ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ក្រុមហ៊ុន Signature Agibiz ដឹកនាំដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដាំដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម...
ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់១៤ម៉ឺននាក់ហើយ ក្នុងនោះវិស័យចំនួន៥ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា...
ខេត្តរតនគិរី ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ មេត្តាជ្រាបថា៖ដោយសារស្ថានភាព អាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ ។...
កំពង់ចាម ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រកម្រិត បរិញ្ញបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សតជ័យលាភី ចំនួន ២,២២៣នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME)...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលចំណាត់ការរបស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក្នុងការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយថា វាខ្វះ “ភាពស្របច្បាប់អន្តរជាតិ”។ ថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Pezeshkian បានរិះគន់ការសម្រេចចិត្តរបស់មហាអំណាចអឺរ៉ុបកាលពីខែមុន ដើម្បីបន្ដកយន្តការ “snapback” នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...
បរទេស៖ ប្រធានគណៈកម្មាការអឺរ៉ុប គឺលោកស្រី Ursula von der Leyen បាននិយាយថា ជម្រើសនៃការបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលឈ្លានពានចូលទៅ ក្នុងដែនអាកាសរបស់អង្គការណាតូ មិនអាចបដិសេធបានទេ បន្ទាប់ពីមានការរំលោភជាបន្តបន្ទាប់នៅក្នុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការពណ៌នា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីប្រទេសរុស្ស៊ីថា ជា “ខ្លាក្រដាស” ដោយលោកត្រាំបាននិយាយលេងសើចថា ប្រទេសរុស្ស៊ីច្រើនតែប្រៀបធៀបខ្លួនទៅនឹងខ្លាឃ្មុំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ នាអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ឱ្យដឹងថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជា មិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើង របស់ភាគីថៃឡើយ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា...
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឧ្យដឹងថា ឱនភាពថវិការបស់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ១.៦ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៦ ខណៈដែលរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងថវិការបស់ប្រទេស សម្រាប់ឆ្នាំ២០២៦-២០២៨។ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធ លោក Siluanov បានឧ្យដឹងថា ប្រាក់ចំណូលថវិការបស់រុស្ស៊ីត្រូវបានគេព្យាករណ៍ថា មានចំនួន ៤០.២៨៣ ពាន់ពាន់លានរូប្លែ (ប្រហែល ៤៨១ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦...
បរទេស ៖ ប្រទេសដាណឺម៉ាក បានបិទចរាចរណ៍ផ្លូវអាកាស មួយរយៈខ្លីនៅឯអាកាសយានដ្ឋាន Aalborg កាលពីថ្ងៃពុធ បន្ទាប់ពី “យន្តហោះគ្មានមនុស្សបើក” មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញ នៅក្បែរផ្លូវរត់ ដែលជាការមើល ឃើញចុងក្រោយបង្អស់ ដែលមិនអាចពន្យល់បាន ដែលរួមបញ្ចូលផងដែរ នៅកន្លែងផ្ទុកយន្តហោះចម្បាំង F-16 និង F-35 របស់ប្រទេសដាណឺម៉ាក។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។...
ភ្នំពេញ ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសខុសពីការពិត ក្នុងផេកផ្លូវការ របស់លោកគឹម សុខ ដែលថា “រាជរដ្ឋាភិបាលកម្ពុជា ទុកចោលសពយុទ្ធជន សមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជន ជាសមាជិកគ្រួសារទៀតផង”។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែម។ ការស្នើរបស់ លោករដ្ឋមន្ដ្រី ហួត ហាក់ នាឱកាសអញ្ជើញគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សា...
ភ្នំពេញ ៖ ដើម្បីជាជំនួយដល់ការបំប៉ន សមត្ថភាព ដល់សិស្សានុសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្ដល់ឱកាស ប្រកបដោយសមធម៌ សម្រាប់បេក្ខជន ដែលមានបំណងប្រឡងចូលរៀន នៅគ្រឹះស្ថានឧត្ដមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀន តាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀន ដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ចាប់ពីថ្ងៃទី២៩...
ពោធិ៍សាត់ ÷ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៥នេះ នៅទីតាំងចំណតផ្សារភួពុយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពុកម៉ែ បងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ នារសៀលថ្ងៃ២៥ កញ្ញានេះ បានបង្ហាញពីវឌ្ឍនភាពការងារ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារមួយចំនួន ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាតាមរយៈលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជាបានស្នើសុឱ្យប្រេស៊ីសបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកដល់ផ្នែកកីឡារបស់កម្ពុជា។ ជាការឆ្លើយតបលោកស្រីថា នឹងគិតពិចារណា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតប្រេស៊ីលនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោ...
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជាបានគាំទ្រ ចំពោះការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី និងគាំទ្របទឈប់បាញ់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោនិងឯកអគ្គរដ្ឋទូតប្រេស៊ីល នាថ្ងៃទី២៥...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូកម្ពុជាដឹកនាំដោយ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា...
«ភូមិភាគស្វយ័ត វៃវូអឺស៊ីនជាំង» ចាប់ពីឆ្នាំ១៩៥៥មក ត្រូវបានក្លាយជា ភូមិភាគស្វយ័តមួយ ក្នុងចំណោមភូមិភាគ ស្វយ័តទាំង៥ របស់ប្រទេសចិន ដោយផ្តោតទៅលើការខិតខំប្រឹងប្រែង របស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នា រវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិ ដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួម របស់ក្រុមជាតិសាសន៍ ទាំងអស់ ការបង្រួបបង្រួមមាន តួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ ដើម្បីស្វ័យភាព របស់ក្រុមជាតិ...
ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានប្រគល់ភារកិច្ចឲ្យអភិបាល ខេត្តបន្ទាយមានជ័យ និងស្រះកែវ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី កុំពង្រីកវិវាទនិងភាពតានតឹង ។ នេះបើតាមការចេញផ្សាយរបស់AKP ។ លទ្ធផលកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងទូរទស្សន៍អនឡាញ ARDB TV ជាមួយអង្គការអន្តរជាតិ Catalyste+ស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី...
ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងទេសចរបរទេស ដើរលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ នៅតាមបណ្តារាជធានី ខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ២ ១៤៤ ២២៤នាក់ មានការកើនឡើងប្រមាណ២០,១% ធៀបនឹងភ្ជុំបិណ្ឌឆ្នាំ២០២៤ ។ យោងតាមក្រសួងទេសចរណ៍ ខេត្តចំនួន៥...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោស ការរឹតបន្តឹង របស់សហរដ្ឋអាមេរិក លើមន្ត្រីការទូតរបស់ខ្លួន ដែលចូលរួមសម័យប្រជុំលើកទី៨០ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដោយបានហៅថា ជាការប៉ុនប៉ង ដើម្បីរារាំងការចូល រួមរបស់ទីក្រុងតេអេរ៉ង់ ក្នុងកិច្ចការការទូតពហុភាគី។ អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានឧ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការពេញលេញម្តងទៀតជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហើយបន្តការពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅពេលដែលលោកបានជួបជាមួយសមភាគីរបស់លោក Abbas Araghchi ។ ក្រសួងការបរទេសរបស់ប្រទេសជប៉ុន ដែលបានប្រកាសថា សំណើនេះត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉កបានឧ្យដឹងថា លោក Iwaya បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការសន្ទនា “ពហុស្រទាប់” រវាងទីក្រុងតូក្យូ និងទីក្រុងតេអេរ៉ង់ ចំពេលមានភាពតានតឹងដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា។ ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ អ្នកដំណើរលើផ្លូវល្បឿនលឿនកើនឡើង ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះផងដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៥ កញ្ញានេះ លោក ផន រឹម បានគូសបញ្ជាក់ថា «ទិន្នន័យចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសខ្មែរ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើពលរដ្ឋខ្មែរថា កំពុងតែធ្វើសកម្មភាពឈ្លានទឹកដីថៃចំនួន១៧ទីតាំង នៅតាមបណ្តាខេត្តជាប់ព្រំដែន ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង ការបរទេសខ្មែរ នាថ្ងៃទី២៥ កញ្ញា បានឲ្យដឹងថា “ សូមសម្តែង នូវការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការ...
ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥វេលាម៉ោង១៦ និង១៥នាទី នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរ បាលស្រុកបាណន់ ដឹកនាំកម្លាំង បង្ក្រាបនិងនាំខ្លួន ក្មេងទំនើងបង្ហោះម៉ូតូ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
