បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃពុធ ដោយផ្អាកដំណើរការរសាលារៀនទាំងអស់ និងគ្រប់បណ្តាសាកលវិទ្យា រហូតដល់ថ្ងៃទី០៧ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ។ លោក Jaafar Sadiq Allawi ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានបញ្ជាឲ្យផ្អាកដំណើរការសាលារៀន និងសកលវិទ្យាល័យ រួមទាំងរោងភាពយន្តនានា ហាងកាហ្វេ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋានរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នៅសាលារាជធានីភ្នំពេញ៕
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមរយៈនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ (YUASA GORO) មេបញ្ជាការកងស្វ័យ ការពារជើងគោកជប៉ុន បានស្នើរជប៉ុន ឲ្យជួយបណ្តុះបណ្តាល យោធិនវ័យក្មេងកម្ពុជា បន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា ករណីថ្មីមួយនៃវីរុសកូរ៉ូណា បានមានវត្តមាន នៅទឹកដីភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដែលអាចជាសញ្ញាមួយបញ្ជាក់បានថា វីរុសកំពុងតែឆ្លងរាលដាល នៅក្នុងសហគមន៍អាមេរិកហើយ ។ ខាង CDC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជំងឺមិនទាន់ដឹងប្រាកដនៅឡើយទេ ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង ព្យាយាមដើម្បីទទួលបានភាពស្របច្បាប់ ដោយការអភិវឌ្ឍសមត្ថភាព មីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធសភា មុនពេលបើកសវនាការ លើសំណើថវិកាឆ្នាំ២០២១ របស់មន្ទីរបញ្ចកោណ។ លោកបានបញ្ជាក់ថា“...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រភពចេញពីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន នឹងមានផែនការ ដើម្បីហាមប្រាមជនបរទេសទំាងឡាយ ដែលបានធ្វើដំណើរទស្សនកិច្ច នៅតំបន់ជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារផ្ទុះជំងឺបង្កឡើង ដោយវីរុស COVID-19 ។ ជាពិសេស តំបន់ជាច្រើន ដែលជាជនបរទេស ដែលបានទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងជាគោលបំណងនឹងហាមមិនឲ្យចូល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិក នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយពួកតាលីបង់ ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើការបន្ថយ អំពើហិង្សារយៈពេលមួយសប្ដាហ៍នាបច្ចុប្បន្ននេះ ទទួលបានជោគជ័យ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Pompeo...
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឆ្នាំ២០១៩ ពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសថៃ មានការថយចុះជិត៣០% បើធៀបនឹងឆ្នាំ២០១៨ ។ លោកបានអះអាងថា រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ ដែលជាកត្ដាមួយ...
ប្រវត្តិសាស្ត្រ: គឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលពាក្យថា អូខេ OK ត្រូវបានប្រើប្រាស់យ៉ាងទំលំទូលាយ មិនថាតើប្រទេសណា មនុស្សវ័យណានោះទេ គឺសុទ្ធតែអាចយល់ និងប្រើប្រាស់ពាក្យនេះយ៉ាងងាយស្រួលយល់ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលឆ្ងល់ថា ពាក្យនេះត្រូវបានកើតឡើងយ៉ាងដូចម្តេច នៅពេលណានិងទីណា? ២៣មិនាក្នុងឆ្នាំ១៨៣៩អក្សរកាត់ “O.K. ” ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង នៅក្នុងកាសែតអាមេរិក Boston Morning Post។...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ឥឡូវនេះ មនុស្ស២០នាក់បានស្លាប់ នៅក្នុងពេលមានអំពើហិង្សា នៅក្រុងញ៉ូដេលី ដែលមានមនុស្ស១៨៩នាក់បានរងរបួស ក្នុងនោះរាប់បញ្ចូល ទាំង៦០នាក់ ដោយការបាញ់ប្រហារ ។ នាយកគ្រប់គ្រងមន្ទីរពេទ្យ បានព្យាបាលជំងឺភាគច្រើននាក់ បាននិយាយឲ្យដឹងនៅថ្ងៃពុធនេះ ។...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃពុធនេះថា មនុស្ស៥នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន និងពលរដ្ឋរាប់ពាន់នាក់ មិនអាចវិល ទៅលំនៅដ្ឋាន របស់ពួកគេវិញបាននៅឡើយទេ ក្រោយពីគ្រោះទឹកជំនន់ បានកើតឡើងនៅតំបន់ជាច្រើន នៃរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ។ គ្រោះទឹកជំនន់បានកើតឡើង...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា សារជីវកម្មព្រៃឈើជាតិ (CONAF)បានឲ្យនិយាយឲ្យដឹង កាលពីថ្ងៃអង្គារថា ភ្លើងឆេះព្រៃ នៅ“Agua Fria” នៅភាគកណ្តាល ប្រទេសឈីលី នៅតំបន់ Maule បានបំផ្លាញដីធម្មជាតិ និងដីបង្កបង្កើនផល អស់៨.៣៥០ហិកតា ។ ភ្លើងឆេះព្រៃបានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ បានឆេះរាលដាលពី២-៣គីឡូម៉ែត្រ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង រាយការណ៍ពីករណីឆ្លង វីរុសកូរ៉ូណាថ្មីចំនួន ១៦៩ ករណីទៀតនៅថ្ងៃពុធនេះ ដោយនាំយកចំនួនសរុប នៃការឆ្លងនៅទីនេះទៅដល់ ១.១៤៦ ករណី ដែលដំបូងមានតែ ៥១ ករណីកាលពីសប្តាហ៍មុន។ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ១១ នាក់ បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានជនជាតិ ម៉ុងហ្គោលីអាយុ ៣៦ ឆ្នាំម្នាក់...
សេអ៊ូល៖ សភា របស់ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីត្រូវបានបិទអស់ រយៈពេលពីរថ្ងៃកន្លង មកដោយសារការព្រួយបារម្ភ នៃការឆ្លងមេរោគវីរុសកូរ៉ូណា។ រដ្ឋសភាបានបញ្ចប់ សម័យប្រជុំពេញអង្គ និងបានបិទអគារសំខាន់ៗ របស់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីគេបានរកឃើញថា មានអ្នកឆ្លងមេរោគ កូវីដ-១៩ បានចូលរួមក្នុងវេទិការ សភាកាលពីសប្តាហ៍មុន ដែលរៀបចំឡើងដោយសមាជិកសភា មកពីគណបក្សប្រឆាំង United Future...
សេអ៊ូល៖ សហរដ្ឋអាមេរិក បារាំង និងតៃវ៉ាន់ បានណែនាំជនជាតិរបស់ពួកគេ ប្រឆាំងនឹងការធ្វើដំណើរ ដែលមិនចាំបាច់ទាំងអស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយទីក្រុងហុងកុង បានចូលរួមប្រហែល ពាក់កណ្តាលទៀត ក្នុងការកាត់បន្ថយទំរង់ នៃការដាក់កម្រិតលើភ្ញៀវទេសចរ ពីប្រទេសនេះ ដោយសារតែខ្លួនត្រូវបានវាយប្រហារ ដោយការកើនឡើង ជាលំដាប់នៃជំងឺ ឆ្លងមេរោគកូរ៉ូណា។ ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងសរុបក្នុងសប្តាហ៍កន្លងទៅនេះ ដោយចំនួននេះបានកើនឡើងពីប្រហែល...
បរទេស៖ នៅថ្ងៃអង្គារទី២៥ ខែកុម្ភៈនេះ មន្រ្តីក្នុងតំបន់បានប្រកាសថា បុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះជាបុរស ដែលមានអាយុចំណាស់ជាងគេ នៅលើពិភពលោក បានទទួលមរណភាពហើយ ក្នុងអាយុ ១១២ ឆ្នាំ។ ប្រភពដដែលបានអះអាងទៀតថា លោកតា Chitetsu Watanabe ដែលបានកើតនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ១៩០៧ នៅខេត្ត...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នាវាពិឃាត Arleigh Burke ប្រភេទ USS Ross កំពុងតែធ្វើដំណើរ កាត់តាមច្រកសមុទ្រ Bosporus របស់ប្រទេសតួកគី ឆ្ពោះទៅកាន់សមុទ្រខ្មៅ។ សេចក្តីថ្លែងការណ៍ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ឲ្យដឹងថា ក្នុងខណៈនៅសមុទ្រខ្មៅ ដែលជាតំបន់យុទ្ធសាស្ត្រ នៅអឺរ៉ុបភាគខាងកើត...
ភ្នំពេញ៖រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១០ បានស្នើសុំព្យួរការងារជាបណ្ដោះអាសន្ន ដោយមិនបានព្យួរ១០០គាគរយឡើយ គឺព្យួររតាមផ្នែក នៃសង្វាក់ផលិតកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករ ប្រមាណជា៣០០០នាក់។ ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌា នឹងទិញសម្ភារៈយោធានានា មានទំហំទឹកប្រាក់៣ពាន់លានដុល្លារ រួមមានទាំងឧទ្ធម្ភាគចក្រចម្បាំង ស្របពេលដែលប្រទេសទាំងពីរ ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពការពារជាតិ និងពាណិជ្ជកម្ម ក្នុងគោលបំណងធ្វើឲ្យមានតុល្យភាព ជាមួយក្នុងតំបន់ជាមួយចិន។ យោងតាមសម្តីរបស់លោក ត្រាំ ក្រៅពីនោះ ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើឲ្យមានភាពវិវត្តទៅមុខ...
សេអ៊ូល៖ ការឃោសនារបស់កូរ៉េខាងជើង បានជះឥទ្ធិពលដល់ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ ចំពោះការពិភាក្សាសន្តិភាពកូរ៉េ ជាមួយសមភាគីបរទេសរបស់លោកស្រី នៅក្នុងអ្វីដែលហៅថាអំពើអសកម្ម ដែលព្យាយាមឈ្នះការយល់ព្រមពីបរទេស ចំពោះបញ្ហារវាងកូរ៉េទាំងពីរ។ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសសេអ៊ូល លោកស្រី Kang Kyung-wha បានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក និងសមភាគីជប៉ុនគឺលោក Mike Pompeo និងលោក Toshimitsu Motegi...
សេអ៊ូល៖ ស្ថាប័ននីតិប្បញ្ញត្តិប្រព័ន្ធតុលាការ និងរដ្ឋបាល នៅកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ បានព្យាយាមរារាំង ការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលបង្ខំឱ្យស្ថាប័នរដ្ឋផ្អាក និងកាត់បន្ថយប្រតិបត្តិការ និងព្រឹត្តិការណ៍នានា។ រដ្ឋសភាបានបញ្ចប់ សម័យប្រជុំពេញអង្គរបស់ខ្លួន និងបានបិទអាគារសំខាន់ៗរបស់ខ្លួនជាបណ្តោះអាសន្ន ដែលនេះអាចជាលើកទីមួយ បន្ទាប់ពីត្រូវបានគេរកឃើញថា មានមនុស្សម្នាក់ ដែលឆ្លងវីរុសនេះ បានចូលរួមក្នុងវេទិការសភា កាលពីសប្តាហ៍មុន។ អាជ្ញាធរតុលាការ បានអំពាវនាវឱ្យមានការពន្យារពេល ដែលមិនធ្លាប់មានពីមុន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងជញ្ជូន និងជា អនុប្រធានអចិន្ដ្រៃយ៍ គណៈគម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ក្រុមហ៊ុន Prudential របស់អង់គ្លេស ឯកភាពឲ្យកម្ពុជាបញ្ជូនឈ្មោះតារាល្បីៗ ជុំវិញពិភពលោក មកថតស្ព័តអប់រំ ស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ព្រោះបើមានតារាល្បីៗបែបនេះ...
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNC បានសហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសីទកាសែត នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ចំនួន៤រូប និង ថៃចំនួន៤រូប ណាត់ជួបគ្នាលើសង្វៀនគុនខ្មែរ អធិរាជកម្លាំងរេដអានទម្ងន់ ៦៣,៥០គីឡូក្រាម របស់ស្ថានីយទូរទស្សន៍ CNC ដើម្បីប្រជែងយកខ្សែក្រវាត់ ពាន និងទឹកប្រាក់ចំនួន...
ភ្នំពេញ៖កម្លាំងជំនាញ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨៖៤៥នាទី បានស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានផ្លាកលេខ ប្រព្រឹត្ត នៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវស្មើភាពគ្នា ចំពោះមុខច្បាប់ ក្នុងការអនុវត្តន៍ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជាពិសេស ចូលរួមទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា ។...
ភ្នំពេញ ៖ វិថីឈ្មោះ«Park Road» ដែលស្ថិតនៅតំបន់ការទូត Baridhara ក្នុងក្រុង ដាក្កា ប្រទេសបង់ក្លាដែស ត្រូវបានប្តូរទៅជា «King Norodom Sihanouk Road» ហើយសម្ពោធ ជាផ្លូវការ កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា កងទ័ពយោធាចិន ជាកងទ័ព ដ៏ស្និទ្ធស្នាល ដែលដកដង្ហើមរួម ជោគវាសនារួម និងការរួមចិត្ត រួមថ្លើម ជាមួយនឹងប្រជាជន ដើម្បីជាកម្លាំងពឹងផ្អែកមួយ ក្នុងការការពារអាយុជីវិត និងថែរក្សាសុខសុវត្ថិភាព ប្រទេសជាតិ ទាំងមូលដ៏សំខាន់មួយ ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួនស្ថានទូតចិន ប្រចាំកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត អប់រំផ្សព្វផ្សាយព័ត៌មាន និងវិធានការការពារ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីបង្ការទប់ស្កាត់ជំងឺនេះ កុំអោយកើតមានឡើង ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្របពេលដែលមានការ ជំរុញការអប់រំផ្សព្វផ្សាយ និង វិធានការ ការពារ វីរុស COVID-19 ដល់ប្រជាពលរដ្ឋ...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង អាចនិងគួរតែចូលរួម ចំណែកបន្ថែមទៀត ដល់វិស័យការពារជាតិ របស់ខ្លួន ទាក់ទងនឹងការរួមចំណែក ផ្នែកហិរញ្ញវត្ថុ ដល់ការថែរក្សាកងទ័ព អាមេរិកនៅលើឧបទ្វីបនេះ។ លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិ...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងលើកទិសដៅការងារ បន្តរបស់ក្រសួងការងារបណ្ដុះបណ្ដា និងវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នឹងមានរោងចក្រជិត២០០ អាចនឹងរងផលប៉ះពាល់ ប្រឈមជាមួយនឹងការបិទទ្វារ រោងចក្របណ្ដោះអាសន្ន...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
