បរទេស៖ គណបក្សកុម្មុយនិស្តចិន តាមសេចក្តីរាយការណ៍ បាននិយាយនោថ្ងៃអង្គារនេះថា ប្រទេសចិននឹងគោរពយ៉ាងពេញទំហឹង ចំពោះផ្លូវជីវិតនិងប្រព័ន្ធសង្គម របស់កោះតៃវ៉ាន់ នៅពេលដែលវាត្រូវបាន បង្រួបបង្រួម មានសន្តិភាព និងសន្តិសុខជាតិត្រូវបានការពារ។ នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីការសម្រេចចិត្ត ដែលធ្វើឡើង នៅក្នុងកិច្ចប្រជុំដ៏សំខាន់ នៃថ្នាក់ដឹកនាំបក្ស កាលពីសប្ដាហ៍មុន គណបក្សកុម្មុយនិស្តចិន បាននិយាយថា “ក្រោមការសន្យា ធានានូវអធិបតេយ្យភាព សន្តិសុខ...
បរទេស: នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសតួកគី បានអះអាងថា កងកម្លាំងតួកគី នៅភាគខាងជើង ប្រទេសស៊ីរី បានចាប់ខ្លួន បានប្អូនស្រី របស់លោក Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះ។ មន្ត្រីបាននិយាយ...
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានបង្ហាញសំបុត្រយន្តហោះ និងប្រកាសថា នឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃ៧ វិច្ឆិកា ហើយនឹងទៅដល់ប្រទេសថៃ៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ៕
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាប្រឈមជាមួយព្យុះណាគ្រី បណ្ដាលឲ្យបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់។ សេចក្តីជូនដំណឹងបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាម អស់រយៈពេល២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី ២៤ ឈ្មោះ...
ភ្នំពេញ៖ ដោយមើលឃើញការ អភិវឌ្ឍន៍យ៉ាងគំហុកនិងកំណើនប្រជាពលរដ្ឋមានការ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបញ្ហាទឹកស្អាតក៍ជា តម្រូវការចាំបាច់មួយផងដែរនោះ ប្រទេសបារាំង តាមរយៈ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញអំពីគោលបំណងចង់ វិនិយោគ លើវិស័យទឹកស្អាត នៅខេត្តព្រះសីហនុ។ នេះបើយោងតាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី EVA NGUYEN BINH មានប្រសាសន៍ថា លោកស្រីមកខេត្តព្រះសីហនុ ២ឆ្នាំកន្លងមកហើយ មកដល់បច្ចុប្បន្ន ខេត្តមានការអភិវឌ្ឍន៍លឿន គោលបំណងនៃដំណើរទស្សនកិច្ច មកខេត្តព្រះសីហនុ ទៅពិនិត្យមើល តំបន់មួយចំនួន មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគ របស់បារាំង ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំង និងគម្រោងអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ ។ លោកស្រី គូសបញ្ជាក់ថា “ភ្នាក់ងារអភិវឌ្ឍបារាំង បានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៍ចង់មកវិនិយោគទឹកស្អាត នៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋ មានការកើនឡើង និងការអភិវឌ្ឍយ៉ាងលឿន បញ្ហាទឹកស្អាតក៍ជាតម្រូវការចាំបាច់មួយផងដែរ”។ ជាការឆ្លើយតបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កម្ពុជា និងបារាំងមានទំនាក់ទំនង ការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធផលរបស់បារាំង ដូចជាទំនប់ប៊ុលឌែ នៅក្នុងស្រុកព្រៃនប់ មានសារៈសំខាន់ណាស់ សម្រាប់ឱ្យប្រជាកសិករ ធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិកតាដោយសារតែរដូវវស្សា មានជំនន់ទឹកភ្លៀង ធ្វើឱ្យទំនប់នេះមាននូវការខូចខាត នៅកន្លែងមួយចំនួនម្យ៉ាងទៀត ទំនប់បងដេរនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធានទឹក បានធ្វើការជួសជុល ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅតាម សងខាងទំនប់ ម្យ៉ាងទៀតទំនប់ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងជាផ្លូវធ្វើចរាចរដឹកជញ្ជូនផលិតផលកសិកម្ម យ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំង ជួយគាំទ្រ ក្នុងការជួសជុលទំនប់ នេះបន្តទៀត ។ លោកអភិបាលខេត្តបានជម្រាបជូន ពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ដែលរាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច គំរូពហុបំណង ដែលមនបណ្ដាញគមនាគមន៍ តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោកមផ្លូវអាកាស កំពុងសាង សង់ផ្លូវល្បឿនលឿន និងអាចរួចរាល់នៅចុងឆ្នាំ២០២២ ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការ ជំរុញអភិបាលកិច្ចបច្ចុប្បន្នមានប្រជពលរដ្ឋ មករកស៊ីនៅខេត្តព្រះសីហនុ បង្កើតជាក្លឹប ភោជនីយដ្ឋាន។ លោកអភិបាលក៏បាលក៏បានឲ្យដឹងបន្ថែមផងដែរថា នៅ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំង មកកាន់ខេត្តព្រះសីហនុ មានចំនួនជាង១ម៉ីននាក់ បើធៀបនឹង ៩ខែ ២០១៨ កើន២,៥ភាគរយ ។ ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះ ធ្វើឲ្យផ្លូវថ្នល់រងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកា ធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម គ្រោបើក ការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាចុងក្រោយ លោកគួច ចំរើន បានថ្លែងអំណរគុណ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ដែលបានអញ្ជើញមកធ្វើ ទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឱ្យរដ្ឋាភិបាលបារាំង បន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរម្យនីយកម្ម ៕ ដោយ៖ បាន ធារ៉ូ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលពីរថ្ងៃនេះ នឹងមានការអញ្ជើញចូលរួមពី អគ្គព្រះរាជអាជ្ញាអគ្គរដ្ឋអាជ្ញាឬប្រធានប្រតិភូមកពីបណ្តាប្រទេលស នៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ៕
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានឲ្យដឹងថា បុរសវ័យ២៧ឆ្នាំម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សដែលមានគំនិតប្រឆាំង នឹងសាសនាអ៊ីស្លាមម្តងហើយម្តងទៀត កាលពីពេលកន្លងមកនោះត្រូវ បានចាប់ខ្លួនដោយ FBI។ ប្រភពដដែលបានសរសេរទៀតថា បុរសរូបនេះក៏ត្រូវបានគេរកឃើញថាផងដែរ កំពុងស្ថិតក្នុងផែនការបំផ្ទុះគ្រាប់បែកនៅសាលាសាសនា នៃជនជាតិជ្វីហ្វមួយនៅរដ្ឋខូឡូរ៉ាដូសហរដ្ឋអាមេរិក។ FBI បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាលោក Richard Holzer អតីតសមាជិកក្រុម Ku Kulux Klan ដែលមានផែនការបំផ្ទុះសាលាប្រជុំ Pueblo ភាគខាងត្បូងនៃក្រុង Denver កាលពីថ្ងៃអាទិត្យត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។ យោងតាមឯកសារភស្តុតាង របស់តុលាការដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញFBI បានរកឃើញ Holzer តាមរយៈបណ្តាញហ្វេសប៊ុក ហើយបានជួបជាមួយគាត់នៅថ្ងៃទី ៣១ ខែតុលានិងថ្ងៃទី១ ខែវិច្ឆិកាក្នុងអំឡុងពេលនោះ Holzer បានបញ្ជាក់ម្តងហើយម្តងទៀតថា គាត់បានត្រៀមឆ្លងកាត់ការវាយប្រហារនេះ ហើយបន្ទាប់មកភ្នាក់ងារទាំងនោះបានផ្តល់ គ្រឿងផ្ទុះក្លែងក្លាយដល់Holzerដើម្បីជាឡេសអាចចូលទៅដល់ ក្បែរបុរសរូបនេះ៕ ប្រែសម្រួល: ស៊ុន លី
បរទេស៖ ស្របពេលដែល មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ធ្វើទស្សនកិច្ចកូរ៉េខាងត្បូងនោះ ប្រទេសឯកោ កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា របាយការណ៍អាមេរិកមួយ ដែលហៅកូរ៉េខាងជើង ថាប្រទេសគាំទ្រ ដល់អំពើភេរវកម្មនោះ បង្ហាញឲ្យឃើញនូវគោលនយោបាយ ប្រកបដោយអរិភាព រារាំងដល់ភាពរីកចម្រើនក្នុងកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ។ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមរិក ពីបទបរាជ័យ ក្នុងការបង្ហាញនូវភាពបត់បែន ក្រោយការបរាជ័យក្នុងកិច្ចពិភាក្សាគ្នា ដំបូងកាលពីខែមុន រវាងមន្ត្រីនៃប្រទេសទាំងពីរ...
ភ្នំពេញ៖ ក្នុងជំនួបរវាងគណៈគ្រប់គ្រងសាលា នៃសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា និងអ្នកអាណាព្យាបាលសិស្ស ដើម្បីស្តាប់នូវវឌ្ឍនភាព របស់សិស្សានុសិស្ស និងស្តាប់យោបល់ របស់អ្នកអាណាព្យាបាលសិស្ស កាលពីពេលថ្មីៗនេះ អាណាព្យាបាលជាច្រើននាក់ បានលើកឡើង នូវមតិស្រដៀងគ្នាថា ក្រោយបញ្ចូលកូនៗ របស់ពួកគេ មកទទួលការអប់រំ នៅសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា អស់មួយរយៈពេលមកនេះ កូនៗរបស់ពួកគាត់ទទួលបានភាពរីកចម្រើនច្រើនទាំងការសិក្សា...
ប៉េកាំង៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រាប់មេដឹកនាំហុងកុងលោកស្រី Carrie Lam នៅសៀងហៃ កាលពីយប់ថ្ងៃច័ន្ទថា ការរៀបចំសណ្តាប់ធ្នាប់ឡើងវិញ គឺជាអាទិភាព សម្រាប់ទឹកដីចិន។ កិច្ចចរចានេះគឺជាលើកទីមួយ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាល បានទទួលសន្ទុះនៅក្នុង អតីតអាណានិគមអង់គ្លេស កាលពីខែមិថុនា ដើមឡើយលើច្បាប់ធ្វេីបត្យាប័ន ដែលមិនមានប្រជាប្រិយភាព ដែលត្រូវបានដកចេញដែលបានព្យាយាមសម្រួលការ ធ្វើបត្យាប័នទៅកាន់ចិនដីគោក។...
តូក្យូ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជប៉ុនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការចាប់ផ្តើមដំណើរការដោយសហរដ្ឋអាមេរិក ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥ គឺជាការខកចិត្តយ៉ាងខ្លាំង។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Shinjiro Koizumi បានប្រាប់អ្នកសារព័ត៌មានថា“ ការបង្កើតសង្គមមួយដែលត្រូវ បានកាត់ផ្តាច់ គឺជាបញ្ហាបន្ទាន់ ហើយចលនារបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺមានការខកចិត្តយ៉ាងខ្លាំង” ។ លោកកូហ្សូមី បានបញ្ជាក់ថា“ វាមិនអាចទៅរួចទេក្នុងការ ជំរុញឱ្យប្រធានាធិបតីអាមេរិកលោក...
ភ្នំពេញ៖ ក្នុង ឱកាសអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឲ្យ មានកិច្ចសន្ទនា អាស៊ាន-ជប៉ុន។ សម្តេចតេជោ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនថា “កម្ពុជាសូមសំដែងនូវ ការគាំទ្រគំនិតផ្តួចផ្តើម របស់ជប៉ុន ក្នុងការបង្កើតឲ្យមានកិច្ចសន្ទនា អាស៊ាន ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤...
ភ្នំពេញ : តំណាង ក្រុមហ៊ុន ផលិត ដំណាប់ស្វាយដ៏ធំនៅខេត្តត្បូងឃ្មុំនៅថ្ងៃទី៥វិច្ឆិកា នេះ បានរៀបចំវេទិកា ផ្សព្វផ្សាយកុំឲ្យកម្មករចាញ់បោក ការអូសទាញ របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងយល់ដឹង ពីគ្រោះថ្នាក់ នៃគ្រឿងញៀន ជាដេីម។ តំណាង ក្រុមហ៊ុន បានលេីកឡេីងថា កម្មករក្នុងក្រុមហ៊ុនទាំងអស់ សុទ្ធតែជាប្រជាជនស្លូតត្រង់ មិនមានពាក់ព័ន្ធ ក្នុងអំពេីក្បត់ជាតិ...
ស្វាយរៀង ៖ ឈ្មួញជនជាតិវៀតណាម ដឹកជ្រូកចំនួន៣០០ក្បាល តាមរថយន្ត៤គ្រឿង វង្វេងចូលដីខ្មែរ ជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ត្រូវសមត្ថកិច្ចការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បង្ក្រាបយកមកសួរនាំ ស្រាប់តែមានអ្នកចេញមុខ ដោះស្រាយប្រាប់ថា ជ្រូកខ្មែរទេ គឺជ្រូកក្រុមហ៊ុនស៊ីភី ដឹកមកលក់ឲ្យវៀតណាម នាំចេញទៅប្រទេសវៀតណាម ហើយទំនងវង្វេងផ្លូវ រកផ្លូវចេញទៅវៀតណាមអត់ឃើញ។...
ភ្នំពេញ ៖ នៅចំពោះមុខឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីថៃតាមរយៈឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ថៃ បានបញ្ជាក់យ៉ាងច្បាស់ថា គឺមិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឆ្លងកាត់ចូលកម្ពុជាឡើយ។ ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី និងបក្ខពួក...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការមិនអនុញ្ញាត ឲ្យអាជីវករលក់ដូរ-ទិញ និងប្រើប្រាស់សំលៀក បំពាក់ មានលក្ខណៈប្រហាក់ប្រហែល នឹងឯកសណ្ឋានកងកម្លាំង ប្រដាប់អាវុធ ដែលមានអក្សរ POLICE PM ARMY ជាដើម និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗ ៕
ភ្នំពេញ ៖ ខណៈនៅសល់៤ថ្ងៃទៀត បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយបន្តបុណ្យអុំទូក អកអំបុក និងសំពះព្រះខែចាប់ពីថ្ងៃ១០-១២ វិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានក្រើនរំលឹកឲ្យជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្ត ជាពិសសត្រៀមអំបុក , ចេកទុំ , ដូងខ្ចីដើម្បីទទួលទាន ទាំងអស់គ្នា...
សេអ៊ូល៖ បេសកកម្ម របស់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុងញូវយ៉ក បានទទួលសារគំរាមកំហែង ដល់សន្តិសុខផ្ទាល់ខ្លួន របស់លោក កាលពីដើមឆ្នាំកន្លងទៅ នេះបើតាមបេសកកម្ម របស់កូរ៉េខាងជើង ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេដកស្រង់សម្តី នៅក្នុងរបាយការណ៍ថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំលើកទី២៩៣ នៃគណៈកម្មាធិការទំនាក់ទំនង ជាមួយប្រទេសម្ចាស់ផ្ទះ ដែលប្រារព្ធធ្វើកាលពីខែមិថុនា តំណាងកូរ៉េខាងជើង បានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានទម្លាក់កញ្ចប់តូចមួយនៅផ្ទះល្វែង...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាការទី២ នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់មួយ ស្តីពីការជម្រុញការកែលំអសុវត្ថិភាព រថយន្តដឹកកម្មករនិយោជិត បានលើកឡើងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ អ្នកស្លាប់ ដែលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៤៨៨នាក់ ក្នុងនោះកម្មករនិយោជិត មានរហូតដល់ទៅ ៣៨%...
តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា កងកម្លាំងអ៊ីរ៉ង់ បានបញ្ជាក់សាជាថ្មីថា ខ្លួននឹងកំណត់គោលដៅទៅលើអ្វី ដែលជាផលប្រយោជន៍ របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ប្រសិនបើខ្លួននៅតែបន្ត រងការឈ្លានពាន និងប្រឆាំង ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយលោក Abolfazl Shekarchi អ្នកនាំពាក្យរបស់កងកម្លាំងយោធា របស់អ៊ីរ៉ង់បានបន្តទៀតថា...
បរទេស: ប្រធាននាយកដ្ឋាន ឧស្សាហកម្មការពារជាតិតួកគី នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ការបញ្ជូនប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS-400 ដែលតួកគីបានបញ្ជាទិញ នឹងអាចត្រូវបានពន្យារពេល ពីអ្វីដែលបានគ្រោងទុក សម្រាប់ឆ្នាំ ២០២០ ។ ប្រទេសដែលជាសម្ព័ន្ធមិត្តណាតូមួយនេះ និងសហរដ្ឋអាមេរិកកន្លងមក ត្រូវបានគេមើលឃើញថា នៅបន្តស្ថិតនៅក្នុងជម្លោះគ្នា ជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធS-400 ផលិតនៅប្រទេសរុស្សី ដែលក្រុងវ៉ាស៊ីនតោន តែងតែបាននិយាយថា...
ភ្នំពេញ ៖ កម្ពុជា-អូស្រ្ដាលី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្តីពី “អាទិភាពជាយុទ្ធសាស្រ្តស្រាប់ កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវ កសិកម្មអន្តរជាតិ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ភ្នំពេញ ៖ គ្រោះថ្នាក់ ពិតជាមើលមិនឃើញមែន បីនាក់ម្តាយកូន កំពុងអង្គុយលេងនៅខាងមុខផ្ទះ ស្រាប់តែក្បាលរថយន្ត កុងតឺន័រ បើកបោះពួយយ៉ាងល្បឿនលឿន បួងចង្កូតមិនទាន់ជ្រុល បុកចូលផ្ទះ តែសំណាង ស្ត្រីជាម្តាយ អូសដៃកូនរត់គេចទាន់ ។ ហេតុការណ៍នេះ បង្កឡើងនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាមិត្តភាព នៅក្រៅកិច្ចប្រជុំកំពូល អាស៊ានបូក៣លើកទី២២ ក្នុងទីក្រុងបាងកក ហើយនេះគឺជាសញ្ញាដ៏ថ្មីបំផុត នៃការផ្សះផ្សារចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MoneyToday បានរាយការណ៍ថា ខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយប្រាប់...
បរទេស៖ ទីភ្នាក់ងាស៊ើបការណ៍សម្ងាត់ របស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ ទើបបានធ្វើការសម្រេចចិត្ត ស្តីពីពេលវេលា នៃជំនួបកំពូល សហរដ្ឋអាមេរិក-កូរ៉េខាងជើងលើកក្រោយ។ កាសែតកូរ៉េខាងត្បូង News 1 និង MoneyToday បានរាយការណ៍ថា លោក Suh...
បរទេស៖ អ្នកការទូតម្នាក់ បាននិយាយថា សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភ ជាមួយមេដឹកនាំ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ចំពោះការប្រឹងប្រែងដោយចេតនា ដើម្បីធ្វើឱ្យអាម៉ាស់មុខ ដល់ប្រធានាធិបតីលោក ដូណាល់ត្រាំ ដោយការធ្វើពហិការ មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន – អាមេរិក ដែលបានធ្វើឡើង នៅថ្ងៃច័ន្ទ នៅទីក្រុងបាងកក ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok...
ភ្នំពេញ ៖ អាគារបេតុង កម្ពស់៦ជាន់ ដែលកំពុងសាងសង់ឡើងថ្មីខុសបច្ចេកទេស បណ្តាលឲ្យ ស្រុត ប្រេះ ស្ថិតនៅតាមផ្លូវអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃ ថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ មន្រ្តីជំនាញ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ...
ភ្នំពេញ ៖ ប្រជាអ្នកនេសាទសមុទ្រ បានប្រទះឃើញសពហើមស្អុយរលួយ អណ្តែតនៅខាងមុខកោះរ៉ុង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរាយការណ៍នគរបាល បង្ក្រាបបទលើ្មសលើផ្ទៃសមុទ្រ ឲ្យមកអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងបានប្រញប់ ទៅដល់ ទីតាំង រៀបចំអូសយកសាកសពនេះ នាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យ ។ បញ្ជាក់៖ សពមានសភាពរលួយពិបាក...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះរក្សារបបកុម្មុយនិស្ត ក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋ នៃភេរវកម្មដោយព្រមានថា ឱកាសសម្រាប់ការសន្ទនា រវាងប្រទេសទាំងពីរ កំពុងរួមតូចដោយសារ “គោលនយោបាយអរិភាព”។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដោយបន្ថែមថា“ ថ្កោលទោស និងបដិសេធទាំងស្រុង (របាយការណ៍ភេរវកម្មអាមេរិកថ្មីៗនេះ) ថាជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ” ប្រឆាំងនឹងកូរ៉េខាងជើង។ អ្នកនាំពាក្យត្រូវបានដកស្រង់សម្តីជាភាសាអង់គ្លេសថា“ ឆានែលនៃការសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកាន់តែចង្អៀតទៅៗ ដោយសារតែអាកប្បកិរិយា...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ