ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៨រ៉ិចទ័រ នៅក្នុងទឹកដីនៃប្រទេសម៉ុងហ្គោលី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៨រ៉ិចទ័រ អង្រួននៅចម្ងាយ ៣៣គីឡូម៉ែត្រ នៅភាគនីរតីនសក្រុង Turt ប្រទេសម៉ុងហ្គោលី នៅវេលាម៉ោង ២១និង៣២នាទីម៉ោងសកល កាលពីថ្ងៃចន្ទ ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានបង្កើតកិច្ចជំនួបមួយរវាង មេដឹកនាំប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី សម្រាប់ជាលើកដំបូង ចាប់តាំងពីការផ្ទុះសង្គ្រាមកាលពីឆ្នាំមិញ នៅតំបន់ Nagorno-Karabakh ហើយនេះជាកិច្ចប្រឹងប្រែងមួយ ដើម្បីដោះស្រាយបញ្ហានានា ដែលអាចបង្កការប៉ះពាល់ដល់ កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ។ នៅក្នុងសុន្ទរកថា បើកកម្មវិធីនៅវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្សី បានមានប្រសាសន៍ប្រាប់ថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាកាលពីខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថាន អប់រំបណ្តុះបណ្តាល ជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍៕
បរទេស៖ ប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ នឹងបើកជើងហោះហើរទៅប្រទេសកាតា នេះបើតាមសម្តីអាជ្ញាធរ កិច្ចការអាកាសចរណ៍ស៊ីវិល និយាយនៅថ្ងៃអាទិត្យ បន្ទាប់ពីមានកិច្ចព្រមព្រៀង ធ្វើឡើងដោយរដ្ឋអារ៉ាប់ គាំទ្រដោយ សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដើម្បីបញ្ចប់ជម្លោះ ជាមួយទីក្រុងដូហា។ ការប្រកាសបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងរីយ៉ាដ ប្រកាសពីព្រឹត្តិការណ៍ ដ៏សំខាន់មួយ នៅក្នុងជំនួបកំពូលកាលពី ថ្ងៃអង្គារសប្ដាហ៍មុន បញ្ចប់ជម្លោះនយោបាយមួយ...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានប្រទះឃើញ សញ្ញាដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធា ទាំងយប់ កាលពីថ្ងៃអាទិត្យ សម្រាប់ពិធីសមាជបក្ស ពលករកូរ៉េ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា ព្យុហយាត្រាយោធានោះ ត្រូវបានគេប្រទះឃើញធ្វើ នៅទីលាន គីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង...
ភ្នំពេញ៖ លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ បសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានអោយដឹងដែរថា ក្រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែង ចិញ្ចឹមមាន់ ដែលមានម្ចាស់ឈ្មោះហូណាំ ជាមន្រ្តីសុខាភិបាលដែរ នោះស្ថិតនៅភូ មិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្រោយការពិនិត្យឃេីញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ដល់៧មករា នោះ...
ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាននអោយដឹងថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។ តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននឹងកំពុងធ្លាក់ចុះមកក្រោម គូបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ។នៅថ្ងៃទី១៦-១៩ ខែមករា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសិ ក្សាពង្រីកកំពង់ផែកុងតឺន័រ ជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រ នៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចត បាន សំដៅដោះស្រាយកំណើន នៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក។ ក្នុងពិធីអញ្ជើញធ្វើបាឋកថា តាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈ កម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways” អំពីការទទួល បានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចចោល នូវផ្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ដែលដោះស្រាយរួចរាល់ជាស្ថាពរ ចំនួន១.៣៥៨ គូ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់កម្លាំងនគរបាលទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសកម្មភាពចាប់ម៉ូតូធំ ដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំងជបណ្ដោះអាសន្ន បន្ទាប់ពីមានមន្ដ្រីខ្លះ អនុវត្តលើសការណែនាំ។ សូមជម្រាបថា ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា កែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលជាពលករខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ បានព្យាបាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបញ្ជាក់ថា អ្នកព្យាបាលជាសះស្បើយទាំងពីរនាក់ រួមមាន៖ -ស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងជំទាស់ដាច់ខាត ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ដែលបង្កឡើងដោយសហរដ្ឋអាមេរិក កាណាដា អង់គ្លេសនិងអូស្ត្រាលី ក្រោយប្រទេសទាំងនោះ បានថ្កោលទោសការចាប់ខ្លួនសកម្មជននៅហុងកុង។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានប្រកាសគម្រោងចាត់ទុកពួកឧទ្ទាមហូធី នៅប្រទេសយេម៉ែន ជាអង្គការភេរវកម្មអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ប្រគល់អំណាចគ្រប់គ្រងប្រទេស ឲ្យទៅរដ្ឋបាលលោក បៃដិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានប្រកាសថា ក្រសួងការបរទេសអាមេរិក នឹងជូនដំណឹងដល់រដ្ឋសភា អំពីបំណងរបស់លោកចង់ចាត់ទុកពួកហូធី ជាអង្គភាពភេរវកម្មពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំវា៣នាក់ផ្សេងទៀត។ Mike...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធបតីនៃប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើការលើកឡើងថាលោកកំពុង តែព្យាយាមក្នុងការបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹងកូរ៉េខាងជើងដើម្បីអាចផ្តល់វ៉ាក់សាំង ជូនពលរដ្ឋកូរ៉េខាងជើងដោយ សេរីនិងមិនមានចំណាយប្រាក់ឡើយ។ ថ្លែងទៅកាន់កម្មវិធីទូរទស្សន៍មួយនៅថ្ងៃចន្ទនេះលោក Moon បានបញ្ជាក់ទៀតថា៖បំណងរបស់យើងគឺដើម្បីជួបជាមួយ នឹងកូរ៉េខាងជើងឲ្យបានទោះបីជាក្នុងវិធីដែលធ្លាប់ធ្វើកន្លងមកមិនចាំបាច់ ជួបគ្នាដោយផ្ទាល់ក្តី។ លោកបន្តថាកម្លាំងដ៏ខ្លាំងក្លានៃ ឧបទ្វីបកូរ៉េទាំងពីរគឺជាដំណើរការកិច្ចពិភាក្សាដើម្បីសន្តិភាពហើយមកដល់ពេលនេះ ដើម្បីអាចបើកទ្វាឡើងវិញដាក់គ្នានោះកូរ៉េខាងត្បូងសង្ឃឹមថានឹងអាចដំណើរការផ្តល់ ជំនួយជាវ៉ាក់សាំងការពារកូវីដ១៩ជូនកូរ៉េខាងជើងបាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នាទីស្តីការក្រសួង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពជំនាញចំណុះក្រោមឱវាទក្រសួងផែនការ ចូលរួម។
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប៉ូលីស នៃប្រទេសអេស្បាញ បានធ្វើការចាប់ខ្លួន មនុស្សចំនួន ៣នាក់ នៅក្នុងទីក្រុងបាសេឡូណា បន្ទាប់ពីបានដាក់ការសង្ស័យថា ពួកគេគឺជាសកម្មជន ប្រយុទ្ធ របស់ក្រុមភេវរកម្ម ជីហាដ។ យោងតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ក្នុងចំណោមនោះ មានជនជាតិលីប៊ីចំនួន២នាក់ និង១នាក់ ជាជនជាតិម៉ារ៉ុក ហើយ ពួកគេត្រូវបានគេសង្ស័យថា...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា គណបក្សកាន់អំណាច របស់កូរ៉េខាងជើង នឹងធ្វើសមាជរបស់ខ្លួនរៀងរាល់ ៥ ឆ្នាំម្តង ចាប់ពីពេលនេះតទៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រហូតមកដល់ពេលនេះ សមាជគណបក្សពលករកូរ៉េ បានធ្វើឡើងនៅចន្លោះពេលចៃដន្យ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានបង្ហាញពីឆន្ទៈ ក្នុងការកោះប្រជុំវាតាមកាលវិភាគទៀងទាត់មួយ...
ដើម្បីស្វាគមន៍ឆ្នាំ២០២១ ដែកថែបអ៊ីតាលី ម៉ាកវី បានចាប់ឆ្នោតផ្សងសំណាង ជូនអតិថិជនក្នុងកម្មវិធី ប្រគំតន្រ្តី អាយស៍ នៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស កាលពីថ្ងៃសុក្រ ទី៨ មករា នាពេលកន្លងទៅនេះ និងបានរកឃើញ អតិថិន ដែលមានសំណាង ឈ្នះរង្វាន់ធំចំនួន៥៥រូប។ អតិថិជន ដែកថែបអ៊ីតាលី ម៉ាកវី ទាំង៥៥រូបនោះ មានសំណាង ឈ្នះរង្វាន់ធំ ដូចជាម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាកLG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវ ម៉ាកLG ចំនួន៨រង្វាន់ និង ទូរទស្សន៍ LG ៣២អ៊ីញ ចំនួន៣៥រង្វាន់ ពីការចាប់រង្វាន់នេះ។ ដែកថែប អ៊ីតាលីម៉ាក វី នៅបន្តផ្តល់ជូន ការចាប់រង្វាន់ធំជូនអតិថិជន ជាបន្តទៀត ដើម្បីលើកទឹកចិត្ត ដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល ដែកថែបអ៊ីតាលីម៉ាក វី។ សម្រាប់ឈ្មោះអតិថិជន ដែលឈ្នះរង្វាន់ធំ នៅក្នុងកម្មវិធី ប្រគំតន្រី្ត អាយស៍ កាលពីថ្ងៃទី៨ មករានេះ នឹងមានបង្ហាញ ក្នុងទំព័រហ្វេសប៊ុក V-Steel | Facebook៕
កណ្ដាល៖ លោក នុត ពុធដារា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរជុំវិញខេត្ត លោក ប៊ុន ផេង...
ភ្នំពេញ៖ ម៉ូតូធំៗដែលបានបង្ក សំឡេងរំខាន ក៏ដូចជាម៉ូតូ ដែលកែច្នៃស៊ីម៉ាំងរំខាន ដល់ប្រជាពលរដ្ឋ ប្រមាណ៦០គ្រឿង ត្រូវបានអាជ្ងាធរ ឃាត់ទុក ដោយរងចាំការត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ពីសំណាក់ ស្ថាប័នពាក់ព័ន្ធនានា មុននឹងប្រគល់ជូន ម្ចាស់ម៉ូតូទាំងនោះវិញ ។ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១២នេះ...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោត ជ្រើសរើសជាអគ្គលេខាធិការ នៃគណបក្សពលករ កំពុងកាន់អំណាច របស់ប្រទេសកូរ៉េ ដោយទទួលយកតំណែងកំពូល ពីឪពុករបស់លោក ។ អ្នកឃ្លាំមើលកូរ៉េខាងជើង ឲ្យដឹងថា ការបោះឆ្នោតដែលត្រូវបានអនុម័តនៅថ្ងៃអាទិត្យ ក្នុងសមាជលើកដំបូង របស់គណបក្សក្នុងរយៈពេលជិត...
វ៉ាស៊ីនតោន៖ ការថ្លែងសុន្ទរកថាដ៏ឃោរឃៅ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះសហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចសមាជបក្សសំខាន់ អាចបង្ហាញពីចេតនារបស់លោក ក្នុងការមិនបោះបង់ចោល នូវមហិច្ឆតានុយក្លេអ៊ែរ ប៉ុន្តែពួកគេក៏អាចត្រូវបានគេមើលឃើញថា មានគោលបំណងដាក់សម្ពាធក្រុងវ៉ាស៊ីនតោន ឱ្យផ្តល់សម្បទានបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ នាពេលអនាគត។ នៅក្នុងរបាយការណ៍របស់លោក ទៅកាន់សមាជលើកទី៨ ដែលកំពុងបន្តនៃគណបក្សពលករ កំពុងកាន់អំណាចនៅទីក្រុងព្យុងយ៉ាង លោក គីម...
សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ Choi Jong-kun បានចាកចេញទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ដើម្បីចរចាការដោះលែង នាវាដឹកប្រេងកូរ៉េខាងត្បូង និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ ក្រុមមន្ត្រីបានឲ្យដឹងថា លោក Choi បានឡើងយន្តហោះនៅព្រឹកថ្ងៃអាទិត្យ ហើយគ្រោងនឹងទៅដល់ប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសកាតា។ លោកត្រូវបានគេរំពឹងថា នឹងជួបសមភាគីរបស់លោក និងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៅឯក្រសួងការបរទេសអ៊ីរ៉ង់ ដែលចូលរួម...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សនុសិស្សទូទាំងប្រទេស ប្រមាណជា ៣លាន៥សែននាក់ និងសិស្សស្រីប្រមាណជា ៤៩ ភាគរយ ។ ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលធ្វើឡើងនៅវិទ្យាល័យអប់រំពិសេសកំពង់ចាម...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោកគីមជុងអ៊ុនមេដឹកនាំ កំពូលនៃកូរ៉េខាងជើង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង។ នៅក្នុងសន្និបាតគណបក្សលើកទី ៨ ដែលកំពុងបន្តលោកគីម បានលើកឡើងថា ការបញ្ឈប់គោលនយោបាយអរិភាព របស់ក្រុងវ៉ាស៊ីនតោននឹងក្លាយជាគន្លឹះ សម្រាប់ទំនាក់ទំនងនាពេល អនាគតរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ លោកគីម ជុងអ៊ុន ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ទោះបីជាយ៉ាងណាគោលនយោបាយ...
បរទេស៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានហៅបណ្តាញសង្គមរារាំងដែលបាន មេដឹកនាំអាមេរិកដូណាល់ត្រាំ ដែលកំពុងកាន់អំណាចថា ជាសញ្ញាអាក្រក់មួយសម្រាប់សេរីភាព ដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីក្រុមហ៊ុនបច្ចេកវិទ្យាឯកជន ដែលអាចនឹងធ្វើឱ្យមានភាព ស្ងប់ស្ងាត់និងត្រួតពិនិត្យ បន្ទាប់ពីបណ្តាញសង្គមរួមមាន Twitch, Twitter, Facebook, YouTube និង Instagram បានរារាំងគណនីរបស់លោក...
កំពង់ចាម ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្នើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំ ពិសេសកំពង់ចាម ខេត្តកំបពង់ចាម។ ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោកបណ្ឌិតសភាចារ្យ...
ភ្នំពេញ៖ ដើម្បីជាការអបអរសាទរឆ្នាំថ្មី ២០២១ និងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលចង់បានផ្ទះប្រកបអាជីវកម្ម នៅលើផ្លូវធំ និងជាផ្លូវសក្តានុពលខ្ពស់នោះ ឥឡូវនេះ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ បានសម្រេចបើកលក់ហើយ គឺផ្ទះប្រកបអាជីវកម្មម៉ូតថ្មី The Prestige នៅក្នុងប្លុកថ្មី ស្ថិតលើផ្លូវរដ្ឋ 20m ធំទូលាយ និងងាយស្រួលសម្រាប់អាជីវកម្មគ្រប់ប្រភេទ ។ THE PRESTIGE ជាផ្ទះប្រកបអាជីវកម្មបែបក្លាស្ស៊ិក (អ៊ឺរ៉ុប) ដែលមាន រហូតដល់ ៤ជម្រើស សម្រាប់អតិថិជនជ្រើសរើសតាមតម្រូវការជាក់ស្តែង។...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
