ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រជាពលរដ្ឋ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន មន្រ្តីរាជការ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ បាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងយុទ្ធនាការ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន»ជាបន្តបន្ទាប់។ លោក ណុប នរិន្ទ សមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា...
ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅ តំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ជាជនជាតិ ប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៤០៥នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៧១នាក់ និងរបួស ១១២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៤០៥នាក់ និងរបួសដល់...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នំា២០២៤ នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម។ សិក្ខាសាលានេះ ធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន...
បរទេស ៖ ប្រតិបត្តិការ ជួយសង្គ្រោះកំពុងដំណើរការ បន្ទាប់ពីនាវារបស់កងទ័ពជើងទឹកម៉ាឡេស៊ីមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រ Johor កាលពីថ្ងៃអាទិត្យ (២៥ សីហា) ។ សមាជិកនាវិកទាំងអស់មានសុវត្ថិភាព។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កងនាវាចរម៉ាឡេស៊ី (TDLM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កប៉ាល់ KD...
កំពង់ស្ពឺ ៖ អនុប្រធានមន្ទីរក្តាប់រួម លោក យឹម ណន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ បច្ចេកទេសការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យស្ថានភាពការលូតលាស់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅឃុំវល្លិ៍សរ និង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...
កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាមួយខ្នង ពីរជាន់...
យូអិន ៖ អ្នកនាំពាក្យបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះអាវុធឆ្លងកាត់ខ្សែបន្ទាត់ពណ៌ខៀវដែលជាព្រំដែនលីបង់ – អ៊ីស្រាអែល។ លោក Stephane Dujarric អ្នកនាំពាក្យ របស់ប្រធានអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកអគ្គលេខាធិការ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង គួរឱ្យកត់សម្គាល់ នៃការផ្លាស់ប្តូរការបាញ់ប្រហារ នៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវរវាងប្រទេសទាំងពីរ”...
សៀមរាប ៖ មីជាតិ បានបន្តសហការ ជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើង នៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប ។ មីជាតិ មានសេចក្តីសោមនស្សរីករាយ ក្នុងការរួមចំណែក ជាដៃគូឧបត្ថម្ភធំ គម្រប់ខួបទី១០ នៃព្រឹត្តិការណ៍ជិះកង់...
បរទេស៖ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តនៅថ្ងៃចន្ទនេះ ដើម្បីរកមនុស្សបីនាក់ ដែលជាប់ដោយការបាក់រលំនៃផ្នែករបស់ផ្លូវរូងក្រោមដីដែលកំពុងត្រូវបានសាងសង់សម្រាប់ផ្លូវរថភ្លើងល្បឿនលឿនថ្មី នៅក្នុងខេត្តភាគឦសានប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ម៉ាស៊ីនស្កែនរកឃើញអ្វីដែលហាក់ដូចជាកំដៅរាងកាយ និងចង្វាក់បេះដូងពីមនុស្សដែលបាត់ខ្លួននៅម៉ោងប្រហែល ៤ ទៀបភ្លឺនៅព្រឹកថ្ងៃចន្ទ ដោយបង្កើនក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។ ផ្លូវរូងក្រោមដីប្រវែង៨គីឡូម៉ែត្របានបាក់រលំកាលពីយប់ថ្ងៃសៅរ៍ប្រហែល ៤គីឡូម៉ែត្រពីច្រកចូលក្នុងឃុំច័ន្ទធឿកនៃស្រុក Pak Chong ។...
ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យុទ្ធនាការបាញ់សម្លាប់មូស ដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ កងពលតូចង៧០ ចុះបាញ់ថ្នាំសម្លាប់មូស នៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំផ្តោតសំខាន់ លើការត្រួតពិនិត្យសមិទ្ធផលសម្រេចបាន តាមកម្មវិធីអាទិភាពនីមួយៗ របស់ក្រសួង, ការពិនិត្យលើបញ្ហា ការប្រឈម ក្នុងខែសីហា...
គែរ៖ កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានធ្វើការបាញ់ប្រហារគ្នាយ៉ាងខ្លាំង នៅតាមបណ្ដោយព្រំដែនអ៊ីស្រាអែល និងលីបង់ ដែលជាការកត់សម្គាល់ការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះដ៏យូរអង្វែងរបស់ពួកគេ។ ក្រុមហេសបូឡា បានប្រកាសថា ខ្លួនបានបាញ់កាំជ្រួចរាប់រយគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ជាការសងសឹក ចំពោះការសម្លាប់មេបញ្ជាការរបស់ខ្លួន គឺលោក Fouad Shokor នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបេរូត កាលពីខែមុន។ ជាការឆ្លើយតប អ៊ីស្រាអែល បានរាយការណ៍ថា បានធ្វើការវាយប្រហារតាមអាកាសជាមុនជាច្រើន...
តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃដោយ គ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់បានយ៉ាងងាយ។ ហេតុដូច្នេះអ្នក គួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ដោយឡែក ក្រោមនេះគឺជាវិធីមួយចំនួនដែល អ្នកគួរតែអនុវត្តនៅ ពេលអ្នកអង្គុយ ធ្វើការយូរ ដើម្បីជៀសវាងការឡើងទំងន់។ វីធីទី១: ជៀសវាងការអង្គុយគងទាក់ខ្លា បន្ទាប់ពីអ្នកអង្គុយលើកៅអីរួចហើយ អ្នកតែងតែលើកជើងគងលើគ្នាភ្លាម។...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់ លោក Enrique A....
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និង កងកម្លាំងទាំងអស់ មិនត្រូវមើលស្រាល ចំពោះសភាពការណ៍ ក្នុងសង្គមជាពិសេសការព្យាយាម បង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់ ។ ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស...
តូក្យូ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងថា លោកស្រីបានទទួលការគាំទ្រពីសមាជិកសភាជាង ២០នាក់ ដើម្បីឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានគណបក្ស LDP នៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីជ្រើសរើសអ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលផុតអាណត្តិ។ លោកស្រី Kamikawa អាយុ ៧១ឆ្នាំត្រូវបានគេចាត់ទុកថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសជាផ្លូវការ ការបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយអាចឱ្យប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេស អាចបរិច្ចាគថវិកា ជាមួយរាជរដ្ឋាភិបាល បាន នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ តាមរយៈការចូលរួមជាសាច់ប្រាក់សុទ្ធក៏បាន ឬអាចផ្ទេតាមរយៈគណនីធនាគារ ផ្លូវការរបស់មូលនិធិ ។ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងក្នុងគោលបំណង...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើង ហៅកាត់ថា ( KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានចុះត្រួតពិនិត្យមើល ពីការធ្វើតេស្តសមត្ថភាព យន្តហោះគ្មានមនុស្សបើកដែលរៀបចំឡើង ដោយវិទ្យាស្ថាន Drone នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ។ លោក គីម...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB) បានអញ្ជើញ សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សបំប៉ន ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចយាង ពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ តាមរយៈព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ...
ហ្គាហ្សា ៖ កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់ បានលើកឡើងថា គណៈប្រតិភូរបស់ខ្លួនទាមទារ ឱ្យអ៊ីស្រាអ៊ែលត្រូវ ងាកមកមើលនូវអ្វីដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២ ខែកក្កដា ដោយផ្អែកលើអ្វីដែលមានចែង នៅក្នុងសុន្ទរកថា របស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ លោក Ezzat Al-Rashq សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់...
ស៊ូវ៉ា ៖ ទីភ្នាក់ងារស្ទាបស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថាមានគ្រោះរញ្ជួយដី មួយដែលមានកម្រិត៦,៩រ៉ិចទ័រ បានរញ្ជួយដែលមានចម្ងាយ៧២គីឡូម៉ែត្រស្ថិតនៅភាគខាងលិចនៃក្រុង Pangai ប្រទេសតុងហ្គា នៅវេលាម៉ោង១២និង២៩នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង២៩នាទីម៉ោង សកលនៅថ្ងៃចន្ទនេះ ។ នៅមិនទាន់មានសេចក្តីរាយការណ៍ណាម មួយបញ្ជាក់ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតអ្វីនៅឡើយទេ ។ ទីភ្នាក់ងារ USGS...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ទីក្រុងគៀវបាននឹងកំពុងប្រើប្រាស់ ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសកូតឌីវ័រ (Cote d’Ivoire)ដែលស្ថិតនៅភាគខាងលិច នៃតំបន់អាហ្វ្រិកធ្វើ ជាមជ្ឈមណ្ឌលគាំទ្រ ដល់ក្រុមសកម្មប្រយុទ្ធ Tuareg នៅក្នុងតំបន់ Sahel ។ ប្រទេសអ៊ុយក្រែន បានស្ថិត នៅចំកណ្តាលនៃព្យុះ នៃការចោទប្រកាន់ គ្នាបែបការទូត...
ប្រ៊ុចស៊ែល៖ កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ជាច្រើននៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប បានប្រកាសពីការផ្អាក ជើងហោះហើរទៅ និងមកពីប្រទេសអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីមានជម្លោះកាន់តែខ្លាំងឡើង នៅភូមិភាគកណ្តាល រវាងប្រទេសទាំង២ ។ យោងតាមទូរទស្សន៍បារាំងឈ្មោះថា BFMTV បានផ្សព្វផ្សាយឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air France បានសម្រេចចិត្តផ្អាកជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង Tel Aviv...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា មានតម្រូវការជ្រើសរើស -ក្រុមហ៊ុនម៉ៅការ សាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ជូន អតិថិជនធុនមធ្យម ធុនធំ និងដុំ សម្រាប់អគ្គិសនីកម្ពុជា (ភ្នំពេញ) និង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានទូតរុស្ស៊ី នៅទីក្រុងប៉ារីស បានទាមទារភ្លាមៗ ឱ្យអាជ្ញាធរបារាំងពន្យល់ ពីមូលហេតុនៃការចាប់ខ្លួនស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីផ្ញើសារ Telegram លោក Pavel Durov។ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយបារាំង សហគ្រិនបច្ចេកវិទ្យារុស្ស៊ីដែលមានសញ្ជាតិបារាំង អារ៉ាប់រួម រូបនេះត្រូវបានឃុំខ្លួន បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋាន Paris-Le...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដី ពីសំណាក់ អតីតអ្នកធ្វើការឲ្យ CIA និងភ្នាក់ងារសន្តិសុខជាតិ លោក Edward Snowden ថាការឃុំខ្លួនស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាមូលដ្ឋាន នៃការនិយាយស្តី។...
បរទេស៖ ចាប់តាំងពីដើមខែសីហាមក ការដេញថ្លៃដីលក់ឡៃឡុង នៅតាមបណ្តាស្រុកនានានៅជាយក្រុងហាណូយ ប្រទេសវៀតណាម បានបន្តទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងពាក្យសុំរាប់ពាន់។ នៅទីក្រុង Hoai Duc នាថ្ងៃទី ១៩ ខែសីហា ដីរាប់សិបកន្លែងនៅឃុំ ធានយ៉េន ត្រូវបានឈ្នះក្នុងតម្លៃជាង ១០០ លានដុងក្នុង ១ ម៉ែត្រការ៉េ , ដីខ្ពស់បំផុតគឺរហូតដល់ ១៣៣,៣...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរថាតើក្រុមសិទ្ធិមនុស្សអន្តរជាតិ នឹងដាក់សម្ពាធលើប្រទេសបារាំង ចំពោះការចាប់ខ្លួនស្ថាបនិក Telegram និងជានាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov ហើយឬនៅ។ ការអំពាវនាវរបស់ភាគីរុស្សីធ្វើឡើង ដោយសារធ្លាប់មានការរិះគន់យ៉ាងចាស់ដៃ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
