ព្រុចសែល៖ ទីភ្នាក់ងារសារព័ត៌មាន របស់ក្រសួងការពារជាតិបេឡារុស្សបានឲ្យដឹងថា អង្គការណាតូបាន ផ្អាកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសបេឡារុស្សហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អត្ថាធិប្បាយលើព័ត៌មាននេះ ឧត្តមសេនីយឯក Viktor Gulevich ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធបេឡារុស្សនិងជាអនុរដ្ឋមន្ត្រីការពារជាតិទីមួយ បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច បំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីសន្តិសុខនិងតម្លាភាពនៃសកម្មភាពយោធា និងឯកសារទីក្រុងវីយែនស្តីពីវិធានការកសាងទំនុកចិត្ត និងសន្តិសុខ។ លោក Gulevich បានហៅការបញ្ចប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងណាតូ និងបេឡារុស្សថា “ជំហានមិនរាក់ទាក់បន្ទាប់” របស់រដ្ឋអឺរ៉ុប៕ ដោយ ឈូក បូរ៉ា
តេអេរ៉ង់៖ អ៊ីរ៉ង់ និងទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា ពួកគេបានយល់ព្រមបន្តការចរចា និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើផ្នែកដែលមានកង្វល់រួម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃអង្គារបានជួបជាមួយលោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) និងលោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ នៅក្នុងសន្និសីទសារព័ត៌មានរួម តាមកញ្ចក់ទូរទស្សន៍ ដែលបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំនៅឯកន្លែង AEOI លោក Grossi និងEslami បានប្រកាសថា ពួកគេនឹងបន្តការចរចាររហូតដល់ជម្លោះ ដែលនៅសល់ត្រូវបានដោះស្រាយ។ លោក Eslami បានលើកឡើងថា ទីភ្នាក់ងារនេះមានសំណួរមួយចំនួនទៅកាន់ប្រទេសអ៊ីរ៉ង់ “ដោយផ្អែកលើឯកសារ ដែលបានចេញផ្សាយ ដោយសត្រូវរបស់យើង” ដោយបន្ថែមថា “សំណួរមួយចំនួនត្រូវបានឆ្លើយ ហើយខ្លះទៀតនៅតែមាន” ។ ប្រធាន AEOI បានលើកឡើងថា “ផ្នែកនៃសំណួរទាំងនេះត្រូវបានដោះស្រាយ និងបិទ” នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានបន្ថែមថា”យើងបានយល់ព្រមនៅថ្ងៃនេះ ដើម្បីបញ្ចប់បញ្ហាទាំងនេះ ការចរចាដែលនៅតែបន្ត”។ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យផ្សេងៗ ហើយ “ទីភ្នាក់ងារនឹងជួយយើងក្នុងរឿងនេះ” ។ លោក Eslami បានលើកឡើងថា “យើងមានផែនការក្នុងការកសាងសមត្ថភាព ផលិតថាមពលនុយក្លេអ៊ែរ យ៉ាងតិច ១០០០០MW នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសដោយរោងចក្រថាមពលតូចៗ ដែលនីមួយៗមានថាមពលអតិបរមា ៣០០MW” ដោយបន្ថែមថាលោកសង្ឃឹមថាទីភ្នាក់ងារនេះនឹងបញ្ចុះបញ្ចូល និងគាំទ្រដល់ប្រទេសនានា ដែលមានបច្ចេកវិទ្យា ដើម្បីជួយប្រទេសអ៊ីរ៉ង់ អភិវឌ្ឍសមត្ថភាពថាមពលនុយក្លេអ៊ែររបស់ខ្លួន។ សម្រាប់ផ្នែករបស់លោកវិញ លោក Grossi ដែលបានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ភាគីទាំងពីរក្នុងអំឡុងពេល ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក នៅទីក្រុងតេអេរ៉ង់ ក្នុងខែកញ្ញា “បានយល់ព្រមបន្តការងាររួមគ្នារបស់យើង លើការបំភ្លឺអំពីបញ្ហាមួយចំនួន ហើយបន្តនិងធ្វើឱ្យកិច្ចសន្ទនា កាន់តែស៊ីជម្រៅជាមួយ រដ្ឋាភិបាលអ៊ីរ៉ង់”៕ ដោយ ឈូក បូរ៉ា
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិន បានដាក់ពាក្យស្នើសុំចូល រួមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (ហៅកាត់CPTPP) ប្រការនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំនេះ ចិន បានប្រគល់ជូនជាផ្លូវការ ដល់អគ្គលេខាធិការ នៃសមាគមអាស៊ាន...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ពិរុទ្ឌជនជនជាតិ ចិនតៃវ៉ាន់ ម្នាក់ ដាក់គុកកំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៧០លានរៀល សម្រាប់ ដាក់ចូល ក្នុងថវិកាជាតិ...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ ១៥៨៩៥ ប៊ីលានរៀលច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលសម្រេចបានត្រឹម ៦៣%ធៀបនឹងច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំគណៈកម្មការកទម្រង់ការហិរញ្ញវត្ថុសាធារណៈ ស្តីពីការវឌ្ឍនភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ ត្រីមាសទី៣ ឆ្នាំ២០២១ បានឲ្យដឹងថា...
ពាក្យចាស់មួយឃ្លាបានពោលថា៖ “យើងមានត្រចៀកពីរ និងមាត់មួយ ដើម្បីឲ្យយើងស្តាប់បានពីរដង ឲ្យច្រើនជាងការនិយាយ”។ ឧទាហរណ៍ពីនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកបានបង្ហាញថាពួកគេមានលក្ខណៈស្រដៀងគ្នានៃការធ្វើជា “អ្នកស្តាប់ដ៏ពូកែ” រួមជាមួយនឹងភាពដឹកនាំដែលមានចក្ខុវិស័យ។ សំណួរទូទៅ និងឃ្លាដែលនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកជាច្រើនសួរនោះគឺ “តើអ្នកយល់យ៉ាងណាដែរ? តើយើងកំពុងចង់បានអ្វី? តើយើងធ្វើបែបណាទើបទទួលបានលទ្ធផលល្អជាងនេះ? សូមជួយពន្យល់ខ្ញុំនូវអ្វីដែលអ្នកចង់បាន»។ ឃ្លាទាំងនេះដែលបំផុសដោយថ្នាក់ដឹកនាំរបស់អ្នកដែលសុំឱ្យអ្នកបកស្រាយ គឺដើម្បីឱ្យពួកគេ អាចស្ដាប់និងយល់កាន់តែច្រើនទៀត។ ក្នុងតួនាទីជាអ្នកដឹកនាំម្នាក់ ខ្ញុំធ្វើការសម្រេចចិត្តប្រកបដោយគុណតម្លៃសំខាន់ៗដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនទាំងមូល។ ដូច្នេះ ការស្តាប់គឺជាជំនាញមិនអាចអត់បានរបស់យើងក្នុងការប្រមូលព័ត៌មានសំខាន់ៗ។ មុននឹងសម្រេចចិត្ត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទំហំសេដ្ឋកិច្ចរវាង កម្ពុជា-វៀតណាម កើនឡើងគួរឲ្យកត់សម្គាល់ ។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី...
ព្រុសែល ៖ ប្រធានគណៈកម្មាការលោកស្រី Ursula von der Leyen បានប្រកាស កាលពីថ្ងៃអង្គារថា គណៈកម្មការអឺរ៉ុប បានស្នើវិធានការកំណត់គោលដៅ វាយប្រហារក្រុមហ៊ុនដឹកជញ្ជូន ដែលត្រូវបានគេលើកឡើងថា បានជួយរត់ពន្ធមនុស្សចូលទៅក្នុងសហភាពអឺរ៉ុប (EU) តាមរយៈប្រទេសបេឡារុស្ស ។ ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រី von der Leyen...
វ៉ាស៊ីនតោន ៖ កាសែត The Independent បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណប្រភេទ “ជាប់លាប់” នៃមេរោគកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក ដែលបានលេចឡើង បន្ទាប់ពីមេរោគពីរប្រភេទផ្សេងគ្នា រួមបញ្ចូលគ្នា ដើម្បីចែករំលែកលក្ខណៈជំងឺ។ បន្ទាប់ពីការវិភាគលើការបង្កើតហ្សែន នៃទម្រង់ឆ្លងថ្មី ដែលហៅថា B.1.628 អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Oxford...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ទៀតតាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣៧នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៩៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៣៥៧នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធទូទាត់សាច់ប្រាក់តាមឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការទូទាត់ប្រកបដោយប្រសិទ្ធភាព។ ក្នុងពិធីចុះអនុស្សរណៈយោគយល់ ស្តីពី «សហប្រតិបត្តិការលើបណ្តាញ ប្រព័ន្ធខេមបូឌានស៊ែស្វីច» (Cambodian Shared Switch) នាថ្ងៃទី២៣ វិច្ឆិកា...
ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះ លើសំណុំក្តីព្រហ្មទណ្ឌ របស់ស្រ្តីជាប់ចោទម្នាក់ ដែលជានាយិការ នៃ ក្រុមហ៊ុន Nutrilatt Master LM Co. LTD ជាប់ពាក់ព័ន្ធនឹងការចែកចាយ និង...
រ៉ូម ៖ កងកម្លាំងទ័ពអាកាស របស់ប្រទេសអ៊ីតាលី F-35B នៅថ្ងៃអង្គារនេះត្រូវបានគេដឹងថា បានធ្វើការចុះចតជាលើកដំបូង នៅលើនាវាផ្ទុកនាវាចម្បាំង Cavour និងក៏មានវត្តមានផងដែរ នៃយន្តហោះ F-35B មួយគ្រឿងទៀត របស់កងកម្លាំងទ័ពជើងទឹកអ៊ីតាលីផងដែរ។ ក្នុងអឡុងពេល នៃការធ្វើសមយុទ្ធយោធា កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងមកនេះយន្តហោះចម្បាំងទី២ ដែលត្រូវបានគេរងចាំជាយូរមកហើយ ដើម្បីអាចធ្វើសកម្មភាពយោធា ជាមួយគ្នានៅលើ នាវាផ្ទុក...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសជិតខាង នៅខាងជើង អាហ្វហ្គានីស្ថាន ជួយទប់ស្កាត់នូវអ្វី ដែលលោកពិពណ៌នាថា ជាការកេញ ប្រវ័ញ្ចលើ ជនអន្តោប្រវេសន៍ សម្រាប់គោលដៅ នយោបាយធ្វើឡើង ដោយអាជ្ញាធរ នៃប្រទេសបេឡារុស ។ ក្រៅពីនោះ សហភាពអឺរ៉ុប ក៏បានបង្ហាញដល់អតីតសាធារណរដ្ឋសហភាព សូវៀត...
បរទេស ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ អ៊ីស្រាអែល លោក Avigdor Lieberman បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់ អាចនឹងមានអាវុធនុយក្លេអ៊ែ នៅក្នុងរយៈពេល៥ឆ្នាំទៀត ហើយលោកបន្ថែមថា ដំណើរវិវត្តន៍បែបនេះ នឹងមិនត្រូវទទួលរង ឥទ្ធិពលពីកិច្ចពិភាក្សាគ្នា បច្ចុប្បន្នរបស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក លើកិច្ចព្រមព្រៀងថ្មី ដើម្បីទប់ស្កាត់បច្ចេកវិទ្យា នុយក្លេអ៊ែនោះឡើយ ។ លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ថា កម្ពុជាពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ក្នុងវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ «ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់ តម្លៃសកល ពហុភាភីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាថ្ងៃទី២៤...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថាទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា ប្រទេសតួកគី បានចាប់ផ្តើមប្រតិបត្តិការដ៏ធំនៅថ្ងៃអង្គារនេះ ប្រឆាំងនឹងទាហាន និងអតីតសិស្សសាលាយោធាចំនួន១១២នាក់ ជុំវិញការសង្ស័យថាពួកគេជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យក្នុងខែកក្កដា ឆ្នាំ២០១៦ ។ ការបញ្ជានេះបានកើតឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃទីក្រុង Izmir ភាគខាងលិចរបស់ប្រទេសតួកគី បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ ហើយប្រតិបត្តិការនេះបានគ្របដណ្តប់ខេត្តចំនួន២២ ។ របាយការណ៍បានបន្តថា រហូតមកដល់ពេលនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងលោក Jean Castex ត្រូវបានគេតេស្តរកឃើញវិជ្ជមានកូវីដបន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំក្នុងប្រទេសប៊ែលហ្សិក។ លោកនាយករដ្ឋមន្ត្រីដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុង Brussels បានធ្វើដំណើរមកដល់ប្រទេសបារាំងវិញនារសៀលថ្ងៃចន្ទបន្ទាប់ពីបានបើកកិច្ចប្រជុំជាមួយនឹងសមភាគីគឺលោកនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក Alexander De Croo ហើយលើសពីនេះកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីបារាំងម្នាក់ក៏បានធ្វើតេស្តវិជ្ជមានផងដែរ។ ដោយឡែកលោក De Croo នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកមុនពេលធ្វើតេស្តនាថ្ងៃពុធហើយបន្តធ្វើចត្តាឡីស័កទៀតរហូតដល់លទ្ធផលត្រូវបានប្រកាសជាផ្លូវការ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះលោកនាយរដ្ឋមន្ត្រីមានអក្ការៈជាធម្មតាហើយក្នុងពេលជាមួយគ្នាមន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃរដ្ឋាភិបាលប៊ែលហ្ស៊ិកក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកផងដែររងចាំការធ្វើតេស្តដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ នៅឃ្លាំងមួយក្នុងទីក្រុងណាននីង ភាគខាងត្បូងប្រទេសចិន ផលិតផលផ្លែធុរេនរាប់សិបតោន ដែលនាំចូលពីប្រទេសម៉ាឡេស៊ី ត្រូវបានវេចខ្ចប់ភ្លាមៗបន្ទាប់ពីការមកដល់ ត្រៀមដឹកជញ្ជូនចែកចាយទូទាំងប្រទេសចិន។ លោក Yao Hai ដែល រកស៊ី លក់ ផ្លែ ឈើ រវាង ប្រទេស ចិន និង បណ្តា ប្រទេស អាស៊ីអាគ្នេយ៍...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌពហុភាគីប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ ក្នុងវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅ គន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះ បានជាប់ចំនួន១៤១ ០៥៦នាក់ ស្មើនឹង៩៥,៩៧ភាគរយ ក្នុងចំណោម១៥៤ ៨៩៩នាក់។ បេក្ខជនដាក់ពាក្យប្រឡងចំនួន១៥៤ ៨៩៩នាក់នេះ បានអវត្តមាន៩,២០២នាក់ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូ បាននិងកំពុងអញ្ជើញថ្លែងបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២០នាក់ (ស្រី ៩នាក់) ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ...
រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា សាកសពចំនួន ៨នាក់ត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទនៅជិតក្រុង Salgueiro favela នៅក្នុងតំបន់ទីប្រជុំជន រីយ៉ូឌឺចាណេរ៉ូ មួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារ ក្នុងអំឡុងពេលប្រតិបត្តិការប៉ូលិស នេះបើយោងតាមអាជ្ញាធរ នៅក្នុងតំបន់បានឲ្យដឹងដូច្នេះ ។ សាកសពត្រូវបានរកឃើញ នៅក្នុងព្រៃកោងកាង បន្ទាប់ពីសមាជិកនៃកងវរសេនាតូច ប្រតិបត្តិការប៉ូលីសពិសេស របស់យោធាបានចូលទៅក្នុង...
បរទេស៖ យោងតាមការអះអាង របស់អ្នកនាំពាក្យរបស់ សេតវិមានលោកស្រី Jen Psaki នៅសប្តាហ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ពិតជាមានបំណងក្នុងការ ចូលរួមការប្រកួតប្រជែង ប្រធានាធិបតីសាជាថ្មី នៅអាណត្តិក្រោយ ក្នុងឆ្នាំ២០២៤។ លោក Biden ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ ទៅហើយនោះបានក្លាយទៅជា ប្រធានបទនិងសំណួរជាច្រើន ដោយក្រុមអ្នកនយោបាយមកពី បក្សប្រជាធិបតេយ្យថាតើលោក...
បរទេស៖ ប្រទេស អ៊ីស្រាអែលបាន ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ តាមរយៈសេចក្តីថ្លែងការណ៍ថា បានបើកការវាយប្រហារ តាមដែនសមុទ្រជាមួយយន្តហោះ គ្មានមនុស្សបើកពីមូលដ្ឋាននៅ Chabahar និងកោះ Qeshm នៅភាគខាងត្បូងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក...
បរទេស៖ ពលរដ្ឋថៃមួយក្រុមដែលអះអាងថា ជាអ្នកការពាររាជានិយម គឺគ្រោងប្រមូលផ្តុំគ្នា នៅខាងមុខវិមានរដ្ឋាភិបាល នៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីទាមទារឲ្យអង្គការ លើកលែងទោសអន្តរជាតិ បញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមដែលដឹកនាំដោយលោក Noppadol Prompasit កាលពីថ្ងៃអង្គារ...
បរទេស៖ កងទ័ពជើងទឹកនៃ ប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា អតីតទូកល្បាតការពារដែន សមុទ្រអាមេរិកចំនួន ២គ្រឿង ដែលមានបំណងជំរុញ បង្កើនសមត្ថភាពទ័ពជើងទឹកអ៊ុយក្រែន នាពេលថ្មីៗនេះ បានទៅដល់កំពង់ផែសមុទ្រខ្មៅ Odessa ប្រទេសអ៊ុយក្រែន។ មេបញ្ជាការកងទ័ព ជើងទឹកអ៊ុយក្រែន លោក Oleksiy Neyizhpapa តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអបអរសាទរ ចំពោះការចែករំលែក...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទ ម្នាក់ ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស ឃាតកម្មគិតទុកជាមុន ដោយធ្វើការសម្លាប់អតីតប្រពន្ធរបស់គាត់ ដោយអារក នឹង កណ្តៀវ...
សម្ដេចតេជោ ផ្ដាំផ្ញើទៅអ្នកប្រឆាំងថា បើរអ៊ូសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូhttps://dap-news.com/national/2021/11/23/200372/ សម្ដេចតេជោសង្កេតឃើញថា មេឃុំ-ចៅសង្កាត់មួយចំនួន ម៉ោង៩ មិនទាន់ចូលធ្វើការ ធ្វើឲ្យប្រជាជនទៅរកមិនឃើញhttps://dap-news.com/national/2021/11/23/200414/ នាយករដ្ឋមន្រ្តី ជំរុញឱ្យសមាជិក CPP ងើបឡើងប្រឆាំង ការប្រកាសដកសញ្ជាតិអាមេរិក ពីអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជា (Video)https://dap-news.com/national/2021/11/23/200450/ ឃាត់ខ្លួនជនសង្ស័យសម្លាប់ អតីតសកម្មជន គណបក្សសង្គ្រោះជាតិ លោក ស៊ិន...
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ កម្ពុជាបានអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់រាល់អរិភាពជាបន្ទាន់ និងដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្មែរ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃចំពោះការឈ្លានពានកម្ពុជារហូតនាំឲ្យមានការផ្ទុះអាវុធមកលើកម្ពុជា ក្រោយកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ