នយោបាយ

Breaking News: អ្នកនាំពាក្យក្រសួងការបរទេស កំពុងឃ្លាំមើលសកម្មភាពលោក កឹម សុខា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងអះអាងថា ជំនួបរវាងប្រមុខរដ្ឋដាក់ទូត (អគ្គរដ្ឋទូតបារាំង និងអាមេរិកប្រចាំកម្ពុជា) ដែលជួបបាននិងកំពុងជួប និងគ្រោងជួប លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកមិនយោបល់ទេ ប៉ុន្តែលោក តាមដានសកម្មភាពនានារបស់លោក កឹម សុខា ផងដែរ។

ថ្លែងប្រាប់ជម្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក កុយ គួង បានបញ្ជាក់ថា “ខ្ញុំមិនមានយោបល់អ្វីទេ ដរាបលោក កឹម សុខា ធ្វើសកម្មភាពមិនផ្ទុយ នឹងការកម្រិតរបស់តុលាការ ដែលតុលាការ កម្រិតហ្នឹង។”

នាព្រឹកថ្ងៃចន្ទនេះ លោក កឹម សុខា បានទទួលជួប លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ហើយនាពេលរសៀលម៉ោង ២និង៣០ លោក នឹងទទួលជួបលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា Patrick Murphy ផងដែរ។

ដោយ: សយ សុភា

To Top