ភ្នំពេញ ៖ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន ១១៧នាក់ មកពី ១៣សាខា នៅព្រឹកទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមស្តាប់ ការធ្វើបទបង្ហាញ និងចែក រំលែកបទពិសោធន៍ ក្នុងកម្មវិធីយុទ្ធនាការ នារីវ័យក្មេង ឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader Cambodia...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២៣០,៣៦៧នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១៣៣,៩៦៥នាក់ អ្នកស្លាប់សរុបចំនួន៖ ៦,៦៦៤នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៣...
បរទេស៖ ឯកសារមួយ ដែលបោះពុម្ពផ្សាយ ដោយក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសរុស្ស៊ី កំពុងតែពិចារណា កាត់បន្ថយចំណាយលើវិស័យយោធា ស្របពេលដែលតម្លៃប្រេង ធ្លាក់ចុះ និងវិបត្តិមេរោគកូរ៉ូណា បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាខ្លាំង។ ក្រសួង តាមសេចក្តីរាយការណ៍ បានស្នើរដ្ឋាភិបាលឲ្យកាត់ការចំណាយ របស់រដ្ឋលើវិស័យយោធាចំនួន៥ភាគរយ នៅចន្លោះឆ្នាំ២០២១និងឆ្នាំ២០២៣ ហើយសំណើដែលចេញនៅថ្ងៃចន្ទនោះ ក៏រួមបញ្ចូលទាំងការកាត់កញ្ចប់ ថវិកាចំណាយ១០ភាគរយ សម្រាប់ប្រព័ន្ធតុលាការ សេវាកម្មប្រាក់បំណុលរុស្ស៊ី និងប្រាក់ឈ្នួលសម្រាប់មន្ត្រីរាជការ។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបដិសេធចំពោះរបាយ ការណ៍ព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួនបានព្យាយាម មិនទទួលជោគជ័យក្នុងការ សម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរថ្មីរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលដែលអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីដើមខែនេះ។ សារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍នៅមុននេះបន្តិចថា មន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាពីលក្ខខណ្ឌ សម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងសហរដ្ឋអាមេរិក...
សេអ៊ូល៖ មន្ត្រីស្ថានទូត បានឲ្យដឹងថាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និងចិនប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជួបគ្នាកាលពីថ្ងៃពុធ និងបានពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ និងបញ្ហាផ្សេងទៀត។ មន្ត្រីស្ថានទូតបានង្យដឹងថាជំនួប រវាងឯកអគ្គរដ្ឋទូតលោក Harry Harris និង Xing Haiming បានធ្វើឡើងនៅឯលំនៅដ្ឋាន របស់ប្រេសិតសហរដ្ឋអាមេរិកនៅកណ្តាលទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃដដែល ហើយការប្រជុំគ្នានោះមានរយៈពេលប្រហែលមួយម៉ោង។ ក្រោយមកលោក Harry Harris...
ក្រសួងសុខាភិបាល បញ្ជាក់ពីករណីបុរសជនជាតិខ្មែរ ម្នាក់ទទួលមរណភាពនៅមណ្ឌលចក្តាឡីស័ក នៅស្រុក ក្រូចឆ្មា
បច្ចុប្បន្នភាព រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Mark Esper បានប្រកាសកាលពីថ្ងៃពុធ ទី២២ ខែកក្កដានេះ ក្នុងសន្និសីទព័ត៌មានមួយដែលរៀបចំឡើង ដោយវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រថា លោកអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិននៅចុងឆ្នាំនេះ ។ លោក Mark Esper មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងដំណើរទស្សនកិច្ចនេះទេ ដោយគ្រាន់តែនិយាយថានៅ ចុងឆ្នាំ២០២០នេះ ដោយមានបំណងរៀបចំត្រួសត្រាយផ្លូវអោយមានទំនាក់ទំនងល្អប្រសើរ រវាងកងទ័ពអាមេរិក...
ភ្នំពេញ ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា អូស្ដ្រាលី កំពុងជួយគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសជួយបណ្ដុះពូជ និងគ្រប់គ្រងសត្វល្អិតផ្សេងៗ ដើម្បីឈានទៅបង្កើនផលកសិកម្មស្រូវឲ្យកាន់តែច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៣ ខែកក្កដា...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ការិយាល័យប្រធានាធិបតី បានឲ្យដឹងកាលពីថ្ងៃពុធថា លោក Jair Bolsonaro ប្រធានាធិបតី របស់ប្រទេសប្រេស៊ីល បានធ្វើតេស្តលទ្ធផលជាវិជ្ជមានម្តងទៀត ហើយដែលមានវត្តមានវីរុសកូរ៉ូណា ដោយតម្រូវឲ្យលោករស់នៅ ដាច់ដោយឡែកពីគេ ។ បន្ទាប់ពីបានធ្វើតេស្តរកឃើញថា មានលទ្ធផលជាវិជ្ជមានជាលើកទី៣ កាលពីថ្ងៃអង្គារ ការិយាល័យនៅប្រេស៊ីលឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសលេខ ២ លោក Stephen Biegun បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិនអាចបន្តធ្វើការ ជាមួយគ្នាលើបញ្ហា ប្រទេសកូរ៉េខាងជើង នៅពេលដែលកំពុងប្រកួតប្រជែង នៅក្នុងតំបន់ផ្សេងទៀត។ អនុរដ្ឋលេខាធិការក្រសួង ការបរទេសលោក Stephen Biegun បានធ្វើការកត់សម្គាល់ជាលាយលក្ខណ៍ អក្សរទៅគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភា មុនពេលបើកសវនាការ លើគោលនយោបាយសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន ៖ អនុរដ្ឋមន្រ្តីការបរទេស អាមេរិកលោក Stephen Biegun បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងចូលរួមជា មួយកងទ័ពស្នើសុំយ៉ាងច្រើន កុះករលើបញ្ហាថវិកា និងវោហារស័ព្ទ រវាងកូរ៉េខាងត្បូង-អាមេរិក ស្ដីពីការរក្សាកងទ័បនៅទីនោះ។ លោកបានលើកឡើង ជាការឆ្លើយតបទៅនឹង ស្នើសុំរបាយការណ៍ ដើម្បីឆ្លើយតបទៅនឹងសេចក្តី រាយការណ៍ថ្មីមួយ ដែលរដ្ឋបាលលោក ត្រាំ ថ្លឹងថ្លែងជម្រើស ដើម្បីកាត់បន្ថយកងទ័ព...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយ ព័ត៌មាន លើកញ្ចក់ទូរទស្សន៍BTV សូមគោរពថ្លែងអំណរគុណ ដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានយល់ព្រមស្ដាប់ ការបកស្រាយ និងបញ្ចប់ការភ័ន្តច្រឡំ ដោយក្ដីយោគយល់ ជុំវិញការចេញលិខិតព្រមាន ចំពោះលោក បណ្ឌិតវិទ្យាសាស្រ្ត ហេង ប៊ុនអ៊ី...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានរាយការណ៍ឲ្យដឹង នៅថ្ងៃពុធថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៤៨.៧៤៤នាក់ ។ ក្នុងចំណោម អ្នកឆ្លងជំងឺថ្មីនេះដែរ មាន៦នាក់ ជាអ្នកមកពីខាងក្រៅ និង៧នាក់ ជាករណីកើតនៅក្នុងសហគមន៍ និងអ្នកនៅសេសសល់...
សេអ៊ូល៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ក្នុងអត្រាមួយខ្ពស់ជាងអ្វី ដែលបានរំពឹងទុក នៅក្នុងត្រីមាសទី ២ ដែលផ្តល់នូវលទ្ធផលអាក្រក់បំផុត ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយសារតែជំងឺរាតត្បាត បានរារាំងដល់ការ នាំចេញទៅក្រៅប្រទេស និងការចំណាយឯកជន នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី។ ក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនាផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះ ២,៩ ភាគរយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ប្រទេសចិនបានសាងសង់ទំនប់ វារីអគ្គិសនី ជាង៣៤០នៅតាមដងទន្លេ និងដៃទន្ល Langcang-Mekong។ តើទំនប់ទាំងនេះដើរតួនាទីយ៉ាងម៉េច ចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសចិន? អ្នកសារព័ត៌មានបានមកដល់ស្ថានីយវារីអគ្គិសនី Huaneng Nuozhadu ដែលជាវិស្វកម្មធារាសាស្ត្រធំបំផុត នៅតាមដងទន្លេ Langcang ។
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានជំរុញប្រទេសឥណ្ឌា ឲ្យផ្តោតលើសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែក លើប្រទេសចិន សម្រាប់ទូរគមនាគមន៍ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្របពេល ដែលចំណងមិត្តភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះជាខ្លាំង។ នៅក្នុងកម្មវិធីជំនួបកំពូល ស្តីពីគំនិតឥណ្ឌារបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងឥណ្ឌា ដែលធ្វើឡើងតាមអនឡាញ លោករដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការបញ្ជាក់យ៉ាងច្បាស់ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរក្សាវត្តមា នរបស់យោធាតួកគី នៅក្នុងប្រទេសស៊ីរី ដូចធម្មតាដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅរដ្ឋធានីអង់ការ៉ា លោក Erdogan បានមានប្រសាសថា៖ ពួកយើងនឹងបន្តមានវត្តមាន នៅក្នុងប្រទេសនេះ...
សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍ នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថា ភាគច្រើន នៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមាន ប្រភពមកពីប្រទេស អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារ ពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃ ធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់...
អាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី។ ក្នុងសេចក្ដីសម្រេច របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០...
ភ្នំពេញ ៖ បុរសក្មេងម្នាក់ ដែលជាជនជាតិខ្មែរ អាយុ ២១ឆ្នាំ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក អនុវិទ្យាល័យស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិត ក្នុងបន្ទប់ធ្វើចត្តាឡីស័ក កាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍បាយ័ន BTV។ លោកវេជ្ជបណ្ឌិត...
សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវ ការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូន ដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្រ បន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់។ អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់ នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែជាអតិថិជនសកម្ម របស់គម្រោងមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឱ្យយកទិន្នន័យនៅសល់ទៅបូកបញ្ចូល ក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀល កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យ នៅទូទាំងប្រទេសកម្ពុជា។ “តាមរយៈការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យ ប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្តអារម្មណ៍និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើងៗ”។ “តាមរយៈការផ្តល់ជូនកាដូ ចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឱ្យអ្នកប្រើប្រាស់ ទាំងក្មេងនិងចាស់ កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់ របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយ ការកំសាន្តតាមអនឡាញទៅតាមចំណង់ ចំណូលចិត្តរបស់ពួកគាត់”។ លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឱ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញនិងការសន្ទនាជាវីដេអូជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។ ការផ្តល់ជូនកាដូចុងសប្តាហ៍ ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាតបានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេស សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាផ្សារទំនើបឡាក់គី ក្នុងរាជធានីភ្នំពេញ។ កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមីនិងភរិយាផងដែរ។ កម្មវិធីប្រូម៉ូសិនពិសេសនេះ មានផ្តល់ជូននូវកញ្ចប់ ដំណើរកំសាន្ត ចំនួន 11 រង្វាន់ដោយក្នុងនោះរួមមានទាំងរង្វាន់ពិសេស ដែលជាការស្នាក់នៅរយៈពេល 2 យប់ នៅឯសណ្ឋាគារ សូហ្វីតែលភ្នំពេញផងដែរ៕
ភ្នំពេញ ៖ មាសទាំង៣៦,៥ តោន នោះគឺបច្ចុប្បន្នធនា គារជាតិបានរក្សា មាស ១២,៤តោន ជាកេរ្តិ៍មរតកមុនសម័យសង្គ្រាម ទុកនៅប្រទេសស្វីស ។ មាស ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្ដាអង់គ្លេស និងមាស ១០តោន រក្សាទុកនៅកម្ពុជា ៕
បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ព អាកាសសហរដ្ឋអាមរិក នឹងទិញយន្តហោះចម្បាំង ដែលហោះឡើង និងចុះចតធម្មតា F-35A ដែលដំបូងឡើយផលិត សម្រាប់ប្រទេសតួកគី ជាផ្នែកនៃកំណែប្រែកុងត្រា ៨៦២ដុល្លារ ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក និងប្រទេសចិន អាចនឹងនៅតែធ្វើការងាររួមគ្នា ប្រឆំាងការអភិវឌ្ឍ អាវុធប្រល័យលោក របស់ប្រទេសកូរ៉េខាងជើង បើទោះជាមានភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ក៏ដោយ។ អនុរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Stephen Biegun បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធប្រល័យលោក...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ