ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយ លោក W.Patrichk Muryhy ឯកអគ្គរាជទូតអាមេរិកថ្មីប្រចាំកម្ពុជា នាស្ដីក្រសួងមហាផ្ទៃ៕ ដោយ ៖ អេង ប៊ូឆេង
ភ្នំពេញ៖ ខណៈសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោកស្រី មូរ សុខហួរ បាននៅតែបន្តអះអាងថា មេរបស់ខ្លួននឹងធ្វើដំណើរមកកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ។ លោក សម រង្ស៊ី ក្នុងពេលមកដល់ព្រលានយន្តហោះ សាលឺកូល ក្រុងបារីស ប្រទេសបារាំង ដើម្បីបំពេញបែបបទនានា ធ្វើដំណើរតាម...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ អ្នកបើកបរធ្វើការ ប្រុងប្រយ័ត្នពេលធ្វើដំណើរ។ យោងតាមសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែឆ្នាំ២០១៩ បានលើកឡើងថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សា ការពារការបាត់បង់អាយុជីវិត និងកាយសម្បទាមនុស្សជាទីស្រឡាញ់ ឬរងរបួស ពិការ និងបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងពេលដំណើរតាមផ្លូវថ្នល់ ។ គណៈកម្មាធិការបានអំពាវនាវចំនួន ១០ចំណុចដូចខាងក្រោម ៖ ១-ត្រូវពាក់មួកសុវត្ថិភាពដែល មានគុណភាពត្រឹមត្រូវពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ២-មិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីគ្រប់គ្រងយានយន្តពេលជួបឧបសគ្គ ជាយថាហេតុ។ ៣-មិនត្រូវបើកបរ ក្រោយការពិសារគ្រឿងស្រវឹង។ ៤-ត្រូវគោរពសិទ្ធិអាទិភាព ដោយត្រូវទុកឲ្យអ្នកបើកបរផ្លូវធំ ហើយត្រង់ទៅមុន គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៦-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន និងមិនត្រូវប្រើទូរស័ព្ទដោយគ្មាន ឧបករណ៍បន្តសំឡេងក្នុងពេលបើកបរ។ ៧-ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តម៉ត់ចត់ ។ ៨-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញសំពីងសំពោងលើសចំនួនផ្ទុក ឬលើសទម្ងន់កំណត់ក្នុងច្បាប់ និងកុំដំឡើងថ្លៃដឹកជញ្ជូន។ ៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយ ជាដាច់ខាត។ ១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ៕
វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយ ដោយកាត់បន្ថយវិសាលភាព នៅចុងខែនេះ ក្រោយពីមានការរិះគន់ខ្លាំងពីកូរ៉េខាងជេីង នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ អគ្គនាយករងកងទ័ពជើងទឹក សហរដ្ឋអាមេរិកលោក William Byrne បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ព្រឹត្តិការណ៍ហោះហើររួមគ្នា នឹងមានទំហំតូចជាងសមយុទ្ធ Vigilant Ace ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បួង បានបង្ហាញពីផែនការមុននេះ ដែលជំរុញឱ្យមានការ ឆ្លើយតបយ៉ាងខឹងសម្បារពីកូរ៉េខាងជើង ដែលចាត់ទុកសមយុទ្ធសម្ព័ន្ធមិត្តទាំងអស់ ជាការហាត់សមការឈ្លានពាន ដោយមិនគិតពីវិសាលភាពរបស់ពួកគេ៕ ដោយ ឈូក បូរ៉ា
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថាខ្លួនបានយល់ព្រមធ្វើកិច្ចចរចាលើកទី ២ ជាមួយប្រទេសជប៉ុន នៅចុងខែនេះនៅក្នុងការប៉ុនប៉ង ចុងក្រោយរបស់ប្រទេសទាំងពីរ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តលើការរឹតត្បិតការនាំចេញ របស់តូក្យូនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ លោកជុង ហៃក្វាន អគ្គនាយកកិច្ចការពហុភាគី និងច្បាប់នៅក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នឹងចូលជួបពិភាក្សាជាមួយសមភាគីជប៉ុនលោក Junichiro Kuroda នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពដើម្បីព្យាយាមដោះស្រាយការរឹតត្បិត ការនាំចេញរបស់ជប៉ុន យ៉ាងឆាប់រហ័ស កិច្ចពិភាក្សានេះគឺជា ផ្នែកមួយនៃដំណើរការ ដោះស្រាយជម្លោះក្រោមវិធាន របស់អង្គការពាណិជ្ជកម្មពិភពលោក៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ទោះបីជាមេខ្លោងរដ្ឋប្រហារ សម រង្ស៊ី និងបក្ខពួកមិនមកដល់កម្ពុជាក៏ពិតមែន តែផែនការ និងសកម្មភាពនៃការប៉ុនប៉ងរដ្ឋប្រហាររបស់ក្រុមឧទ្ទាមទាំងនេះ នៅកំពុងបន្តអនុវត្ត ។ លោក គឹម សន្តិភាពបានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “មេខ្លោងអ្នកបានកំពុងគេចចេញពី ការទទួលខុសត្រូវផ្លូវច្បាប់ហើយ ដោយទុកឲ្យ...
ភ្នំពេញ: លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសហការីមកដល់ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតហេីយ។ លោកសយសុភាពសង្កេតឃើញថា ស្ថានភាពនៅច្រកព្រំដែននេះមានសភាពធម្មតាដូចសព្វមួយដង ប្រជាពលរដ្ឋ និងអាជីវករធ្វេីដំណេីរចេញចូល ដោះដូរទំនិញ និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតី។ ចំពោះស្ថានភាពនៅតាមបណ្ដា ច្រកព្រំដែននេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មិនមានប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ សម្រុកចូលស្រុកខ្មែ រ ឡេីយ។ ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់យោបល់ឲ្យលោក សម រង្ស៊ី ហោះពីព្រលានយន្តហោះសាលដឺគោល ក្រុងប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជាមក។ ការផ្តល់យោបល់នេះក្រោយពីលោក សម រង្ស៊ីមិនត្រូវបានអាកាសចរណ៍ថៃអនុញ្ញាតហោះពីបារីស មកថៃ ឆ្លងចូលមកកម្ពុជា កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក យ៉ង់ សាំងកុមារ បានលើកឡើងក្នុងហ្វេសប៊ុកថា...
ប៉េកាំង៖ ប្រទេសចិនបានដាក់ប ម្រាមគោចរដើម្បីកំណត់ពេលវេលាដែលចំណាយដោយកុមារ ក្នុងការលេងល្បែង (ហ្គេម) តាមអ៊ិនធរណេតនៅក្នុងផ្នែកចុងក្រោយ នៃការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើការញៀនល្បែងរបស់យុវជន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បទប្បញ្ញត្តិនេះមានន័យថា អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ មិនអាចលេងល្បែងតាមអ៊ិនធរណេតបានទេ នៅចន្លោះម៉ោង ១០ យប់និង ៨ ព្រឹក ហើយមានតែរយៈពេល ៩០នាទីប៉ុណ្ណោះក្នុងពេលថ្ងៃ។ លើសពីនេះទៀត គោលការណ៍ណែនាំ នឹងកាត់បន្ថយចំនួនប្រាក់ សម្រាប់អនីតិជន អាចចំណាយលើការ លេងល្បែងតាមអ៊ិនធរណេតដល់ ២០០ យន់ (២៨ ដុល្លារ) ក្នុងមួយខែដោយកើនឡើងដល់ ៤០០ យន់សម្រាប់អ្នកដែលមានអាយុពី ១៦ ទៅ ១៨ ឆ្នាំ។ ច្បាប់ថ្មីនេះក៏នឹង តម្រូវឲ្យ អ្នកលេងល្បែងទាំងអស់ ប្រើឈ្មោះពិតនិងព័ត៌មានលំអិត ដូចជា គណនី WeChat លេខទូរស័ព្ទ ឬលេខអត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយថ្ងៃអង្គារនេះ រដ្ឋាភិបាលក៏អំពាវនាវឱ្យអ្នកផលិតហ្គេម “កែប្រែមាតិកាល្បែងមុខងារឬច្បាប់” ដើម្បីជៀសវាងការបង្កឱ្យមានការញៀន លើកីឡាករវ័យក្មេង។ សូមជម្រាបថា ប្រទេសចិនគឺជាទីផ្សារហ្គេមវីដេអូធំបំផុតរបស់ពិភពលោក ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុង ពង្រឹងឧស្សាហកម្មនេះចំពេល មានការព្រួយបារម្ភ អំពីសុខភាពកាន់តែអាក្រក់ទៅ ៗ ចំពោះកុមារនិងការញៀនតាមអ៊ិនធរណេត៕ ប្រែសម្រួលៈ ណៃ តុលា
វ៉ាស៊ីនតោន៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បថា ប្រេសិតកំពូលអាមេរិកប្រចាំនៅភាគខាងជើងប្រទេសស៊ីរី បានថ្កោលទោសរដ្ឋបាលលោក ត្រាំ ដែលមិនបានខិតខំប្រឹងប្រែង ដើម្បីរក្សាកងទ័ពតួកគី ពីការលុកលុយ បន្ទាប់ពីកងកម្លាំងអាមេរិកបានដកខ្លួនចេញពីតំបន់ ហើយបានចោទប្រកាន់ ប្រទេសតួកគីពីបទ“ ឧក្រិដ្ឋកម្មសង្គ្រាម និងការបោសសម្អាតជនជាតិភាគតិច” នៅទីនោះ។ កាសែតបានរាយការណ៍ថា អ្នកការទូតលោក William Roebuck បានធ្វើអត្ថាធិប្បាយ នៅក្នុងអនុស្សរណៈផ្ទៃក្នុងចំនួន ៣.២០០ពាក្យ កាលពីខែមុន ដែលលោកបានថ្លឹងថ្លែងថាតើការរួមបញ្ចូលគ្នា នៃគោលនយោបាយតឹងរឹងបន្ថែមទៀត ការគំរាមកំហែងសេដ្ឋកិច្ច និងវត្តមានយោធាអាចរារាំងការវាយប្រហារនេះ បានទេព្រោះវិធីសាស្រ្តបែបនេះ បានធ្វើឱ្យតួកគីរារាំង កាលពីក្នុងអតីតកាល។ លោកបានសរសេរនៅក្នុងកំណត់ហេតុ ដែលទទួលបានដោយកាសែតថា “វាជាការអំពាវនាវដ៏លំបាក ហើយចម្លើយគឺប្រហែលជាមិនមែនទេ ប៉ុន្តែយើងនឹងមិនដឹងទេ ពីព្រោះយើងមិនបានព្យាយាមធ្វេីវា”៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ ការិយាល័យនិពន្ធនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានកិត្តិយស សូមផ្សាយទាំងស្រុងនូវខ្លឹមសារ សំណួរចម្លើយ របស់លោក ស៊ា ស៊ីណុង ពលករខ្មែរបំរើការងារនៅប្រទេស ថៃ សុំឆ្លើយសំណួរ របស់លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលផ្ញើមកកាន់យើង តាមរយៈបណ្តាញសង្គមហ្វេសបុក។ សំណួរ ចម្លើយ៖ ជូនចំពោះលោក សយ...
កំពង់ចាម ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណ:មេបញ្ជាការ ឯកភាពខេត្ត បញ្ជាអោយកម្លាំង កងយុទ្ធពលខេមរៈភូមិន្ទ សឹករងខេត្ត អនុវត្តច្បាប់តឹងរឹងបំផុត ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី ហូ ពៅ មេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទសឹករងខេត្តកំពង់ចាម ដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មិនមានប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ សម្រុកចូលស្រុកខ្មែ រ ឡេីយ ។ ការលេីកឡេីងបែបនេះ ក្រោយពី គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly នៅថ្ងៃទី៧ វិច្ឆិកា នេះបានផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ដោយនិយាយថា...
ភ្នំពេញ៖ យន្តហោះដឹកអ្នកដំណើរ Airbus A220 ដ៏ថ្មីសន្លាង បន្ថែមសមត្ថភាពកាន់តែខ្លាំង អាចហោះហើរបាន កាន់តែឆ្ងាយ បើទោះបីជាប្រភេទយន្តហោះ ខ្នាតតូចក៏ដោយក្តី ដោយបានបង្ហាញខ្លួនជាលើកដំបូង នៅប្រទេសកម្ពុជាហើយ តាមរយៈកម្មវិធីដំណើរកម្សាន្ត ផ្សព្វផ្សាយបង្ហាញ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ យន្តហោះដែលកំពុងដាក់តាំងបង្ហាញ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ គឺជាយន្តហោះ airBaltic A220-300...
សេអ៊ូល៖ របាយការណ៍ថ្មីមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បានអះអាងថា ទណ្ឌកម្មអន្តរជាតិកំពុង រារាំងខ្លួនពីការបង់វិភាគ ទានរបស់ខ្លួន ចំពោះអង្គការសហប្រេជាជាតិ ដោយជំរុញឱ្យសហរដ្ឋអាមេរិក ដកការរឹតត្បិតនេះចេញ។ ក្នុងអំឡុងពេលប្រជុំគណៈកម្មាធិការ ទំនាក់ទំនងជាមួយ ប្រទេសម្ចាស់ផ្ទះ កាលពីខែកុម្ភៈ អ្នកតំណាងកូរ៉េខាងជើង បានលេីកឡេីងថាប្រទេស របស់លោក មានឆន្ទៈក្នុងការបង់វិភាគទានរបស់ខ្លួន“ ពេញលេញ និងទាន់ពេលវេលា”...
សេអ៊ូល៖ អ្នកជំនាញសហរដ្ឋអាមេរិកម្នាក់ បានលេីកឡេីងថាការ បើកឡើងវិញនូវតំបន់ឧស្សាហកម្មអន្តរកូរ៉េ ដែលកំពុងត្រូវបានបិទ នៅកូរ៉េខាងជើងអាចនាំ ឱ្យមានភាពប្រសើរឡើងនូវលក្ខខណ្ឌ សិទ្ធិមនុស្សរបស់ប្រទេសនេះ ពីព្រោះសួនឧស្សាហកម្ម នឹងផ្តល់នូវលក្ខខណ្ឌការងារល្អ ដែលស្របតាមស្តង់ដារ ពិភពលោក។ លោក Edward Reed ជាសាស្រ្តាចារ្យជំនួយ នៅវិទ្យាស្ថានគ្រប់គ្រងអាស៊ី ដែលធ្លាប់បម្រើការនៅប្រទេសកូរ៉េខាងជើង ជានាយកសម្រាប់អង្គការ ជំនួយទស្សនៈពិភពលោក បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទមួយស្តីពីសិទ្ធិមនុស្ស...
Breaking News: ទណ្ឌិត សម រង្ស៊ី ប្រកាសបរាជ័យ គម្រោងមាតុភូមិ និវត្តន៍
ភ្នំពេញ៖ អាជ្ញាធរប្រទេសម៉ាឡេស៊ី បានសម្រេច ដោះលែងលោកស្រី មូរ សុខហួរ និងអតីតសកម្មជន២នាក់ ឲ្យមានសេរីវិញហើយ។
ភ្នំពេញ៖ លោកសម រង្ស៊ី នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មិនត្រូវបានអនុញ្ញាត ឲ្យឡើង វាលយន្តហោះ ពីសាលឺកូលយន្តហោះប្រទេសបារាំងទៅកាន់ប្រទេសកម្ពុជាតាមជេីងយន្តហោះថៃ ឈ្មោះ TG931 ឆ្លងកាត់ប្រទេសថៃ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជីវៈភាពរស់នៅ និងសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យឯកជន ទាំងក្នុងនិងក្រៅប្រព័ន្ធ រាជរដ្ឋាភិបាល បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំសត្វពង្រូលមួយក្បាលទៀត ទៅព្រលែងនៅព្រៃ និងព្រែកធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។ ក្នុងឱកាសនាំយក សត្វពង្រួល ទៅព្រលែងវិញនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា សត្វពង្រូលនេះមាន ទម្ងន់៩គីឡូក្រាម...
ភ្នំពេញ ៖ ក្រុមកីឡា ទូកង នៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននាំគ្នាហ្វឹកហាត់សម ត្រៀមប្រយុទ្ធ ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២វិច្ឆិកា ខាងមុខនេះ ។ ឆ្នាំ២០១៩នេះ ចំនួនទូកដែលដាក់ពាក្យប្រកួតកើនឡើង រហូតដល់ ២៩៧ទូក ខណៈឆ្នាំ២០១៨ មានតែ២៩៥ទូក។...
ញូដេលី៖ របាយការណ៍ របស់អង្គភាពពាណិជ្ជកម្ម និងវិនិយោគ របស់អង្គការសហប្រជាជាតិ (UNCTAD) បានបង្ហាញថា សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតឡើងរវាងចិន និងសហរដ្ឋអាមេរិក បានបណ្តាលឱ្យមាន ការបង្វែរពាណិជ្ជកម្មផលចំណេញ ទៅឱ្យកោះ តៃវ៉ាន់ ម៉ិចស៊ិក សហភាពអឺរ៉ុប ឥណ្ឌា និងប្រទេសវៀតណាម។ របាយការណ៍នេះបាននិយាយថា ចំណែករបស់ឥណ្ឌា ទោះបីជាមានចំនួនតិចក៏ដោយ គឺនៅតែមានចំនួន...
ភ្នំពេញ ៖ លោកស្រី កុយ ពិសី អនុប្រធាន គណៈកម្មាធិការ ព្រំដែនកម្ពុជា-វៀតណាម បានបកស្រាយសន្ធិសញ្ញាបំពេញ បន្ថែមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ។ ការបកស្រាយនេះ ក្រោយពីគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន...
ដោយ៖ ដើមអម្ពិល សូមកុំយកពេលវេលា ដែលប្រើប្រាស់លើបណ្តាញសង្គម ហ្វេសបុក លេងអត់ប្រយោជន៍ ឬអាសារឥតការ អោយសោះ ព្រោះបទល្មើសនេះ មិនមែនថ្មីនោះទេ។ ម្យ៉ាងអ្នកដែលមានសិទ្ធបញ្ជា រថយន្តសុទ្ធសឹងតែឆ្លងកាត់ សាលាបង្រៀនបើកបរ និងប្រលងយកប័ណ្ណបើកបរត្រឹមត្រូវ ដូច្នោះកាលបើនិយាយថា អត់ដឹងអ្វីសោះនោះ វាជាការមួយអាម៉ាស់ខ្លួនឯងទៅវិញនោះទេ។ មជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គម ហ្វេសបុក បានបង្កអោយមាន ការចាប់អារម្មណ៍ ទៅលើករណីផាក...
ភ្នំពេញ៖ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកស្រី មូរ សុខហួរ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជំនួយការរបស់លោកស្រី បានផ្ញើសារផ្តាំទៅជនរួមជាតិ រួមទាំងក្រុមយុវជន ដែលគាំទ្រលោកស្រី កុំបាក់ទឹកចិត្តឲ្យសោះ ទោះបីជាអាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួនលោកស្រីក៏ដោយ ៕
ភ្នំពេញ ៖ តាមរយៈរូបភាពមួយសន្លឹក លោកសម រង្ស៊ី បានបង្ហាញពីសកម្មភាព នៃការរៀបចំឥវ៉ាន់ ដាក់វ៉ាលី ត្រៀមត្រឡប់មកកម្ពុជាវិញ ។ លោកបានអះអាងថា “ប៉ុន្មានម៉ោងខាងមុខនេះ រៀបចំឡើងយន្តហោះ ពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក” ។ នេះបើតាមលោកបង្ហាញ ក្នុងហ្វេសប៊ុក នាប៉ុន្មាននាទីមុន នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។...
សេអ៊ូល៖ ប្រធានទីភ្នាក់ងារចារកម្ម ការពារជាតិ កូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសកូរ៉េខាងជើង មិនត្រូវបានគេជឿជាក់ថា មានសមត្ថភាព ក្នុងការបាញ់មីស៊ីល ផ្លោងអន្តរទ្វីប (ICBM) ពីយានដឹកជញ្ជូន តាមប្រព័ន្ធអេឡិចត្រូនិក (TEL) បាននៅឡើយទេ។ បញ្ហានេះ គឺជាប្រភពនៃភាពចម្រូងចម្រាស នៅទីក្រុងសេអ៊ូល បន្ទាប់ពីលោកជុង អ៊ីយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិ បានលើកឡើងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន តែងតែអះអាងថា ក្រោមការដឹកនាំរបស់ខ្លួន ប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប៉ុន្តែការចល័តទ័ព និងការនាំឲ្យប្រទេសជាតិទាំងមូល ផ្តោតលើព្រឹត្តិការណ៍ទាក់ទង ផែនការវិលត្រឡប់មកវិញ នៃក្រុមមេដឹកនាំនយោបាយមួយចំនួន បាននាំមកនូវបរិយាកាសភ័យខ្លាច ដែលប៉ះពាល់ជាអវិជ្ជមាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មុខរបរចិញ្ចឹមជីវិត និងការវិនិយោគផ្សេងៗ។ នេះបើតាមការចេញផ្សាយអត្ថបទរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ...
ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីលោកស្រី មូរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ឃាត់ខ្លួននាព្រឹកថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៩ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិ បានសម្ដែងការ សោកស្ដាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួននេះ ។ យោងតាមបណ្ដាញ...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ