ឡុងដ៌៖ វាជារឿងសំខាន់ណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសផ្សេងៗគ្នាក្នុងការធ្វើការរួមគ្នាលើបញ្ហាសកលលោកធំៗ នេះបើតាមអ្នកសិក្សាអង់គ្លេសឈានមុខគេបានប្រាប់សារព័ត៌មានចិនស៊ិនហួ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃពុធ។ សាស្ត្រាចារ្យ Andy Schofield អនុប្រធាននៃសាកលវិទ្យាល័យ Lancaster បានលើកឡើងថា “ខ្ញុំជាអ្នកវិទ្យាសាស្ត្រ” ហើយខ្ញុំនឹងជឿជាក់លើគំនិតដែលថាទេពកោសល្យ និងសមិទ្ធិផលវិទ្យាសាស្ត្រ មិនត្រូវបានកំណត់ ចំពោះព្រំដែនរវាងប្រជាជាតិនោះទេ ហើយយើងតែងតែធ្វើកាន់តែប្រសើរឡើង តាមរយៈការនាំមនុស្សមករួមគ្នា និងរួមបញ្ចូលគ្នា និងសហការគ្នា”។ លោកបានកត់សម្គាល់ថា”សម្រាប់បញ្ហាសកលណាមួយ វានឹងចាំបាច់ក្នុងការធ្វើអ្វីៗតាមបែបសកលលោក”...
កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ...
យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការធ្វើឃាតបុគ្គលិករបស់អង្គការសុខភាពពិភពលោក (WHO) នៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ramanathan Balakrishnan អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យភាគី និងអ្នកពាក់ព័ន្ធទាំងអស់គោរពអព្យាក្រឹតភាពរបស់អង្គការសហប្រជាជាតិ និងមនុស្សធម៌ និងការពារសិទ្ធិ និងសុវត្ថិភាពរបស់ជនស៊ីវិល។ លោក Myo Min Htut ដែលធ្វើការឱ្យ WHO...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដើម្បីប្រព្រឹត្តអំពើប្លន់ជាសកល។ នៅក្នុងបទសម្ភាសន៍ជាមួយ Russia Today ដែលខ្លឹមសារត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន SANA លោក Assad បានលើកឡើងថា...
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺPlaygame។ នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះ ក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់ កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើង នៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នា នៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញ ដំបូងគេបង្អស់របស់កម្ពុជា។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាព ក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកា សម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់ របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញនូវរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។ សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យ កីឡាអេឡិចត្រូនិកនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធីរួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញ ដែលកំពុងរីកចម្រើននៅកម្ពុជា។ Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើម ដែលបានដាក់ដំណើរការ កាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយក និងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការ យកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។ Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់ នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យ ផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យ ពីគម្រោង Playgame Unlimited។ វេទិកា Playgame បម្រើតម្រូវការជារួម ដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ ដោយមិនគិតពីប្រភេទស៊ីមកាត ដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទង នឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេមPlaycoins និងការចុះឈ្មោះចូលរួម ការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។ ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile Legends Bang Bang PUBG Free...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ នគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥ នាក់ ក្នុង ចំណោម បក្សពួកសរុប ១៧ នាក់ បន្ទាប់ពីពួកគេ...
ភ្នំពេញ ៖ ស្ត្រីត្រូវចោទម្នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និង បានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង បទល្មើសសែកស្អុយ ចំនួន៧ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ...
ដោយមិនចាំបាច់អញ្ជើញមកសាខា របស់ក្រុមហ៊ុនយើងខ្ញុំនោះទេ។ លោកអ្នកអាចជ្រើសរើស វិធីបង់ប្រាក់ណាមួយ ក៏បានក្នងចំណោមវិធីងាយៗ ទាំងបីខាងក្រោមនេះ៖ វិធីទី១: សូមចូលគេហទំព័រ Ezecom៖ https://ezecom.com.kh/ ឬទាញយកកម្មវិធីទូរស័ព្ទ Ezecom App:➡️ iOS: https://sl.ezecom.com.kh/ios➡️ Android: https://sl.ezecom.com.kh/android វិធីទី២: តាមរយៈដៃគូទូទាត់ដូចជា Wing, J Trust,...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ថា ខ្លួនកំពុងដកកាមេរ៉ាឃ្លាំមើលចំនួន ២៧ ចេញពីកន្លែង នុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា វិធានការនេះអាចដោះស្រាយ “ការវាយប្រហារដ៏ធ្ងន់ធ្ងរ” ចំពោះឱកាស នៃការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។ អគ្គនាយក IAEA លោក Rafael...
ប៉េកាំង ៖ ប្រធានគណបក្សប្រឆាំង Maori របស់នូវែលសេឡង់ លោក John Tamihere បានអំពាវនាវឱ្យបញ្ឈប់ “ការរិះគន់ភាពឆោតល្ងង់” នៃប្រទេសជិតខាងប៉ាស៊ីហ្វិក របស់ប្រទេសនូវែលសេឡង់ នៅពេលដែលពួកគេចូល ទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអាចធ្វើទៅបានជា មួយប្រទេសចិន ។ លោក Tamihere បានសរសេរ ក្នុងគំនិតមួយ ដែលដឹកដោយប្រព័ន្ធ...
សិង្ហបុរី៖ កិច្ចសន្ទនា Shangri-La លើកទី១៩ នឹងធ្វើឡើងនៅទីនេះ ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ បន្ទាប់ពីការផ្អាក រយៈពេលពីរឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយផ្តោតជាសំខាន់លើ សន្តិសុខក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងដំណោះស្រាយ ដែលអាចសម្រេចបាន រួមទាំងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលស្នើឡើង ដោយប្រទេសចិន (GSI) ។ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ នឹងបើកសម័យប្រជុំពេញ អង្គចំនួន៧...
ប៉េកាំង ៖ អ្នកជំនាញម្នាក់ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែឈប់ធ្វើការចោទប្រកាន់ មិនពិតប្រឆាំងនឹងចិន ហើយពិចារណាឡើងវិញ អំពីគោលនយោបាយ ការបរទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Nadhum Ali Abdullah អ្នកជំនាញ នៅវេទិកាអារ៉ាប់ សម្រាប់ការវិភាគនយោបាយ បានឲ្យដឹងថា សុន្ទរកថាគោលនយោបាយចិន ដែលផ្តល់ដោយរដ្ឋមន្ត្រី...
ខេត្ត Sichuan មានផ្ទៃដី ៤៨.៦ ម៉ឺនគីឡូម៉ែត្រការ៉េ និងមានប្រជាជន ៨៣៧២ ម៉ឺននាក់ សេដ្ឋកិច្ចរក្សា បាននូវនិន្នាការកកើនឡើង ដោយនឹងនរនៅឆ្នាំ២០២១ GDP របស់ខេត្ត ឈានដល់៥.៣៩ទ្រីលានយាន់ ដែលបានកើនឡើង ៨.២% នៅខែមិថុនាឆ្នាំ ២០២២ ខេត្ត Sichuan បានដាក់ចេញវិធានការ ចំនួន...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ៕
“កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកនេះ ប្រហែលនឹងក្លាយជា សញ្ញា មួយបង្ហាញថា កម្លាំងដឹកនាំ របស់អាមេរិក នៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ ។ ” នេះជាការវាយតម្លៃ របស់ប្រព័ន្ធសារព័ត៌មានមួយ របស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកទី ៩ បានបើកធ្វើនៅក្រុង...
ភ្នំពេញ៖ ហាក់ខុសប្លែកពីគេបន្តិច លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកយកបញ្ហា ដែលជាទង្វើមិនគម្បីរបស់ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចំពោះក្រុមកីឡាករជម្រើសជាតិកម្ពុជា ដោយបានផ្ដាំថា “ឥណ្ឌាកុំយក នយោបាយ មកលាយឡំ ក្នុងរឿងកីឡា”។ ការលើកឡើងរបស់លោក...
បៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានយល់ព្រមលើការលក់គ្រឿងបន្លាស់ ដែលអាចធ្វើទៅបានដែលមានតម្លៃ ចំនួន១២០លានដុល្លារ ដើម្បីជួយដល់កោះតៃវ៉ាន់ ថែទាំនាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិ របស់កោះបានឲ្យដឹងថា នឹងជួយធានាបាននូវការត្រៀមខ្លួន ប្រយុទ្ធនៅពេលប្រឈមមុខនឹង “សកម្មភាពញឹកញាប់” របស់ចិននៅជិតកោះនេះ ។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន កំពុងកាន់កាប់ទីតាំងរបស់ពួកគេ ក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅទីក្រុង Sievierodonetsk ភាគខាងកើត ហើយបានដណ្តើមយកមកវិញ នៅភាគខាងត្បូង ដោយផ្តោតលើការទទួលបាន នៅក្នុងទឹកដីដ៏ធំបំផុតដែលរឹបអូសដោយរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។ ប្រទេសរុស្ស៊ី បានប្រមូលផ្តុំកម្លាំងលុកលុយរបស់ខ្លួន...
ភ្នំពេញ៖ ជនជាតិថៃត្រូវចោទ ចំនួន ៣នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំកាត់ទោសតាមច្បាប់ ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចមុខអគារបុគ្គលិកកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ ឲ្យដឹងថាជនត្រូវចោទ...
គម្រោងលំនៅដ្ឋានបែបអាជីវកម្ម តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន បន្ទាប់ពីបើកការសាងសង់ កាលពីចុងឆ្នាំ២០២១ កន្លងទៅ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនៅក្នុងគម្រោង ។ លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា...
បរទេស៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបង្ហាញ ពីការសង្ស័យលើតម្រូវការ សម្រាប់សហរដ្ឋអាមេរិក ក្នុងការពង្រីកវត្តមានយោធា របស់ខ្លួន នៅក្នុងប្រទេសក្រិក ចំណែកការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនវិញ បានឱ្យដឹងថា មូលដ្ឋានទ័ពរបស់ខ្លួនគឺចាំបាច់ ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមិថុនា...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើក្រឹត្យចំនួន២ ដាច់ដោយឡែកពីគ្នា ដែលដាក់ទណ្ឌកម្មលើលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងមន្ត្រីរុស្ស៊ីជាង២០០នាក់ ។ ការរឹតបន្តឹងដែលផ្តោតលើ លោក ពូទីន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បច្ចុប្បន្នបានបាត់បង់ជីវិត នៃកងកម្លាំងយោធារបស់ខ្លួននៅតំបន់ជួរមុខ ពី១០០ទៅ២០០នាក់ជារៀងរាល់ថ្ងៃ ក្នុងពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំង ទៅនឹងការលុកលុយរបស់រុស្សី។ ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជំនួយការជាន់ខ្ពស់ម្នាក់ របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ហើយបានបញ្ជាក់ទៀតដែរថា អ៊ុយក្រែនបច្ចុប្បន្នពិតជាកំពុងត្រូវការជំនួយ កាំភ្លើងធំជាច្រើនទៀត ពីលោកខាងលិចដើម្បីអាចមានលទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងរុស្សី បានជាពិសេសនៅក្នុងតំបន់ភាគខាងកើត...
បរទេស៖ យោងតាមការប្រកាស ដោយមន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអាមេរិកពិតជាបានគាំទ្រ ទៅដល់ទីតាំងចំនួន៤៦ពិតមែន របស់ប្រទេសអ៊ុយក្រែន ។ កាលពីជាង២០ឆ្នាំមុន ប៉ុន្តែគម្រោងទាំងនោះផ្តោតសំខាន់ តែទៅលើកិច្ចការងារសុខភាពសាធារណៈប៉ុណ្ណោះ មិនមែនជាកម្មវិធី សម្រាប់ផលិតអាវុធគិមីនោះទេ។ ប៉ង់តាហ្គោន ក៏បានធ្វើការចោទប្រកាន់ ទៅលើរដ្ឋាភិបាល ទីក្រុងមូស្គូនិងចិនផងដែរថាពួកគេបានធ្វើការចែករំលែក នូវព័ត៌មានមិនពិត ចំពោះបញ្ហានេះខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងតែខិតខំ ក្នុងការនាំពិភពលោកឲ្យចេញឆ្ងាយ...
បរទេស៖ លោក Shaun Pinner ជនជាតិអង់គ្លេស ដែលបានតស៊ូប្រយុទ្ធ ជាមួយនឹងកងកម្លាំង របស់ប្រទេសអ៊ុយក្រែន នាពេលកន្លងមកនោះ ត្រូវបានកាត់ប្រហារជីវិតហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងតុលាការនៃតំបន់ Donetsk ។ នៅក្រោយការប្រកាសទោសនេះលោក Shaun ក៏បានចេញនូវពាក្យពេជ ព្រមានមួយចំនួនផងដែរ ទៅកាន់ក្រុមជនបរទេសទាំងឡាយណាដែលកំពុងពិចារណា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ទៅនឹងយោធារុស្សីជាមួយនឹងអ៊ុយក្រែន ដោយពាក្យមួយឃ្លានេះថា៖កុំចូលរួមធ្វើសង្គ្រាមទាំងឡាយណា...
បរទេស៖ មន្ត្រីជាន់ខ្ពស់អាមេរិក នៃកិច្ចការងារសន្តិសុខថាមពលជាតិ លោក Amos Hochstein បានថ្លែងប្រាប់ទៅកាន់បណ្តាក្រុមសមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា បច្ចុប្បន្នរុស្សី ពិតជាកំពុងទទួលបានប្រាក់ចំណេញ យ៉ាងច្រើនកប់ពីការលក់ធនធានឥទ្ធនៈហ្វូស៊ីលរបស់ខ្លួន ជាជាងមុនពេលដែលរដ្ឋាភិបាល ក្រុងមូស្គូទទួលរងទណ្ឌកម្មសេដ្ឋកិច្ចទៅទៀត។ ការកើនឡើងនៃតម្រូវការថាមពល ព្រមទាំងទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី ដោយលោកខាងលិច បានកំពុងធ្វើឲ្យតម្លៃនៃវិស័យថាមពលកើនឡើងយ៉ាងខ្លាំង ស្ទើរគ្រប់ទីកន្លែងប៉ុន្តែជាក់ស្តែង បែរជាកំពុងជួយធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ រកបានចំណូលយ៉ាងច្រើនពីការនាំចេញហ្គាស...
ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Jonathan Dale KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងទ្វេភាគី កម្ពុជា-នូវែលសេឡង់៕
បរទេស ៖ ខណៈដែលគណកម្មការសភាអឺរ៉ុប ទំនងជានឹងត្រូវប្រកាសភាព ជាសមាជិក របស់អ៊ុយក្រែន នៅសប្តាហ៍ ក្រោយទៅហើយនោះ ប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ នឹងត្រូវចេញមុខក្នុងការរារាំងដំណើរការនេះ ។ ការចេញផ្សាយ ដែលធ្វើឡើងដោយកាសែត The Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបន្តទៀត ដែរថាមកដល់ពេលនេះ មន្ត្រីរបស់ប្រទេសដាណឺម៉ាក ជាច្រើនរូបបានបង្ហាញ...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនសាធារណៈជូនថា ករណីផ្លាកលេខយានយន្ដ មានស្នាមឆ្កូត ឬប្រឡាក់ សមត្ថកិច្ច មិនផាកពិន័យនោះទេ។ ការឡើងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីមានការចែកចាយ ព័ត៌មានមិនពិតមួយចំនួន ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសពាក់ព័ន្ធ រឿងផ្លាកលេខយានយន្ត មានស្នាមឆ្កូត ឬប្រឡាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីល្ងាចថ្ងៃទី៩ មិថុនា បានជួបពិភាក្សាជាមួយលោក វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួនដែលធ្វើឲ្យតំបន់ទទួលរងសម្ពាធខ្លាំង ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ មិថុនានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩...
ភ្នំពេញ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង នាវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
