បរទេស៖ រដ្ឋមន្ត្រីការបរទេសបារំាង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងបទសម្ភាសន៍មួយនាថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែដំណើរការកសាងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែ ហើយវាជារឿងបន្ទាន់ដែលទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ត្រូវិលត្រឡប់រកកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ។ លោក Le Drian បាននិយាយប្រាប់កាសែត Journal du Dimanche ដូច្នេះថា “រដ្ឋបាលលោក ត្រាំ បានជ្រើសរើសនូវអ្វីដែលខ្លួនហៅថា ជាយុទ្ធនាការដាក់សម្ពាធអតិបរិមា លើប្រទេសអ៊ីរ៉ង់ តែជាលទ្ធផលគឺថា យុទ្ធសាស្ត្រនេះ...
បរទេស៖ ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៥០០.០០០ដូស ដល់ប្រទេសហ្វីលីពីន ក្នុងខណៈប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលដៅជំរុញបង្កើនកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ដោយការរាតត្បាតជម្ងឺកូវីដ១៩។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅក្នុងអំឡុងជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនដូច្នេះថា “ក្នុងនាមជាមិត្តភាពរបស់ប្រទេសហ្វីលីពីន និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់អ្នក យើងនឹងប្រកាន់គោលជំហរយ៉ាងមុតមាំ នៅជាមួយប្រជាជនហ្វីលីពីន រហូតដល់កម្ចាត់មេរោគនេះបាន”។ គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ...
បរទេស៖ អាជ្ញាធររបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ជើងហោះហើរ រវាងទីក្រុងមូស្គូ និងរដ្ឋធានីប្រទេសហ្វាំងឡង់ វៀតណាម ឥណ្ឌានិងប្រទេសកាតា ដែលត្រូវបានផ្អាក ចាប់តាំងពីសប្ដាហ៍មុនៗនៃការរាតត្បាតឆ្លងកូវីដ១៩នោះ នឹងចាប់ផ្តើមដំណើរការវិញ ចាប់ពីថ្ងៃទី២៧ ខែមករា ក្រោយការវិនិច្ឆ័យរោគរាតត្បាតជាក់លាក់ត្រូវបានបំពេញ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចែករំលែក ក្រោយកិច្ចប្រជុំមួយរបស់ទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណារបស់រដ្ឋាភិបាលនោះ បាននិយាយថា ប្រទេសទាំង៤នោះ កំពុងឃើញមានករណីថ្មីតិចជាង៤០ករណី ក្នុងមួយសប្ដាហ៍...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត រំពឹងថានឹងបើកឡើងវិញ នូវស្ថានទូតក្នុងប្រទេសកាតា ក្នុងពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ ក្រោយមានកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងគាំទ្រដោយអាមេរិក កាលពីសប្ដាហ៍មុន ក្នុងជម្លោះរយៈពេល៣ឆ្នាំ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan...
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន បរទេសបានឲ្យនៅថ្ងៃសៅរ៍នេះថាប្រទេសចិនបានធ្វើការបញ្ចប់ ទៅនៃការសាងសង់អគារមន្ទីរពេទ្យដែលមានរហូតទៅដល់១៥០០បន្ទប់ដើម្បី អាចទទួលយកជនសង្ស័យ និងអ្នកឆ្លងកូវីដថ្មីដែលទើបបានកំរើកឡើងសាជាថ្មីប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទីភ្នាក់ងារិនស៊ិនហួបានចេញផ្សាយទៀតថា ចិនបានប្រើពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់មួយនេះហើយអគារពេទ្យនេះ គឺជាអគារពេទ្យមួយក្នុងចំណោមអគារពេទ្យប្រមាណជា៦៥០០បន្ទប់ សរុបដែលរដ្ឋាភិបាល គ្រោងសាងសង់នៅក្នុងទីក្រុង Nangong ក្នុងខេត្ត Hebei ។ គួរឲ្យដឹងថាកាលពីឆ្នាំ២០១៩កន្លងនិង២០២០កន្លងទៅចិនបានធ្វើការគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃវិរុសកូវីដប៉ុន្តែទើបមកដល់ខែធ្នូនេះចំនួនករណីថ្មីបានចាប់ផ្តើមងើបឡើងវិញ នៅក្នុងតំបន់មួយចំនួននៃប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរកំពុងបណ្ដាក់សេណារីយោគ្នាយ៉ាងស៊ីសង្វាក់ក្នុងគោលបំណងប្រមូលលុយពីអ្នកគាំទ្រងប់ងុលរបស់ខ្លួន ហើយបោកបញ្ឆោតអ្នកនៅក្នុងស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ។ លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះបន្ទាប់ពី លោកស្រី មូរ សុខហួរកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន...
ភ្នំពេញ៖ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ីនដុល្លារ...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា ប្រទេសអង់គ្លេសនឹងបិទច្រករបៀងធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសនេះចាប់ពីម៉ោង ៤ ល្ងាចនៅថ្ងៃច័ន្ទខាងមុខនេះក្នុងគោលបំណងដើម្បីរក្សាការឆ្លងមេរោគកូវីដ-១៩ទម្រង់ថ្មី។ នាយករដ្ឋមន្រ្តីបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននិមិត្មមួយនៅឯ Downing Street ថា ប្រទេសអង់គ្លេស “នឹងបិទច្រករបៀងធ្វើដំណើរជាបណ្តោះអាសន្នចាប់ពីថ្ងៃច័ន្ទ” ដើម្បីការពារប្រឆាំងនឹងហានិភ័យនៃភាពតានតឹង ដែលមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ។ វិធានការណ៍ថ្មីនេះមានន័យថា អ្នកដំណើរដែលចូលមកក្នុងប្រទេសនេះ ត្រូវតែមានភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាននៃជំងឺកូវីដ – ១៩...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រុមអ្នកធ្វើការផ្នែកអនាម័យនឹងក្លាយទៅជាមនុស្សដំបូងបំផុត ក្នុងការទទួលបានវ៉ាក់សាំង ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាខណៈ ដែលខ្លួនកំពុងចាប់ផ្តើមធ្វើការចាក់ទ្រង់ទ្រាយធំបំផុតលើលោក។ លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលមានវត្តមាននៅក្នុងពិធីសម្ភោធផ្លូវការនៃកម្មវិធីចាក់វ៉ាក់សាំងបានបញ្ជាក់ថា ផែនការរបស់ឥណ្ឌានឹងធ្វើការ ងារចាក់វ៉ាក់សាំងឲ្យបានទៅលើពលរដ្ឋរបស់ខ្លួន ចំនួនច្រើនជាង១,៣ពាន់លាននាក់។ គួរឲ្យដឹងដែរថាមកទល់ពេលនេះវ៉ាក់សាំង ការពារកូវិដជាច្រើនលានដូសនៃវ៉ាក់សាំង Covishield និង Covanxi ត្រូវបានដឹកញ្ជូន ទៅកាន់តំបន់នានារួចជាស្រេចប៉ុន្មានថ្ងៃមុនការចាប់ផ្តើមថ្ងៃដំបូង ក្នុងពេលតំណាលគ្នា៕...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសនៅសហភាពអ៊ឺរ៉ុបមួយចំនួនបានបង្ហាញ ភាពខឹងសម្បារដោយសារតែវ៉ាក់សាំងរបស់ Pfizer មួយចំនួនប៉ុណ្ណោះ ដែលត្រូវបានដឹកជញ្ជូនមកដល់ពួកគេ ប៉ុន្តែមានចំនួនតិចជាងការរំពឹងទុក។ ប្រទេសក្នុងតំបន់អ៊ឺរ៉ុបចំនួន៦ ដែលត្រូវបានគេដឹងថាមានដូចជា ប្រទេសស៊ុយអែតដាណឺម៉ាកហ្វាំងឡង់លីទុយនេស៊ីឡាតវៀ និងអេស្តនីបាននាំគ្នាធ្វើការជម្រុញឲ្យសហភាពអ៊ឺរ៉ុបឬ EU ក្នុងការដាក់សំពាធឲ្យ Pfizer ក្នុងការដឹកជញ្ជូនវ៉ាក់សាំងត្រឹមត្រូវតាមកាលកំណត់និងគ្រប់ចំនួនឡើងវិញ។ ជាការឆ្លើយតប Pfizer បានចេញមកនិយាយថា ការកាត់បន្ថយវ៉ាក់សាំងនិងការពន្យាពេលនេះគឺជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលនេះដោយបន្តទៀតថាក្រុមហ៊ុនកំពុងព្យាយាមធ្វើការផ្លាស់ប្តូរដំណើរការ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចេញមកឌឺដងផ្លែផ្កាឲ្យលោកស្រី មូរ សុខហួរថា “ល្ខោនសម្តែងដែលដឹកនាំដោយលោកស្រី មូរ សុខហួរ ត្រូវបរាជ័យដោយគ្មានអ្នកមើល”។ លោកថា “យាយហួរមិនមែនមិនដឹងខ្យល់ទេតែអត់វីសាគេមិនឲ្យឡើងយន្តហោះទេ តែនៅតែចចេសលេងល្ខោន។ គេទាំងអស់គ្នាបានឡេីងយន្តហោះ ចំណែកក្រុមឧទ្ទាមនៅធ្វេីមុខស្ប៉េះ អត់បានទៅនឹងគេ ។ លោកបន្តថា លោកស្រីបាននិយាយថាធ្វេីអ្វីក៏ដោយត្រូវឲ្យច្បាស់ ឥឡូវច្បាស់លាស់មែនដោយសារអត់បានមកស្រុកខ្មែរ ។ ដោយសារកម្ពុជាជានីតិរដ្ឋ ទេីបលោកស្រី...
ភ្នំពេញ ៖ “ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់ សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង”។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១៧ មករា។ សម្តេចបន្តថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់សម្តេចរាប់សិបឆ្នាំមកហើយ។ សូមបញ្ជាក់ថា ថ្មីៗនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ លើកដំបូងចំនួន១លានដូសពីសាធារណរដ្ឋប្រជាមានិតចិន៕
បរទេស៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានប្រកាសកម្មវិធីវិនិយោគសាធារណៈឆ្នាំ២០២១ មានទំហំទឹកប្រាក់១៨,៥៣ពាន់លានដុល្លារ ជាមួយគម្រោងទំនាក់ទំនងនិងគមនាគមន៍ ដោយទទួលបានប្រាក់បែងចែកដ៏ធំបំផុតពីមូលនិធិវិនិយោគ។ កម្មវិធីដែលបោះពុម្ពផ្សាយក្នុងកាសែតផ្លូវការ កាលពីថ្ងៃសុក្រនេះ បានបែងចែកប្រាក់ជិត៦ពាំន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ក្នុងវិស័យគមនាគមន៍និងទំនាក់ទំនងក្នុងឆ្នាំ២០២១ និង២,៦ពាន់លានដុល្លារផ្សេងទៀត សម្រាប់គម្រោងអប់រំ។ ទីតាំងវិនិយោគផ្សេងទៀត មានរួមបញ្ចូលទាំងផលិតកម្ម សុខាភិបាល កសិកម្ម ទេសចរណ៍និងថាមពល។ ស្ថិតក្រោមកម្មវិធីនោះក្រសួងដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសតួកគី នឹងទទួលបានប្រាកប្រមាណ២ពាន់លានដុល្លារ ស្របពេលដែលការងារធារាសាស្ត្ររដ្ឋ ហៅកាត់ថា...
បរទេស៖ សហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើក្រសួងមហាផ្ទៃរបស់ប្រទេសគុយបា ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន រក្សាបង្កើនដាក់ទណ្ឌកម្មក្នុងពេលចុងក្រោយនៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានរំឭកដល់អ្នកប្រឆាំងរបស់គុយបា គឺលោក Jose Daniel Ferrer ដោយនិយាយថា លោកត្រូវបានគេឃុំខ្លួននៅពន្ធនាគារ គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងតាមសេចក្តីរាយការណ៍ គឺត្រូវបានគេវាយនិងធ្វើទារុណកម្ម។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តតែងតាំងមន្ត្រីការទូតជើងចាស់ លោក Jan Kubis ឲ្យកាន់តំណែងជាប្រេសិតអង្គការប្រប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ក្រោយរយៈពេលជិតមួយឆ្នាំបន្ទាប់ពីមន្ត្រីសម្របសម្រួលពីមុនបានចុះចេញពីតំណែង។ លោក Jan Kubis ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីនោះ នាពេលបច្ចុប្បន្ននេះ គឺជាមន្ត្រីសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ ហើយលោកក៏បានបម្រើការជាប្រេសិតពិសេសអង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ផងដែរ។ គួរបញ្ជាក់ថា ការតែងតាំងនេះ គឺត្រូវបានធ្វើឡើង ក្រោយក្រុមប្រឹក្សាសន្តិសុខអនុម័តក្នុងខែធ្នូ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទួលពានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសម៉ារ៉ុក សម្រាប់ការងាររបស់លោកក្នុងការជំរុញពន្លឿនកិច្ចព្រមព្រៀង បង្កចំណងការទូតប្រក្រតី រវាងប្រទេសអ៊ីស្រាអែលនិងម៉ារ៉ុក។ នៅក្នុងពិធីនៅការិយាល័យ Oval Office ព្រះអង្គម្ចាស់ Lalla Joumala Alaoui ដែលជាឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំនៅសហរដ្ឋអាមេរិក បានប្រគល់ជូនលោក ត្រាំ នូវពានរង្វាន់...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយប្រចាំឆ្នាំដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០មុឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃ១៤ មករា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងការព្យាបាលជំងឺដកុមារកម្ពុជាដោយឥតគិតថ្លៃ៕
បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការប្រកាសថា វត្តមានកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសជប៉ុន បានថយចុះនៅត្រឹម២.៥០០នាក់ នៅក្នុងប្រទេសនីមួយៗ អនុលោមតាមបទបញ្ជារបស់សេតវិមាន។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នា រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានមានប្រសាសន៍ថា ការកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន ឲ្យដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០១មកនេះ នាំឲ្យប្រទេសនេះខិតចូលទៅកាន់តែជិតខ្លាំងឡើង នូវការបញ្ចប់សង្គ្រាមជិតពីរទសវត្ស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
បរទេស៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់មជ្ឈមណ្ឌលស្ថានភាពជំងឺកូវីដ១៩ កាលពីថ្ងៃសៅរ៍បានអោយដឹងថា បុរសម្នាក់នៅទីក្រុងបាងកកបានស្លាប់ ហើយមនុស្សចំនួន ២៣០ នាក់បានឆ្លងវីរុសកូវីដ១៩ ដូច្នេះសរុបអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសថៃ កើនឡើងដល់ ១១ ៦៨០នាក់ និងអ្នកស្លាប់ កើនដល់ ៧០នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមការលើកឡើងរបស់លោក...
ភ្នំពេញ៖ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទ ដែលចាក់ពីអំបោះដោយស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះមានដាក់លក់នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំ ដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃ ក្នុងប្រទេសកម្ពុជាផងដែរ។ ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះ ជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រី ដែលមានជីវភាពខ្វះខាតប្រមាណ ២០០...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ នេះបេីយោងតាម ទទក។ អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា...
ភ្នំពេញ៖ស្ត្រីជនជាតិកូរ៉េម្នាក់បាត់កាបូប ដោយសង្ស័យថាខ្លួនបានភ្លេចក្នុងទូដែកនៅសណ្ឋានគាររ៉ូយ៉ាល់សេន (រីសត) ឬភ្លេចលើឆ្នេរលើកោះរ៉ុង បើសិនជាមានការរកឃើញពីបងប្អូន សូមទាក់ទងតាមរយៈលេខទូរសព្ទ087 552 211/097 555 2211 ខាងយើងខ្ញុំនឹងមានជូនជា សារគុណចំនួន $50,000 (ប្រាំម៉ឺនដុល្លា)។ ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀត បានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត) កាលពីថ្ងៃទី៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត លោកសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកកំពុងស្នើសុំផែនការកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ជំកូវីដ-១៩ ជាទឹកប្រាក់ចំនួន ១,៩ ទ្រីលានដុល្លារដើម្បីផ្លាស់ប្តូរទិសដៅនៃការរាតត្បាតជំងឺឆ្លង និងធ្វើឱ្យសេដ្ឋកិច្ចស្ថិតលើផ្លូវសម្រាប់ការងើបឡើងវិញ។ លោក បៃដិន ដែលនឹងចូលកាន់តំណែង នៅថ្ងៃពុធសប្តាហ៍ក្រោយបានបញ្ជាក់ថា កញ្ចប់ថវិកាដែលរួមមានការត្រួតពិនិត្យចំនួន ១,៤០០ ដុល្លារក្នុងមនុស្សម្នាក់ នៅក្នុងជំនួយហិរញ្ញវត្ថុ ដោយផ្ទាល់គឺជាកញ្ចប់ដំបូងនៃផែនការពីរជំហាន សម្រាប់ការជួយសង្គ្រោះ និងការងើបឡើងវិញ។...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គម អន្ដរវប្បធម៌ (TPO) ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅពិភពលោក រួមទាំងកម្ពុជាផង នោះ គឺមានអ្នកជំងឺសុខភាពផ្លូវចិត្ត ជាង១ម៉ឺននាក់ មកពិគ្រោះយោបល់ និងព្យាបាល។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «គម្រោង លើកកម្ពស់ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត» នៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។ ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួននឹងចាត់វិធានការបន្ថែមទៀត ដើម្បីការពារសមុទ្រចិនខាងត្បូង ដោយសេរី និងបើកចំហ ដូចជាការបន្ថែមក្រុមហ៊ុនប្រេងដ៏ធំរបស់ចិន គឺក្រុមហ៊ុនប្រេងជាតិចិន នៅសមុទ្រទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចរបស់ខ្លួន។ វិធានការណ៍ដែលបានធ្វើឡើង តែប៉ុន្មានថ្ងៃមុនពេលបញ្ចប់ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេចាត់វិធានការប្រឆាំង នឹងក្រុមហ៊ុននេះដោយសារតួនាទី របស់ខ្លួននៅក្នុងយុទ្ធនាការរបស់ក្រុងប៉េកាំង នៃការបង្ខិតបង្ខំប្រឆាំង នឹងអ្នកទាមទារផ្សេងទៀត ដែលមានធនធានប្រេង និងឧស្ម័នក្នុងសមុទ្រចិនខាងត្បូងប្រមាណ...
វ៉ាស៊ីនតោន៖ រដ្ឋធានីរបស់សហរដ្ឋអាមេរិក ស្ថិតនៅលើការប្រុងប្រយ័ត្នខ្ពស់ មុនពេលលោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការ នៅសប្តាហ៍ក្រោយ ជាមួយនឹងតំបន់សំខាន់ៗ នៃឧទ្យានជាតិនៅចំកណ្តាល ទីក្រុងវ៉ាស៊ីនតោន ដែលបានបិទពីថ្ងៃសុក្រ ចំពេលមានការព្រួយបារម្ភអំពីភាពវឹកវរ កាន់តែខ្លាំងឡើងបន្ទាប់ពី កុបកម្មនៅវិមានកាពីតូល។ ការបិទជាសាធារណៈ នៃផ្សារទំនើបជាតិ ដែលជាកន្លែងដែល មនុស្សភាគច្រើនប្រមូលផ្តុំគ្នា សម្រាប់ពិធីស្បថចូលកាន់តំណែង របស់លោក បៃដិន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានកំណត់អង្គភាពអ៊ីរ៉ង់ចំនួន ៣ លើការសាយភាយ អាវុធ ដែលបានបង្កើនទ្វេដងនូវយុទ្ធនាការ ដាក់សម្ពាធអតិបរមា របស់ខ្លួនប្រឆាំងនឹងក្រុងតេអេរ៉ង់ មុនការចាកចេញពីតំណែង របស់លោក ដូណាល់ ត្រាំ។ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងអង្គការឧស្សាហកម្មសមុទ្ររបស់អ៊ីរ៉ង់ (MIO), អង្គការឧស្សាហកម្មលំហអាកាស...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យ កងកម្លាំងសម ត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេស ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ដល់កម្លាំងមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ត្រូវចុះត្រួតពិនិត្យ និងលុបបំបាត់យានយន្ដ កែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
