ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ«កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជា ដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP) » និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា បានចូលជាធរមានជាផ្លូវការ ។កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់ប្រទេសកម្ពុជា...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចពិភាក្សាទ្វេភាគី ជាមួយប្រទេសពាក់ព័ន្ធនីមួយៗ លើបញ្ហាទាក់ទង នឹងការធ្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែន នៅជិតទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០២០ ។ ដោយសម្តែងការរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ការត្រៀមខ្លួនរបស់អ៊ីរ៉ង់កើតឡើង បើទោះបីជា “វិធានការខុសច្បាប់ដោយរដ្ឋមួយចំនួន ដែលស្វែងរកផលប្រយោជន៍នយោបាយ” ដោយការកេងប្រវ័ញ្ចឧបទ្ទវហេតុ និងទុក្ខសោករបស់គ្រួសារជនរងគ្រោះ...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅតែត្រៀមខ្លួនសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូ លោក Stoltenberg បានលើកឡើងថា កិច្ចប្រជុំនេះបាននិយាយទៅកាន់ការកសាងយោធារបស់រុស្ស៊ី នៅជុំវិញអ៊ុយក្រែន និងផលប៉ះពាល់ សម្រាប់សន្តិសុខអឺរ៉ុប។ លោក បាន លើកឡើងថា សកម្មភាព...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានសម្រេចចិត្ត ក្នុងការដាក់ពង្រាយ យោធាជាច្រើននាក់ ក្នុងពេលដែលមន្ទីរពេទ្យ ជាច្រើននៅក្នុងទីក្រុងឡុង កំពុងខ្វះខាតបុគ្គលិក សុខាភិបាល។ ក្រសួងការពារជាតិ អង់គ្លេស នៅថ្ងៃសុក្រនេះ បានប្រកាសថាខ្លួននឹងធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ប្រមាណជា២០០នាក់ ទៅកាន់មន្ទីរពេទ្យនានា ក្នុងទីក្រុង ខណៈដែលចំនួន នៃការរីករាលដាល...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំង លោក Jean-Yves Le Drian តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ភាពរីកចម្រើនទៅមុខ ទើបត្រូវបានបង្កើតឲ្យមានឡើង ចំពោះកិច្ចពិភាក្សា នុយក្លេអ៊ែ អ៊ីរ៉ង់ ប៉ុន្តែពេលវេលា កំពុងតែអស់បណ្ដើរៗ។ លោក Jean-Yves Le Drian បាននិយាយប្រាប់ទូរទស្សន៍ BFM...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់ពីរបៀបគ្រប់គ្រងដោយមាតាបិតានៅលើiPhone, iPad និងiPod touch របស់កូនៗ លោកអ្នក ដើម្បីការពារសុវត្ថិភាពកុមារ លើបណ្ដាញអ៊ីនធឺណិត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានរំលឹកថា កាលពីអត្ថបទមុន នាយកដ្ឋានព័ត៌មានវិទ្យា បានផ្សព្វផ្សាយអំពីគន្លឹះ ចំនួន៦...
បរទេស៖ យោងតាមអាជ្ញាធរកាហ្សាក់ស្ថាន គឺមន្ត្រីឆ្មាំជាតិជាច្រើននាក់ ត្រូវបានសម្លាប់ ហើយជាង ២០០នាក់បានរងរបួស ចំពេលមានកុបកម្មដ៏ធំដែលបាន វាយប្រហារប្រទេសនេះ ក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បាននិយាយនៅថ្ងៃសុក្រថា លោកបានបញ្ជាឱ្យយោធា និងសេវាអនុវត្តច្បាប់...
បរទេស៖ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ កាន់តែតិចឡើងនៅថ្ងៃសុក្រនេះ ក្នុងខណៈទីក្រុងមួយចំនួន មានចំណាត់ការទប់ស្កាត់ ចំណែកមន្ត្រីជាន់ខ្ពស់មួយរូប បានព្រមានដល់មន្ទីរពេទ្យនានា មិនឲ្យបដិសេធមិនទទួលអ្នកជម្ងឺក ក្រោយស្ត្រីម្នាក់រលូតកូន នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុង Xian បង្កឲ្យមានការខឹងសម្បារខ្លាំងឡើង។ ទិន្នន័យផ្លូវការ នៅថ្ងៃសុក្រនេះ បានបង្ហាញថាមានករណី ឆ្លងក្នុងស្រុកចំនួន ១១៦ករណី ដោយមានការបញ្ជាក់ពីអាការៈ រោគកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅក្នុងទីក្រុង Xian...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការបដិសេធ នូវការលើកឡើងមួយ ដែល និយាយថារដ្ឋាភិបាលប៉េកាំង បានព្យាយាមអូសទាញ បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ឲ្យចូលទៅក្នុងអន្ទាក់បំណុល តាមរយៈការផ្តល់ឥណទាន ដ៏ច្រើន លើសលប់នោះទេ។ លោក Wang ដែលបានថ្លែងនៅមុនពេលធ្វើទស្សនកិច្ច ទៅកាន់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលមានការគាំទ្រ ដោយរដ្ឋាភិបាលក្រុងប៉េកាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថាដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។ ការថ្លែងប្រាប់បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធានាអះអាងថា នឹងធ្វើការជាមួយ ប្រេសិតអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ដោយពិចារណាទៅលើ ស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ប្រជាពលរដ្ឋ កុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ចូលក្នុងគ្រុបតេឡេក្រាម (Telegram Group) សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY។ យោងតាមសេចក្ដីណែនាំរបស់ គ.ស.ច.គ នាថ្ងៃទី៧ មករា បានឲ្យដឹងថា...
បរទេស៖ កិច្ចពិភាក្សាគ្នារវាងមន្ត្រីការទូត អាមេរិកនិងរុស្ស៊ី នឹងចាប់ផ្តើមនៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ បន្ទាប់ពីមានការជាប់គាំង រយៈពេលមួយសប្ដាហ៍ ជុំវិញការដាក់ពង្រាយកងទ័ពរុស្ស៊ី នៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ហើយប្រេសិតជើងចាស់ប្រទេសទាំងពីរ កំពុងតែព្យាយាមបញ្ចៀសវិបត្តិ។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman តាមសេចក្តីរាយការណ៍ នឹងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ។ មន្ត្រីជាន់ខ្ពស់ទាំងពីររូបបូកបញ្ចូលគ្នា...
បរទេស៖ ក្រុមអ្នកតវ៉ានិងមន្ត្រីអនុវត្តច្បាប់ ជាច្រើននាក់ តាមសេចក្តីរាយការណ៍ បានស្លាប់បាត់បង់ជីវិត នៅក្នុងអំឡុងមានអំពើហិង្សា ផ្ទុះឡើងក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមអ្នកតវ៉ាបានសម្រុកចូល ទៅក្នុងអគាររដ្ឋាភិបាល និងដុតអគារមួយចំំនួន។ ការប៉ះទង្គិចគ្នាបាន បន្តកើតមានទាំងយប់ ក្រោយមានភាពចលាចល ស៊ីវិលជាច្រើនថ្ងៃ ដែលបានចាប់ផ្តើមក្នុងទ្រង់ទ្រាយ ជាបាតុកម្មប្រឆាំងនឹងថ្លៃសាំងឡើងថ្លៃ ប៉ុន្តែបានបង្ហាញឲ្យឃើញនូវ ការមិនពេញចិត្តកាន់តែខ្លាំងឡើង នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន ១៩លាននាក់របស់ប្រទេសនេះ។ ក្រោយសាលាក្រុងក្នុងរដ្ឋធានី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃសុក្រនេះបានឲ្យដឹងថា អគារមួយកន្លែងដែលត្រូវបាន គេស្គាល់ថាជាអគារសម្រាប់ ទទួលទានអាហាររបស់ រដ្ឋាភិបាលនៃខេត្ត Chongqing បានដួលរលំក្រោយមាន សម្លេងផ្ទុះដ៏ខ្លាំងមួយ។ មនុស្សយ៉ាងហោចណាស់ ២០នាក់ ដែលត្រូវបានជាប់ពីខាងក្នុងគំនរ បែកបាក់ហើយក្រុមការងារ សង្គ្រោះបន្ទាន់នៅកំពុងបន្តធ្វើការងារ ស្វែងរកនិងជួយសង្គ្រោះនៅឡើយគិតចាប់តាំងតែពីពេល កើតហេតុនៅវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ថ្ងៃសុក្រនេះ។ យោងតាមការបង្ហាញវិដេអូ ដោយទូរទស្សន៍ក្នុងស្រុកអជ្ញាធរ បានបញ្ជូនក្រុមការងារសង្គ្រោះបន្ទាន់...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានផ្តោតគោលដៅដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលគុយបាចំនួន ៨រូប ហាមឃាត់មិនឲ្យធ្វើដំណើរ ចូលសហរដ្ឋអាមេរិក ដោយចោទពីបទថា មន្ត្រីទាំងនោះបានចូលរួមក្នុងការ បង្ក្រាបលើក្រុមអ្នកតវ៉ា កាលពីរដូវក្តៅឆ្នាំមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីគុយបាទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង បំបិទមាត់ប្រជាជនគុយបា...
បរទេស៖ មេបញ្ជាការកងទ័ពជើងទឹកប្រទេសថៃ លោក Somprasong Nilsamai នឹងទម្លាក់ចោលសំណើសុំ មូលនិធិដើម្បីទិញនាវាមុជទឹក Yuan-class S26T ចំនួនពីរបន្ថែមទៀត នៅក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៣ ដោយសារតែផលប៉ះពាល់ សេដ្ឋកិច្ចនៃ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃ៧ មករា នេះបានសម្រេចប្រកាសពន្យាពេលបទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធជនជាតិដើមភាគតិច បន្ថែមទៀតដល់ចុងឆ្នាំ២០២២។ ការប្រកាសពន្យាពេលនេះធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក មីន អោងឡាំង មេដឹកនាំយោធា មីយ៉ាន់ម៉ា៕
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ថា RCEP)បានចូលជាធរមានជាផ្លូវការ នេះមានន័យថា តំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបានចាប់ដំណើរជាផ្លូវការ។ការចូលជាធរមាននៃRCEPមិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាកម្លាំងថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ បច្ចុប្បន្ន មានប្រទេសណាខ្លះបានចុះហត្ថលេខាបច្ចុប្បន្ន RCEPមានសមាជិកចំនួន១៥ រួមមានប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោកចំនួនប្រជាជនសរុបនៃRCEPគឺ២២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុបគឺ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុបគឺ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា៣០%នៃទំហំសរុបលើពិភពលោក។ អនុគ្រោះពន្ធគយបន្ទាប់ពីRCEPចូលជាធរមាន អត្រា៩០%នៃពាណិជ្ជកម្មទំនិញក្នុងតំបន់នឹងសម្រេចពន្ធគយ០ជាបណ្តើរ។...
បច្ចុប្បន្នភាព ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធក្រសួង ការពារជាតិចិន លោក Fu Cong បានប្រកាសថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត តែងតែបង្ហាញក្តី បារម្ភជាញឹកញាប់ អំពីការបង្កើន សមត្ថភាពខាងយោធា និងការធ្វើទំនើបកម្ម អាវុធនុយក្លេអ៊ែរ របស់ប្រទេសចិន ។ ទង្វើរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវបានបង្ហាញ...
បរទេស៖និយតករសវនកម្មរបស់ប្រទេសចិននៅសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីណែនាំឲ្យក្រុមមន្ត្រី រដ្ឋាភិបាលក្នុងការបន្តពិនិត្យពិ ច័យឲ្យបានម៉ត់ចត់ឡើងវិញក្នុងពេលដំណើរការសវនកម្មជាតិ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេល ដែលនិយតករសវនកម្មរបស់ប្រទេសចិនបានប្រមូលប្រាក់បានមកវិញក្នុងទំហំ រហូតទៅដល់៣០០ពាន់យ័នឬប្រមាណជា ៤៧,០៤ពាន់លានដុល្លារ។ ទឹកប្រាក់ដ៏ច្រើនទាំងនោះគឺជាចំនួន ទឹកប្រាក់ដែលបានមកវិញពីការធ្វើសវនកម្មជាតិ ក្នុងចន្លោះពេល១១ខែក្នុងឆ្នាំ២០២១នេះ ទៅលើខ្ទង់ចំណាយប្រចាំឆ្នាំ ព្រមទាំងចំណូល ពន្ធដែលត្រូវបានកាត់បន្ថយនាពេលកន្លងមកផងដែរ។ មន្ត្រីជាន់ខ្ពស់ជាតិសម្រាប់កិច្ចការងារសវនកម្មជាតិ ក៏បានលើកឡើងដែរថាការិយាល័យសវនកម្មនឹងធ្វើការស៊ើបអង្កេតទៅលើកិច្ចព្រមព្រៀង ទាំងឡាយនិងដោះស្រាយបញ្ហាទាំងអស់ឲ្យបាន រួចរាល់ដើម្បីត្រៀមខ្លួនអនុវត្តកញ្ចប់ ថវិកាជាតិក្នុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ព័ត៌មានអំពី “ការប៉ះទង្គិចគ្នា” នេះ កើតឡើងចំពេលមានការអះអាងជាបន្តបន្ទាប់ដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា ប្រទេស រុស្ស៊ីកំពុងរៀបចំ “ការឈ្លានពាន” លើប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់ដែលទីក្រុងម៉ូស្គូបដិសេធថា មិនមានហេតុផលច្បាស់លាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចក្រភពអង់គ្លេស (MoD) បានអះអាងថា នាវាមុជទឹក...
ហាណូយ ៖ វៀតណាមបានរាយការណ៍ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៦,៤៧២ ករណី ដែលក្នុងនោះមាន ១៦,៤១៧ ករណីឆ្លងក្នុងស្រុក និង ៥៥ករណី ត្រូវបាននាំចូល នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន ២៧១៦ ករណី...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរ នៅក្នុងគោលនយោបាយ សន្តិសុខជាតិ និងអនុវត្តគោលនយោបាយ មិនប្រើប្រាស់ អាវុធ នុយក្លេអ៊ែរជាលើកដំបូង។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលអ្នកប្រាជ្ញអាមេរិក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើងថា រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានកាតព្វកិច្ចមិនបង្កក មូលនិធិរបស់អ៊ីរ៉ង់ នៅក្នុងធនាគារ របស់ប្រទេស ដែលត្រូវបានរារាំង ក្រោមលេស នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ យុវជនកំហូច និង សង្ស័យម្នាក់ នាថ្ងៃសុក្រទី ៧ ខែ មករា ឆ្នាំ ២០២២ នេះ ត្រូវបានចាប់ និង ឃុំខ្លួន ដោយសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធ នឹងការលួចចូលនៅក្នុងបន្ទប់នារី គ្រោះម្នាក់ ដើម្បីចាប់រំលោភសេពសេពសន្ថវ: ក៏ប៉ុន្តែ ត្រូវបាននាងដឹងខ្លួនទាន់ ហើយក៏ស្រែក...
ភ្នំពេញ៖ដោយមានបំណងផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភា ព និងចូលរួមលើកកំពស់សេដ្ឋកិច្ចខេត្តកោះកុង អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមវិនិយោគបុរីជាលើកដំបូង នៅខេត្តជាប់តំបន់ឆ្នេរ ខណៈបុរី SOHO VILLA បាននិងកំពុងសាងសង់ផ្ទះ ពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា។ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េង ដែលបានវិនិយោគលើបុរី SOHO Villa បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ មករាកន្លងមកថា...
ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានទទួលមរណភាពនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «យើងសូមសម្តែងនូវ សមានចិត្តដ៏ជ្រាលជ្រៅ និងមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម»។...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
