វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សារបស់លោកថា លោកមិនចង់មានជំនួបកំពូលមួយទៀត ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នោះទេ។ របាយការណ៍នេះកើតឡើង នៅពេលដែលការចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ គ្មានផ្លែផ្ការវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងពិនិត្យយ៉ាងល្អិតល្អន់ នូវព័ត៌មានលម្អិតជាមួយ ប្រទេសចិន ស្តីពីផែនការរបស់ខ្លួន ក្នុងការបញ្ជូនជើងហោះហើរ ជម្លៀសជាលើកទី៣ ទៅកាន់ទីក្រុង Wuhan របស់ប្រទេសចិន ដែលរងការវាយន្រហារ ដោយវីរុសកូរ៉ូណាថ្មីក្នុងសប្តាហ៍នេះ ដើម្បីនាំយកប្រជាជនប្រមាណ ១៥០នាក់ និងសមាជិកគ្រួសារជនជាតិចិន របស់ពួកគេមកវិញ។ ទីក្រុងសេអ៊ូល ព្យាយាមបញ្ជូនការហោះហើរ ដែលមានលក្ខណៈពិសេស ទៅកាន់ចំណុចកណ្តាលនៃវីរុសនេះនៅថ្ងៃអង្គារនេះ បន្ទាប់ពីជើងហោះហើរពីរ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ពីររូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានយល់ព្រមបន្តលើកលែងឲ្យអ៊ីរ៉ាក់ នាំចូលការផ្គត់ផ្គង់ថាមពលនានាពីអ៊ីរ៉ង់ ដោយរូមបញ្ចូលទាំងគែសផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងពីររូបនោះ នៅពេលភ្លាមៗនេះ បាននិយាយបញ្ជាប់ប្រាប់ថា ការបន្តលើកលែងនេះនឹងបន្ត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ...
ភ្នំពេញ៖ សហគមន៍និងអង្គការ សង្គមស៊ីវិល ចំនួន១០០បានសំណូមពរដោយទទូចអោយ រាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍វិសោធនកម្មច្បាប់ ស្ដីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលឲ្យបានឆាប់រហ័ស។ សេចក្តីថ្លែងការណ៍របស់ ក្រុមអង្គការនៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំលើកទី៤ថ្ងៃនេះរវាង ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយចំនួន បានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមាន ចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានភាពល្អប្រសើរនោះទេ។ នេះគឺជាសកម្មភាពចុងក្រោយមួយនៃសកម្មភាពផ្សេងៗទៀតដែលបង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម...
បរទេស៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយប្រាប់កិច្ចប្រជុំមេបញ្ជាការកងកម្លាំងទ័ពអាកាស នៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីរ៉ង់គួរតែបង្កើនអំណាចយោធា ដើម្បីទប់ស្កាត់សង្គ្រាម និងបានចាត់ទុកទណ្ឌកម្មអាមេរិកលើប្រទេសខ្លួន ថាជាទង្វើឧក្រិដ្ឋកម្ម។ យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា “យើងគួរតែរឹងមាំ ដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាមណាមួយ មកលើប្រទេស ហើយភាពទន់ខ្សោយ នឹងជំរុញឲ្យសត្រូវរបស់យើងវាយប្រហារអ៊ីរ៉ង់”។ គួរបញ្ជាក់ថា...
បរទេស៖ ចំពេលមានការរីករាលដាលនៃជំងឺឆ្លងបណ្តាលមកពីវីរុសកូរ៉ូណា ប្រទេសថៃមិនបានដាក់កម្រិតលើភ្ញៀវទេសចរចិនពីការចូលមកក្នុងប្រទេសនេះ ឬក៏បានបោះបង់ចោលការលើកលែងថ្លៃសេវាទិដ្ឋាការដល់ភ្ញៀវទេសចរដែលត្រូវបានអនុវត្តដើម្បីទាក់ទាញជនជាតិចិន។ យោងតាមសារព័ត៌មាន Asian Review ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះផ្ទុយស្រឡះពីបណ្តាប្រទេសដែលមានការព្រួយបារម្ភជុំវិញពិភពលោក។ ប្រទេសសិង្ហបុរី បានហាមឃាត់ការចូលទៅកាន់ប្រទេសខ្លួន ជាមួយនឹងអ្នកកាន់លិខិតឆ្លងដែនចិន និងជនបរទេសទាំងអស់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។ ចំណែក សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ឈប់ការចូលប្រទេសនេះនៃជនបរទេសដែលបានទៅប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃ។ កោះសូឡូម៉ុនបានអនុវត្តបទប្បញ្ញត្តិដើម្បីរឹតត្បិតការចូលរបស់មនុស្សណាម្នាក់ដែលបានទៅប្រទេសដែលមានករណីឆ្លងវីរុសនេះ ខណៈប្រទេសជប៉ុន...
ភ្នំពេញ៖ ជាមួយការនាំមុខ ទៅលើភាពច្នៃប្រឌិតថ្មី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធី ជំនួយការសិក្សាបែបថ្មី iKnow iKnow App ដោយមានផ្តល់ជូន នូវរង្វាន់អាហារូបករណ៍ រយៈពេល ១ឆ្នាំ សម្រាប់ការសិក្សា នៅសាកលវិទ្យាល័យនាំមុខគេ ទាំងបី នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីច្នៃប្រឌិតថ្មី...
ដើម្បីពិសាកាហ្វេមួយកែវ ដែលរោយពីលើ ដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ ។ កាហ្វេរោយមាស ឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុង ពេញនិយមនៅទីក្រុងឌូបៃ និងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន ។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង ។ ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាល លោក ត្រាំ បានយល់ព្រមលក់មីស៊ីលប្រឆាំងនាវាចំនួន ២០០ ដើម ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ៩៩០ លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថារដ្ឋបាលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ចេញថវិកា សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលនឹងពន្យារពេលការកាត់ បន្ថយពន្ធដឹកនាំដោយគណបក្ស សាធារណរដ្ឋ ដែលបានអនុម័តនៅចុងឆ្នាំ ២០១៧ ។ សេតវិមានបានដកស្រង់សម្តី មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលនិយាយថា សេតវិមានកំពុងស្នើសុំបន្តការកាត់បន្ថយពន្ធបុគ្គលរហូតដល់ឆ្នាំ ២០៣៥ ដោយចំណាយអស់ ១,៤...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការ ក្រោមឱវាទត្រូវចុះត្រួតពិនិត្យ ចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងា រទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ ទៅបំពេញនៅកន្លែង ដែលខ្វះកម្លាំងពលកម្ម។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការក្រោមឱវាទ ក្រសួងកាងារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក អ៊ិត សំហេង...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានបពោ្ចញប្រាក់ ចំនួន៩៦០.០០០ដុល្លារអាមេរិក ជាវិភាគទានរបស់ខ្លួន ដើម្បីផ្ដល់ជូនភាគីអង្គការសហប្រជាជាតិ នៃថវិកា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទទួលបាន នៅថ្ងៃទី១០ កុម្ភៈ...
ភ្នំពេញ៖ មានវិបត្តិផ្លូវចិត្ត ដោយសាររឿងជំពាក់លុយគេច្រើន បណ្តាលឲ្យអតីតជាមេភូមិម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាត កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ។ នគរបាលស្រុកពញាឮបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជួប ឆន អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង...
ប៉េកាំង៖ ចំនួនអ្នកស្លាប់ ក្នុងការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ មានលើសពី ៩០០ នាក់ នៅក្នុងប្រទេសចិនដីគោក ដែលមានអាជីវកម្មជាច្រើន បានបើកដំណើរការវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាក ដែលត្រូវបានពង្រីក ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង។ ខេត្តហ៊ូប៉ីភាគកណ្តាល ដែលបានស្ថិតនៅចំកណ្តាល នៃការរាតត្បាតនេះ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនបានឃើញមានអ្នកស្លាប់ថ្មី ៩០ នាក់ និងអ្នកឆ្លងថ្មីជាង ២.៦០០ នាក់...
ភ្នំពេញ : ដំរីញីមួយក្បាល មិនដឹងដើរធ្លាក់អន្លង់ តាំងពីពេលណា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ដល់កម្លាំង សមត្ថកិច្ចជួយអន្តរាគមន៍ សង្គ្រោះជាបន្ទាន់ នៅម៉ោង១០ព្រឹកថ្ងៃ ទី១០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចចម្ការប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចអន្តរាគមន៍ កម្លាំងជំនាញសហការគ្នា បានយករថយន្តពន្លត់អគ្គិភ័យ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានបញ្ជាក់ថា បើមានករណី គ្រូណាម្នាក់ហ៊ានយកលុយពីសិស្សក្នុងម៉ោងសិក្សា ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួង ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនទុកបង្អង់យូរឡើយ ។ តាមការសង្កេតឃើញជាក់ស្ដែង មានលោកគ្រូ-អ្នកគ្រូ មួយចំនួនតូច បានយកលុយពីសិស្សានុសិស្ស(រៀនបឋម) ជារៀងរាល់ថ្ងៃ ដោយហេតុផលថា យកលុយបង់រៀនគួរបន្ថែម...
បរទេស៖ ចាប់តាំងពីមេរោគឆ្លងថ្មីមួយ ត្រូវបានគេរកឃើញដំបូង នៅទីក្រុងវូហាន របស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩ មេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណានេះ វាបានឆ្លងរាលដាលដល់ជាង ២៥ ប្រទេសនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា គិតត្រឹមថ្ងៃទី...
សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទបានឲ្យដឹងថាពួកគេគ្រោងនឹងចាប់ផ្តើមផលិតកម្ម រថយន្តរបស់ពួកគេឡើងវិញ នៅសប្តាហ៍នេះ ក្រោយផ្អាកមួយរយៈដោយសារតែការខ្វះខាតផ្នែក ដែលបណ្តាលមកពីការផ្ទុះឡើងនៃមេរោគថ្មីនេះ ដែលបន្ថយនូវក្តីបារម្ភដែលថាការខាតបង់នៃផលិតផល ដែលបានពង្រីកនឹងកាត់បន្ថយប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ពួកគេ។ ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយ និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp រំពឹងថានឹងចាប់ផ្តើមផលិត ឡើងវិញនៅឯរោងចក្រក្នុងស្រុក របស់ពួកគេនៅថ្ងៃអង្គារនេះ ដោយសារគ្រឿងបន្លាស់ រថយន្តត្រូវបានគេរំពឹងថានឹងមកដល់ពីបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍ ចំពេលដែលកង្វះនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិន ដែលរងការវាយប្រហារដោយការរីករាលដាលនៃវីរុសកូរ៉ូណា។...
ភ្នំពេញ ៖ ខណៈពិភពលោក កំពុងជួបប្រទះនូវវិបត្តិខ្វះខាតវត្ថុធាតុដើម ដើម្បីផលិតនៅតាមបណ្ដារោងចក្រនានា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រោងចក្រនៅកម្ពុជាមួយចំនួន ដែលទទួលវត្ថុធាតុដើមផលិតពីចិន អាចនឹងរងផលប៉ះពាល់ផងដែរ ដោយសារចិនបិទទ្វារោងចក្រទាំងអស់ ។ ការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះក្នុងគ្រាចិន កំពុងជួបបញ្ហាវីរុសកូរ៉ូណា រីករាលដាលយ៉ាងណាខ្លាំង ។...
(ភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០៖ ទូរទស្សន៍កាល ពីមុនឱ្យតែមើលឃើញ និងឮសំឡេងគឺ បានហើយប៉ុន្តែបច្ចុប្បន្ននេះ បើទោះបី ជាពេលវេលារត់ លឿនប៉ុណ្ណា ក៏នៅតែរត់មិនទាន់ជាមួយនឹង បច្ចេកវិទ្យា ដែលនឹកស្មានមិនដល់ របស់ក្រុមហ៊ុន សាមសុង ដែរ! ជាក់ស្តែងសម្រាប់ស្តេចកំពូល ទូរទស្សន៍ សាមសុង QLED 8K...
ការផ្តល់ជូនលក្ខណៈពិសេស នៃស្រាប្រណីតៗ និងស្រាសំប៉ាញ នៅក្នុងថ្នាក់ First-Class (ហ្វឹសខ្លាស់) និងថ្នាក់ពាណិជ្ជកម្ម នៅកម្មវិធីអាហារ ពេលល្ងាចមួយ នៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ដែលមានស្រា ជាង ៨០ប្រភេទ ផ្សេងៗគ្នា រួមមាន ស្រាក្រហម ស ស្រាសំប៉ាញ (Champagne) និង ស្រាផត...
កំពង់ចាម ÷ ម្ចាស់ និងតំណាងសហគ្រា សធុនតូចនិងមធ្យមប្រមាណជា ៣០០ នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២០ នេះ បានទទួលវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ ធ្វើឡើងនៅសណ្ឋាគារ LBN ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា សិក្ខាសាលាដែលបានរៀបចំនឹះ...
បច្ចុប្បន្ននេះ អ្វីដែលអតិថិជនគ្រប់រូប កំពុងស្វែងរកលំនៅឋានស្អាត សម្រាប់រស់នៅ តែងតែព្រួយបារម្ភ ទៅលើគុណភាពសំណង់ ខណៈដែលចូលស្នាក់នៅ មិនទាន់បានប៉ុន្មានផង ត្រូវឈឺក្បាល ទៅលើបញ្ហាជ្រាបទឹក ក៏ដូចជាស្ទះលូ និងបញ្ហាប្រេះជញ្ជាំងជាដើម ។ ដោយមើលឃើញ ពីកង្វល់របស់ប្រជាជនកម្ពុជា បានធ្វើឲ្យ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ...
សេអ៊ូល៖ ក្រុមហ៊ុនឧស្សាហកម្មអេឡិចត្រូនិក របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកដំណើរការរោងចក្រ របស់ពួកគេនៅក្នុងប្រទេស ចិនឡើងវិញ បន្ទាប់ពីមន្រ្តី ឧស្សាហកម្មបានឲ្យដឹង នៅថ្ងៃច័ន្ទបន្ទាប់ពីឈប់ សម្រាកបន្ថែមទៀត នៃបុណ្យចូលឆ្នាំចិន ចំពេលមានការរីករាលដាល នៃមេរោគឆ្លងវីរុសនេះ នៅក្នុងសេដ្ឋកិច្ចលេខ ២ របស់ពិភពលោក ។ យោងតាមមន្រ្តីក្រុមហ៊ុន នៅទីនេះបានឲ្យដឹងថា ក្រុមហ៊ុន នឹងចាប់ផ្តើមផលិតកម្ម ឡើងវិញ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំក្រុមការងារមួយ នៅថ្ងៃច័ន្ទនេះដើម្បីសម្របសម្រួលគោល នយោបាយលើប្រទេសកូរ៉េខាងជើង ដោយការជំរុញ របស់ក្រុងសេអ៊ូល ដើម្បីអនុញ្ញាតឱ្យការធ្វើដំណើរទៅកូរ៉េខាងជើង រំពឹងថានឹងក្លាយជាធាតុរបៀបវារៈសំខាន់មួយ ខណៈដែលការរំពឹងទុកថា ជំនួយប្រឆាំង នឹងមេរោគឆ្លងកូរ៉ូណា អាចត្រូវបានពិភាក្សាផងដែរ ។ ប្រធានប្រតិភូសហរដ្ឋអាមេរិក តំណាងពិសេស នៃគោលនយោបាយកូរ៉េខាងជើង លោក Alex Wong បានចូលទៅក្នុងកិច្ចប្រជុំបិទទ្វារមួយ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ថ្ងៃកំណត់ព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទ(EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះហើយកាន់តែខិតជិតមកដល់គឺជារឿងផ្សេង ចំណែកគម្រោងវិលមកស្រុកខ្មែររបស់ក្រុម លោក សម រង្ស៊ី មិនអាចសម្រេចបានឡើយ ដោយសារតែប្រជាពលរដ្ឋខ្មែរមិនស្វាគមន៍ ។ ថ្ងៃ១២ កុម្ភៈ ខាងមុខនេះ ជាពេលវេលាកំណត់របស់សហភាពអឺរ៉ុប...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃចន្ទនេះថា អ្នកជំងឺសរុបចំនួន ៣.២៨១ នាក់ ដែលឆ្លងមេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអាទិត្យ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃអាទិត្យមនុស្ស ៦៣២ នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ក្នុងនោះរួមទាំង...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
