បរទេស៖ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះ បានទុកពេល៧២ម៉ោងឲ្យមន្ត្រីការទូតរុស្ស៊ី ចាកចេញពីប្រទេស ក្រោយរដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធក្នុងអំពើចារកម្ម តាំងពីឆ្នាំ២០១៧មកម្ល៉េះ នេះបើតាមការនិយាយឲ្យដឹងពីក្រសួងការបរទេសប៊ុលហ្គារី។ ចំណែកស្ថានទូតរបស់រុស្ស៊ីប្រចាំនៅក្នុងទីក្រុង Sofia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្ដេញបុគ្គលិកការទូតនេះ គឺជារឿងគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយបន្តថា ទីក្រុងមូស្គូបានរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបវិញចំពោះបញ្ហានេះ។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ...
បរទេស៖យោងតាមយុទ្ធសាស្ត្រដែនសមុទ្រ៣សេវាកម្មថ្មីមួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងទ័ពជើងទឹក កម្លាំងម៉ារីន និងកងកម្លាំងការពារតំបន់ឆ្នេរ នឹងបន្តធ្វើការផ្តោតលើប្រទេសចិននិងប្រទេសរុស្ស៊ី ដោយសារតែកើនភាពគឃ្លើនលើដែនសមុទ្ររបស់ពួកគេ។ តាមសេចក្តីរាយការណ៍ ឯកសារយុទ្ធសាស្ត្រ ដែលមានចំណងជើងថា “គុណប្រយោជន៍នៅដែនសមុទ្រ” បានធ្វើការណែនាំឲ្យសេវាកម្មយោធាទាំង៣ ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវការរួមបញ្ចូលគ្នា ការធ្វើទំនើបកម្មដ៏ខ្លាំងក្លា និងបន្តសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តនិងដៃគូនានា។ ឯកសារនោះបានលើកឡើងថា កំណើននិងការធ្វើទំនើបកម្មដ៏ខ្លាំងក្លារបស់ចិននិងរុស្ស៊ី ក៏ដូចជាវិធីសាស្ត្រងើបឡើងរបស់ពួកគេ ក្នុងបរិយាកាសដែនសមុទ្រ បានគម្រាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ព្រមទាំងដៃគូនានា និងកំពុងតែបំផ្លាញ់ដល់គុណសម្បត្តិយោធាអាមេរិក៕ប្រែសម្រួល៖ប៉ាង...
ស៊ូវ៉ា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ដែនកោះ Fiji ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន០៤នាក់ ដែលជាលទ្ធផលសរុបនៅថ្ងៃសៅរ៍នេះ ដោយសាររងគ្រោះដោយព្យុះស៊ីក្លូន Yasa ដែលបានបោកបក់មកលើ់់ដែនកោះ ក្នុងរយៈពេល០២ថ្ងៃមកនេះ ។ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសដែនកោះ Fiji បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្លាប់ចុងក្រោយមានអាយុ៥០ឆ្នាំ រស់នៅភាគខាងលិចនៃដែនកោះនេះ នៅក្រុង Viti Levu...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Mercedes Benz នៅសប្តាហ៍នេះ បានប្រកាសបិទទ្វារបស់ខ្លួនជាផ្លូវការនូវរោងចក្រផលិតរថយន្តប្រណិតរបស់ខ្លួន មួយដែលមានទីតាំងនៅក្នុងប្រទេសប្រេស៊ីល។ ការប្រកាសក៏បានបញ្ជាក់ផងដែរថា ដោយសារបញ្ហាកូវីដ១៩ទើបធ្វើឲ្យមានការសម្រេចចិត្តចុងក្រោយមួយនេះហើយបញ្ជាក់ទៀតថារោងចក្រដែល ត្រូវបានបើកទ្វាដំបូងតាំងតែពីខែមិនាឆ្នាំ២០១៦នេះគឺស្ថិតនៅក្នុងតំបន់ Iracemapolis ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋ Sao Paulo នឹងត្រូវបិទទ្វាជាស្ថាពរនៅក្នុងខែធ្នូនេះហើយ។ យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនម្នាក់ ដែលមានឈ្មោះថាលោក Jorg Burzer បាននិយាយថាស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីល បានជួបប្រទះបញ្ហាលំបាកជាច្រើនឆ្នាំមកហើយជាពិសេសកាន់តែ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាធនាគារន ប្រទេសជប៉ុន បានប្រកាសកាលពី ថ្ងៃសុក្រម្សិលមិញហើយថានឹងបន្តកម្មវិធីកញ្ចប់ជំនួយសម្រាប់កិច្ចការងារ សហប្រតិបត្តិការណ៍ក្នុងរយៈពេលយ៉ាងហោចណាស់៦ខែទៀតពោល គឺរហូតដល់ខែកញ្ញាឆ្នាំក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃដោយធនាគារកណ្តាល ជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញក្នុងគោលបំណងដើម្បីឲ្យធនាគារក្នុងការជ្រើសយកវិធីដើម្បី បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ធនាគារកណ្តាលជប៉ុនឬ BOJ ក៏បានប្រកាស ជ្រើសយកជម្រើសក្នុងការបន្តអត្រាការប្រាក់ប្រមាណជា០,១ភាគរយដដែលសម្រាប់កំចី រយៈពេលខ្លីនិងអត្រាការប្រាក់សូន្យភាគរយសម្រាប់ កំចីរយៈពេលវែង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រសួងកាបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងផ្អាកការងារនៅស្ថានកុងស៊ុលពីរកន្លែងក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងពីបញ្ហាសុវត្ថិភាពនិងសន្តិសុខ នៅតាមស្ថានកុងស៊ុល ជាទីដែលប្រតិបត្តិការត្រូវបានកាត់បន្ថយ ដោយសារតែបញ្ហាជម្ងឺកូវីដ១៩។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដែលពិភាក្សាគ្នាជាមួយលោកឯកអគ្គរដ្ឋទូត John Sullivan បានសម្រេចចិត្តបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Vladivostok នៅតំបន់ភាគខាងកើត និងផ្អាកប្រតិបត្តិការនានា នៅស្ថានកុងស៊ុល នៅក្នុងទីក្រុង...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានណែនាំទៅដល់ខេត្តជាប់ព្រំដែនថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរចូលមកកម្ពុជា ព្រោះ ខេត្តសាមុតសាខន នៃប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង។ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវបែបនេះបន្ទាប់ពីទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង...
បរទេស៖ Moderna នៅថ្ងៃសៅរ៍នេះ ត្រូវបានអាមេរិកប្រកាសទទួលស្គាល់ ជាផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស របស់ខ្លួន បន្ទាប់ពីវ៉ាក់សាំង របស់ Pfizer។ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសោរ៍នេះ បានឲ្យដឹងទៀតដែរថារដ្ឋបាលទទួលបន្ទុកកិច្ចការងារចំណីអាហារនិងឧិសថឬ FDA ទើប តែបានប្រកាសទទួលស្គាល់វ៉ាក់សាំងដំបូងបង្អស់ របស់ Pfizer មួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះហើយពេលនេះ វាក៏ត្រូវបានគេដឹងដែរថាកំពុងត្រូវបានចែកចាយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ បំផុត។ គួរឲ្យដឹងដែរថាក្រោយការប្រកាស...
កណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកណ្តាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ឃុំវិហារសួគ៌ រួមទាំងសហការី នាំយកអំណោយ ទៅចែកជូន ប្រជាពលរដ្ឋក្រីក្រខ្វះខាតជួបការលំបាក និងមានជម្ងឺ ១ គ្រួសារ ឈ្មោះ ពេញ សម្បូ...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តអាមេរិក ចុះបញ្ជីខ្មៅអង្គភាពនិងមន្ត្រីចិន ដោយពិពណ៌នាទង្វើនោះថា គឺជាការវាយប្រហារផ្លូវអារម្មណ៍ ចំពោះគោលនយោបាយចិនក្នុងទឹកដីរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានមានប្រសាសន៍នៅក្នុងអំឡុងពិធីមួយរៀបចំឡើងដោយសមាគមអាស៊ីថា មន្រ្តីជាន់ខ្ពស់អាមេរិកនានា កំពុងតែចូលរួមក្នុងទម្រង់នៃការចោទប្រកាន់ដោយគ្មានភស្តុតាង ទន្ទឹមនឹងការចង្អុលមកលើប្រទេសចិន និងមេដឹកនាំ គឺលោក ស៊ី ជីនពីង។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី បានប្រកាសចេញបញ្ជាជាផ្លូវការហើយក្នុងការបិទប្រទេសជាពិសេស ឱកាសបុណ្យគ្រិស្តម៉ាកដែលខ្លួនជឿជាក់ថា នឹងមានចំនួនការជួបជុំគ្នា ច្រើនពេកនិងដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃកូវីដ១៩សាជាថ្មី។ សេចក្តីប្រកាសដែលត្រូវធ្វើឡើងដោយភ្នាក់ងារ សេវាកម្មសុខភិបាលនិងកិច្ចការងារ បន្ទាន់បានបញ្ជាក់ថាប្រទេសនឹងត្រូវដាក់ឲ្យ ស្ថិតនៅក្រោមកម្រិតសញ្ញាក្រហមព្រម ទាំងការរឹតត្បិតជាពិសេសទៅ លើពិធីបុណ្យនានា។ ភោជនីយដ្ឋានហាងដែលមិនចាំបាច់ព្រមទាំង បារទាំងឡាយត្រូវតែបិទហើយលើកលែង តែការធ្វើដំណើរទៅធ្វើការងារ ប៉ុណ្ណោះត្រូវបានអនុញ្ញាតិ។ លើសពីនោះផងដែរការធ្វើដំណើរ ទៅសួរសុខទុក្ខ នៅតាមគ្រួសារនានា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលការពារសុខភាពរបស់ក្រុងហុងកុង (CHP) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៧០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៧.៩៦៩នាក់ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ករណីថ្មីក្នុងនោះរាប់ទំាងអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៤នាក់ ជាមួយគ្នានេះដែរ ចំនួន២៥ករណីមិនស្គាល់ច្បាស់ពីប្រភពចម្លងជំងឺ ។ យោងតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យនៅក្រុងហុងកុង បានឲ្យដឹងថា មានអ្នកជំងឺចំនួន១.១១៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះមាន៦១នាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសមួយចេញពីម្ចាស់អណ្តូងរ៉ែ បានឲ្យដឹងថា គ្រោះបាក់ដីមួយបានកើតឡើងនៅជិតទីតំាងនៃទំនប់ទឹក Brumadinho ២០១៩ នៅក្នុងប្រទេសប្រេស៊ីល បានសង្កត់បុរសម្នាក់ដែលជាកម្មករស្លាប់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសប្រេស៊ីល ឈ្មោះថា Vale SA បានឲ្យដឹងថា កម្មករ ជាបុគ្គលិករបស់អ្នកម៉ៅការ របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ក្នុងនោះដែរ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម (Social Network) ជាច្រើនបានបង្កើតឡើង សម្រាប់ផ្តល់ការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា ក្រឡេកមកមើល Facebook...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានបង្ហាញទិន្នន័យចុងក្រោយថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងសរុបលើសពី១០លាននាក់់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលមានអ្នកឆ្លងកើនដល់១០.០០៤.៥៩៩នាក់ ដែលមានអ្នកថ្មីចំនួន២៥.១៥២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យ បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៤៥.១៣៦នាក់ ដែលមានអ្នកជំងឺចំនួន៣៤៧នាក់ បានស្លាប់គិតចាប់ពីព្រឹកថ្ងៃសុក្រ ។ មានអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសចំនួន៣០៨.៧៥១នាក់...
ភ្នំពេញ ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) បានចាត់ទុកថា វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក ក៏ដូចជា នៅប្រទេសកម្ពុជា ត្រូវដកពិសោធន៍ និងត្រូវត្រៀមខ្លួនស ម្រាប់ប្រឈមនៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ។ យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០ ២០ បានឲ្យដឹងថា «ក្នុងន័យនេះ និពន្ធនាយកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីគុយបាលោក Miguel DiazCanel បានធ្វើការបញ្ជាក់ពីជំហត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីអាមេរិកអាណត្តិថ្មីលោក Joe Biden ទៅលើគ្រប់ប្រធានបទទាំងអស់។ នៅក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើ នៅក្នុងកិច្ចប្រជុំសភាលោក Diaz-Canel បាននិយាយថា៖ពួកយើងមានបំណង ក្នុងការពិភាក្សាទៅលើបញ្ហាជាច្រើនរួមគ្នា ព្រមទាំងអ្វីដែលយើងមិនចង់ចរចានិងអ្វី ដែលយើងនឹងមិនផ្តល់ឱ្យនោះគឺបដិវត្តសង្គម និយមនិងអធិបតេយ្យភាព របស់យើងតែម្តង។ រំលឹកដែរថាកាលពីខែតុលាកន្លងទៅលោក Biden ធ្លាប់បាននិយាយថាអាមេរិកទាមទារឲ្យគុយបាក្នុងការរៀបចំគោលនយោបាយថ្មីមួយ...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថាក្រសួងកំពុងគិតគូរពីការផ្តល់បណ្ណសមធម៌ ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដើម្បីទទួលបានកិច្ចគាំពារផ្នែកសុខភាព។យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន។ ក្នុងកម្មវិធីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ក្រោមប្រធានបទ «សារព័ត៌មានក្នុងបរិបទនៃវិបត្តិជំងឺឆ្លងសកល” ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ...
បរទេស៖មន្ត្រីជាន់ខ្ពស់ក្រិកមួយរូប បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប៉ូលីសក្នុងប្រទេសក្រិក ទើបបានឃាត់ខ្លួនមន្ត្រីកុងស៊ុលតួកគីមួយរូប ពីបទសង្ស័យប្រព្រឹត្តធ្វើអំពើចារកម្ម ហើយនេះករណីមួយ ដែលទំនងជានឹងធ្វើឲ្យជាប់គាំងថែមទៀត ក្នុងចំណងមិត្តភាពរវាងសម្ពន្ធមិត្តណាតូទាំងពីរ។ មន្ត្រីដែលត្រូវឃាត់ខ្លួន ជាជនជាតិក្រិកដែលធ្វើការងារជាមួយកុងស៊ុលតួកគី នៅលើកោះ Rhodesនោះ គឺត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ក្រោយត្រូវបានសាកសួរកាលពីមួយសប្ដាហ៍កន្លងទៅ ហើយជនជាតិក្រិកទីពីរមួយរូបទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ។ មន្ត្រីប៉ូលីសមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ាងដូច្នេះថា “មនុស្សម្នាក់ គឺកំពុងតែធ្វើការងារនៅកុងស៊ុលតួកគី លើកោះ Rhodes...
បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គ្រោងធ្វើការបង្ហាញជាសាធារណៈ នូវក្រុមការងារផ្នែកអាកាសធាតុនិងថាមពល របស់លោក នៅថ្ងៃសៅរ៍នេះ ហើយនេះជាក្រុមបង្កើតប្រវត្តិសាស្ត្រមួយ ដែលនឹងទទួលបន្ទុក កិច្ចការអភិវឌ្ឍគោលនយោបាយស្តីពីអាកាសធាតុ និងពង្រឹងកិច្ចការពារប្រឆាំងការបំពុលបរិស្ថាន។ តាមសេចក្តីរាយការណ៍ ក្រុមការងារផ្នែកអាកាសធាតុនោះ នឹងត្រូវណែនាំបង្ហាញជាផ្លូវការ នៅក្នុងរដ្ឋ Delaware នាថ្ងៃសៅរ៍នេះ នៅក្នុងអំឡុងពិធីសន្និសីទកាសែតមួយ ជាពិធីដែលលោក បៃដិន ត្រូវបានគេរំពឹងថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសតួកគី បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា យ៉ាងហោចណាស់ អ្នកជំងឺចំនួន០៩នាក់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ក្រោយពីមានករណីផ្ទុះម៉ាស៊ីនអុកស៊ីសែន ដែលបង្កជាអគ្គីភ័យកើត នៅក្នុងមន្ទីរពេទ្យឯកជនមួយ នៅខេត្ត Gaziantep ភាគអាគ្នេយ៏នៃប្រទេសតួកគី...
ភ្នំពេញ ៖ ខ្មាន់កាំភ្លើង ដែលបាញបុរសម្នាក់ នៅសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ដឹកនាំសហការចាប់ខ្លួន បានហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ មូលហេតុបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយ ជនរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ៕
ភ្នំពេញ ៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់ គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានស្នើមូល និធិរូបិយ៍វត្ថុអន្ដរជាតិ (IMF) បន្តគាំទ្រការអនុវត្តគម្រោង FMIS ជាបន្តបន្ទាប់លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន...
ពោធិ៍សាត់ ៖ ល្បែងចាក់ស៊ីសង កន្ទុយលេខ ឆ្នោតវៀតណាម និងឆ្នោតថៃ សព្វថ្ងៃនេះ កំពុងតែពេញនិយម នៅក្នុងក្រុងពោធិ៍សាត់ និងនៅតាមបណ្តាស្រុកមួយចំនួនទៀត នៃខេត្តពោធសាត់ ។បើតាមប្រភពនានា បានខ្សឹបប្រាប់ថា ចំពោះការចាក់ផ្សងសំណាង ពីអ្នកចូលចិត្តលេងល្បែងមួយនេះ គឺគេលេងស៊ីសងគ្នា ក្នុងមួយថ្ងៃពីរពេល គឺចេញលទ្ធផលស៊ីសងគ្នា ពីរលើកគឺនៅម៉ោង ៤៖៣០នាទីម្តង និងនៅម៉ោង៦៖៣០នាទីម្តងទៀតនេះ ចំពោះតែឆ្នោតវៀតណាម...
កោះកុង ៖ ផ្សារថ្មីទើបតែសាង់សង់រួចរាល់ ត្រូវបានសម្ភោធ ដាក់ឲ្យអាជីវកលក់ដូរ ប្រើប្រាស់ជាផ្លូវការ ចាប់ពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានទីតាំងភូមិ៤សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ មន្ត្រីរាជការនិងមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋផងដែរ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ដល់លោក ហ៊ុល វណ្ឌី ។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៦ ធ្នូ ។
ភ្នំពេញ៖ និយាយអំពីផ្លូវលេខ៥១ ដែលគ្រប់គ្នាដឹងថា ជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ នាពេលបច្ចុប្បន្ន លើវិស័យដឹកជញ្ជូន ដែលបានផ្សារភ្ជាប់ តំបន់សំខាន់ៗជាច្រើន ក្នុងនោះវិស័យឧស្សាហកម្ម រោងចក្រក៏មានការកើនឡើង ជាបន្តបន្ទាប់ ដោយបានទាញ ការវិនិយោគ ពីវិនិយោគិន ក្នុងនិងក្រៅស្រុក និងបានជម្រុញ ដល់វិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ ឲ្យមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័យ និងធ្វើឲ្យមានសក្តានុពល សេដ្ឋកិច្ចខ្លាំងខ្លា ត្រឹមមួយរយៈចុងក្រោយនេះផងដែរ...
ភ្នំពេញ ៖ លោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសារៈសំខាន់ណាស់ក្នុងការ ជំរុញឲ្យមានការបណ្តាក់ទុន វិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុន ធំៗរបស់សិង្ហបុរី។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាល...
បរទេស ៖ ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យប្រទេសថៃ ធ្វើវិសោធនកម្មច្បាប់ ប្រមាថព្រះមហាក្សត្រ ដែលខ្លួននិយាយថា ត្រូវបានគេប្រើប្រាស់ប្រឆំាង សកម្មជនតិចបំផុត៣៥នាក់ ដែលម្នាក់ក្នុងចំណោមនោះ មានអាយុត្រឹមតែ១៦ឆ្នាំ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ការិយាល័យសិទ្ធិមនុស្សនោះ បាននិយាយថា ប្រទេសថៃ គួរតែឈប់ប្រើប្រាស់ច្បាប់ ដែលហាមឃាត់មិន ឲ្យប្រមាថរាជានិយម និងការចោទប្រកាន់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ