាសថា ខ្លួនបានបើកគណនេយ្យថ្មី ជាលុយរូបល ហើយជាមួយនឹងធនាគារ ប្រទេសរុស្សី Gazprombank ដើម្បីអាចធ្វើការទូទាត់ការ នាំចូលហ្គាស ពីប្រទេសរុស្សី ដោយលើកឡើងថា ដំណើរការនេះ មិនមានការពាក់ព័ន្ធ ឬល្មើសទៅនឹងទណ្ឌកម្ម របស់ប្លុកអឺរ៉ុប...
បរទេស ៖ យោងតាមការប្រកាស អះអាងដោយក្រសួងការពារជាតិ នៃប្រទេសស៊ីរី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា គ្រាប់មីស៊ីលរបស់អ៊ីស្រាអ៊ែល ជាច្រើនគ្រាប់បានធ្វើឲ្យ ស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់ នៅឯអាកាសយានដ្ឋានទីក្រុង ដាម៉ាសប្រទេសស៊ីរី។ ដោយឡែកការ ចេញផ្សាយ របស់កាសែតរបស់អ៊ីស្រាអ៊ែល បានឆ្លើយតបថា ការវាយប្រហារដោយមីស៊ីលលើកនេះ មានគោលបំណងសំដៅទៅលើក្រុម សកម្មប្រយុទ្ធ របស់ស៊ីរី និងអ៊ីរ៉ង់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីយប់មិញនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់បង់ជីវិត និង៨នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារសាជាថ្មីម្តងទៀត នៅអាមេរិក ដែលលើកនេះបានកើតឡើង នៅខាងក្រៅហាង McDonald។ ហេតុការណ៍បាញ់ប្រហារ បានកើតឡើងនៅវេលា ម៉ោងប្រមាណជា១០និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ក្បែរ ទៅនឹងផ្លូវ State Street ក្បែរទៅនឹងតំបនហាងលក់ទំនិញដ៏មមាញឹកនៃទីក្រុង...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹង បង្កើតអង្គភាពយោធាថ្មី ចំនួន ១២ នៅក្នុងតំបន់យោធា ភាគខាងលិច របស់ខ្លួន ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង សកម្មភាពយោធារបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការចូលជាសក្តានុពល របស់ប្រទេសហ្វាំងឡង់...
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះការហាមឃាត់ចុង ក្រោយបង្អស់ របស់ប្រទេសកាណាដា លើការប្រើប្រាស់ឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន Huawei និង ZTE នៅក្នុងប្រព័ន្ធ ទូរគមនាគមន៍របស់ខ្លួន។ ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការដកផលិតផល និងសេវាកម្ម Huawei និង ZTE...
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន នឹងបើកកិច្ចប្រជុំកំពូលលើកដំបូង របស់ពួកគេនៅថ្ងៃសៅរ៍ ដោយបញ្ហាកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជារបៀបវារៈកំពូល។ លោក Yoon ដែលបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីនៅថ្ងៃទី១០ ខែឧសភា...
ម៉ូស្គូ៖ ក្រុកហ៊ុននាំចេញឧស្ម័ន Gazprom របស់រុស្ស៊ីនឹងផ្អាកការចែកចាយឧស្ម័ន ទៅកាន់ប្រទេសហ្វាំងឡង់ចាប់ពីថ្ងៃសៅរ៍នេះ ព្រោះខ្លួនមិនបានទទួលការ ទូទាត់ចាំបាច់ជាប្រាក់រូបល ពីក្រុមហ៊ុនថាមពលរដ្ឋរបស់ហ្វាំងឡង់ Gasum ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្តីរបស់ Gazprom Export ថា “នៅចុងថ្ងៃធ្វើការនៅថ្ងៃទី២០ ខែឧសភា (ថ្ងៃផុតកំណត់នៃការទូទាត់ ដែលកំណត់ដោយកិច្ចសន្យា) Gazprom Export មិនបានទទួលការទូទាត់ណាមួយពី...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានចាប់ផ្ដើម បើកយុទ្ធនាការឃោសនា រកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២។ ក្បួនដង្ហែឃោសនា រកសម្លេងគាំទ្រនេះ ដោយមានសមាជិកយ៉ាងច្រើនកោះករ ចូលរួមប្រកបដោយឆន្ទៈមុះមុត និងសេចក្តីសប្បាយរីករាយ ។ ដោយឡែក...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបាន “រំដោះទាំងស្រុង” នូវរោងចក្រដែក Azovstal នៅទីក្រុង Mariupol នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “កន្លែងក្រោមដីនៃសហគ្រាស ដែលក្រុមសកម្មប្រយុទ្ធលាក់ខ្លួននោះ គឺស្ថិតនៅក្នុងការគ្រប់គ្រងទាំងស្រុង របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី”។ ប្រភពបានឲ្យដឹងថា “ក្រុមចុងក្រោយនៃ ពួកសកម្មប្រយុទ្ធចំនួន ៥៣១នាក់ បានចុះចាញ់នៅថ្ងៃនេះ” ដោយបន្ថែមថា...
រ៉ូម៖ យោងតាមរបាយការណ៍ ព័ត៌មានបានឲ្យដឹងថា ប្រទេសអ៊ីតាលី កំពុងនាំចូលប្រេងពីរុស្ស៊ី ៤ដង ច្រើនជាងមុនពេលជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់ផ្តើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រឿងមួយដែលត្រូវបានចេញ ផ្សាយនៅក្នុងកាសែត Financial Times បានរាយការណ៍ថាប្រទេសអ៊ីតាលី បានបង្កើនចំនួនប្រេងឆៅរបស់រុស្ស៊ី ដែលខ្លួនបាននាំចូលដល់ទៅ ៤៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ របាយការណ៍បានឲ្យដឹងថា ការកើនឡើងយ៉ាងខ្លាំង គឺដោយសារការបង្ខូចឥទ្ធិពល...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា ការងារលើការបោសសម្អាតទឹកដី នៃប្រទេសអ៊ុយក្រែន ពីគ្រាប់មីន ដែលរាយប៉ាយក្នុងអំឡុង ជម្លោះជាមួយរុស្ស៊ី នឹងចំណាយពេលចន្លោះពី ៥ ទៅ ៧រឆ្នាំ។ អនុរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោកស្រី Mary Akopyan បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូង នៃមជ្ឈមណ្ឌលសម្របសម្រួលអន្តរជាតិ សម្រាប់ការដោះមីនមនុស្សធម៌ នៃប្រទេសអ៊ុយក្រែនថា ទឹកដីអ៊ុយក្រែនប្រហែល ៣០ម៉ឺនម៉ែត្រការ៉េ...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ សម្រាប់រដ្ឋាភិបាលថ្មីនៃប្រទេសនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សរុបមក រដ្ឋាភិបាលថ្មីមានសមាជិកចំនួន ២៧ ដែលមានក្រសួងចំនួន ១៧ ប្រតិភូក្រសួងចំនួន ៦ និងរដ្ឋលេខាធិការចំនួន ៤ ។ រដ្ឋមន្ត្រីមួយចំនួនពីរដ្ឋាភិបាលមុនៗ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីម្តងទៀត ប៉ុន្តែនៅក្នុងក្រសួងផ្សេងៗគ្នា។ លោកប្រធានាធិបតី...
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង បានអញ្ជើញចូលថ្វាយបង្គំទទួលឱវាទព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង វត្តកែវមុនី និងបាននាំយកថវិកាចំនួន០៨លានរៀល ព្រមទាំងទេយ្យវត្ថុមាន ទឹកសុទ្ធនិងភេសជ្ជៈចម្រុះចំនួន១២០កែស, មី៤០កែស, ត្រីខ០៨កែស និងអង្ករ៤០ការ៉ុង ប្រគេនជូនព្រះសង្ឃដែលគង់នៅក្នងវត្តទាំង០២ ដោយសេចក្តីជ្រះថ្លា ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខ ជូនថវិកា ដល់យាយជី...
គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយទីពីរចំនួន ៦០០លានអឺរ៉ូ (៦៣៤ លានដុល្លារអាមេរិក) នៃកម្មវិធីជំនួយម៉ាក្រូហិរញ្ញវត្ថុបន្ទាន់ របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “មូលនិធិនឹងត្រូវបានប្រើ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម” ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្វាគមន៍ជំនួយនេះ ហើយបានថ្លែងអំណរគុណ...
ប៉េកាំង៖ ៦ខែបន្ទាប់ពីការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា យោធាអាមេរិកបានលាក់បាំង ការវាយប្រហារតាមអាកាសឆ្នាំ២០១៩ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ការស៊ើបអង្កេតផ្ទៃក្នុង របស់មន្ទីរបញ្ចកោណ បានឈានដល់ការសន្និដ្ឋាន ផ្ទុយស្រលះបន្តិចនៅដើមសប្តាហ៍នេះ ខណ:ពេលដែលការពិនិត្យឡើងវិញ ដំបូងរបស់យោធានៃការវាយប្រហារនេះ ត្រូវបានចាត់ចែងខុស គ្មានវិធានការវិន័យត្រូវបានធានា។ ដើម្បីការពារសេចក្តីសន្និដ្ឋាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឲ្យដឹងកាលពីថ្ងៃអង្គារថា “បាទ...
ស្វាយរៀង ៖ ថ្ងៃបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតដំបូង លោកបណ្ឌិត កែរ រដ្ឋាប្រធានគណៈពង្រឹងថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង បានដឹកនាំសមាជិកសមាជិកា គណបក្សប្រមាណជិត ៣០០ នាក់ដង្ហែរក្បួនរកសំឡេងឆ្នោត។ យុទ្ធនាការរកសំឡេងឆ្នោតនេះ ក៏មានការចូលរួមពីលោកឌី វិជ្ជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងលោកជុក មុន្នីអនុប្រធានទី១ គណៈពង្រឹងជួយក្រុងស្វាយរៀង និងលោកណុប ចំរើនប្រធានគណៈកម្មាធិការ គណបក្សក្រុងស្វាយរៀងព្រមទាំងក្រុមការងារ ចុះជួយក្រុងស្វាយរៀង...
ហុងកុង៖ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការកត់សម្គាល់ នៅក្នុងរបាយការណ៍ ស្តីពីទីក្រុងហុងកុង ដែលចេញដោយគណៈកម្មការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ រដ្ឋាភិបាល HKSAR ជំរុញជាថ្មីម្តងទៀត EC ឱ្យគោរពច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនតាមរយៈកិច្ចការហុងកុង។ សេចក្តីថ្លែងការណ៍នេះបាន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជា ៤០០០ នាក់ ដង្ហែរក្បួនឃោសនាបោះឆ្នោត ក្នុងក្រុងកំពង់ចាម ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់...
ភ្នំពេញ ៖ ព្រឹកថ្ងៃ២១ ឧសភានេះ ជាថ្ងៃដែលកម្ពុជាបាន រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។ សង្កេតឃើញថា មុនថ្ងៃឃោសនាគណបក្សដាក់ពាក្យចូលរួមប្រកួតប្រជែងយកតំណែងមេឃុំ និងចៅសង្កាត់ចំនួន១៧ គណបក្សបានរៀបចំលក្ខណៈទុករួចជាស្រេច ។ ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ២១ឧសភា ដល់ថ្ងៃ៤ មិថុនា ។ កាលពីថ្ងៃ១៧ ឧសភា គ.ជ.បបានចេញសេចក្តីអំពាវនាវ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Biden នឹងជួបជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូងលោក Yoon Suk Yeol នៅទីក្រុងសេអ៊ូលថ្ងៃសុក្រ ដែលជាកន្លែងដែលអ្នកទាំងពីរ នឹងធ្វើទស្សនកិច្ចនៅ Samsung Electronics Pyeongtaek Campus ។ យោងទៅតាមសារព័ត៌មាន Fox Bysiness ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា...
បរទេស៖ យោងតាមប៉ូលិស កូរ៉េខាងត្បូងបានឲ្យដឹងថា មន្ត្រីសន្តិសុខម្នាក់ក្នុងចំណោម មន្ត្រីសន្តិសុខរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបំពាន លើពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ក្នុងទីក្រុងសេអ៊ូល ប៉ុន្មានម៉ោងមុនពេលលោក Biden មកដល់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមប៉ូលិសកូរ៉េខាងត្បូង។ យោងទៅតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022...
បរទេស៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ដើម្បី អនុម័តកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន 40 ពាន់លានដុល្លារដល់អ៊ុយក្រែន។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់អំណោយដល់ទីក្រុងកៀវ ជិត២០ពាន់លានដុល្លារ ជាអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាល និងជួយជំរុញថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា...
បរទេស៖ ការនាំចូលថាមពលរបស់ចិន ពីរុស្ស៊ីបានបន្តកើនឡើង រហូតដល់ ៦ពាន់លានដុល្លារ ក្នុងខែមេសា, នេះបើយោងតាមទិន្នន័យគយ ដែលបានដកស្រង់ដោយ Bloomberg កាលពីថ្ងៃសុក្រ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ស្ថិតិបានបង្ហាញថា ការទិញប្រេង ឧស្ម័ន និងធ្យូងថ្ម បានកើនឡើង 75%...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាត្រីថ្ងៃសុក្រទី២០ ឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសស្វីស ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំ ឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦...
លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកស្រី Naledi Pandorរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាហ្វិ្រកខាងត្បូង, លោកFrançaរដ្ឋមន្ត្រីការបរទេសប្រេស៊ីល, លោក Sergey Lavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី, និងលោក S. Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។ ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសម្ដែងការសារទរ ចំពោះគណបក្សនានា ដែលបានរួមចំណែក លើកស្ទួយកិត្យានុភាពជាតិ តាមរយៈការចូលរួមបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។ នៅលើបណ្ដាញសង្គមហ្វេសសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «២១ ឧសភា...
ស៊ីហ្គេម៖ វ៉ូវីណាមកម្ពុជា ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសា កាតា មេគុណឯកត្តជននារី (Dragon-Tiger form female) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
