នយោបាយ

បទវិភាគ ៖ ប្រទេសចិន ជំរុញការអនុវត្ត គំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍន៍ ជាសកល តាមរយៈប្រតិបតិ្ត ជាក់ស្តែង

“គំនិតផ្តួចផ្តើមដែលលោក Xi Jinping បានលើកឡើងក្នុងសុន្ទរកថា បានផ្តល់គម្រោងដោះស្រាយវិបតិ្តជាសកល ដែលយើងកំពុងប្រឈម ។ ” ថ្ងៃទី១៧ ខែមិថុនា ពាក់ព័ន្ធនឹងសុន្ទរកថា ដែលលោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងក្នុងវេទិកា សេដ្ឋកិច្ចអន្តរជាតិ ក្រុងសាំង ពេទឺប៊ឺគ លើកទី ២៥ តាមប្រព័ន្ធវីដេអូ លោក Tarek Elsonoty និពន្ធនាយករង នៃកាសែត « Al-Ahram »នៃប្រទេសអេហ៊្សីប បានវាយតម្លៃ ដូចពោលខាងលើ ។

លោកសម្គាល់ឃើញថា សុន្ទរកថាលើកនេះ បានបង្ហាញយ៉ាង ពេញលេញនូវគំនិតផ្តួចផ្តើម ជាប់រហូតរបស់ប្រទេសចិន ពោលគឺផ្តួចផ្តើម ពហុភាគីនិយម និងជំរុញសម្រេចបាននូវ តម្លៃរួមរបស់មនុស្សជាតិ ទាំងមូល ។

ថ្លែងក្នុងសុន្ទរកថានាថ្ងៃដដែល លោក Xi Jinping បានគូសបញ្ជាក់ថា គួរតែ “ជំរុញការអនុវត្តគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍន៍ជាសកល រួមគ្នាត្រួសត្រាយ និងចែករំលែក ជាមួយគ្នា នូវអនាគតដ៏ល្អ បវរប្រកបដោយសន្តិភាពនិងភាពរុងរឿង ” ទាក់ទងនឹងរឿងនេះ លោកបានលើកឡើង នូវសេចកី្តស្នើ លើវិស័យ ប្រតិបតិ្ត៤ ចំណុច ពោលគឺបង្កបង្កើតបរិវេណ អភិវឌ្ឍមានអនុគ្រោះ លើកកម្ពស់ទំនាក់ទំនង ភាពជាដៃគូអភិវឌ្ឍ ជំរុញដំណើរ សកលភាវូបនីយកម្មសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់ការ អភិវឌ្ឍន៍ដែលជំរុញ ដោយការច្នៃប្រឌិតថី្ម ។ សេចកី្តស្នើទាំងនេះបានចង្អុលបង្ហាញ ពីទិសដៅសម្រាប់ ឱ្យសហគមន៍អន្តរជាតិ សម្រេចបាននូវការ អភិវឌ្ឍដែលមានភាពកាន់តែយុត្តិធម៌ និរន្តរភាព និងសុវត្ថិភាព ហើយបានផ្តល់គម្រោងចិនកាន់តែជាក់ស្តែង ក្នុងន័យ “បំផុសម្តងទៀត” ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការ អភិវឌ្ឍជាសកល កាន់តែស៊ីជម្រៅ ។

នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាល ដាល នៅទូទាំងពិភពលោក ការផ្ទុះការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យស្ថានការណ៍ អន្តរជាតិមានភាពច្របូក ច្របល់ កាន់តែធ្ងន់ធ្ងរ អាមេរិក និងប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មហួស ហេតុទៅលើរុស្សី ដែលបានវាយប្រហារ យ៉ាងខ្លាំងក្លាដល់ខ្សែសង្វាក់ ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខ ខាងថាមពល ហិរញ្ញវត្ថុនិងស្បៀង អាហារនៅលើពិភពលោក ទាំងមូល ។ ព្រមពេលជាមួយគ្នានេះ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ពួកគេបាន កំណត់គោលនយោបាយម៉ាក្រូ សេដ្ឋកិច្ចដ៏ធូររលុង ដែលមិនគិតពិចារណា ដល់ផលប៉ះពាល់ ហើយបានលើកកម្ពស់ របាំងពាណិជ្ជកម្មនិងបណ្តាក់ទុន ក្នុងន័យបង្កបង្កើតឧបសគ្គ ដល់ដំណើរសកល ភាវូបនីយកម្ម បណ្តាលឱ្យ ប្រជាជន នៅលើពិភពលោក ជាពិសេស គឺក្រុមមនុស្សចំណូលទាបរងការ ខូចខាតយ៉ាងខ្លាំង ។ អង្គការ Oxfam ដែលជាអង្គការ សប្បុរសធម៌អន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយច្បាប់ នៅខែឧសភា ហើយបានប៉ាន់ប្រមាណថា នៅឆ្នាំនេះ នៅទូទាំងពិភពលោក នឹងមានមនុស្សចំនួន ២៦៣លាននាក់ធ្លាក់ក្នុង “ភាពក្រីក្របំផុត” ។
របៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ប្រឈមនឹងការសាកល្បងមិនធ្លាប់មាន ។
ការអភិវឌ្ឍន៍ រួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍន៍ពិតប្រាកដ ។ ក្នុងរយៈពេល ជាច្រើនឆ្នាំមក បច្ចេកទេសស្រូវបង្កាត់ របស់ប្រទេសចិន បានចិញ្ចឹមប្រជាជនរាប់សិបលាននាក់ នៅលើពិភពលោក យោងតាមគំនិតផ្តួចផ្តើមស្តីពី “ ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្ត ក៏បានផ្តល់ឱកាស អភិវឌ្ឍកាន់តែច្រើន ដល់ប្រទេសក្នុងតំបន់ ។ល។ ពីព្រោះប្រទេសចិន ដឹងច្បាស់ណាស់ “ក្នុងរលកធំ នៃវិបតិ្តជាសកល បណ្តាប្រទេសនានា មិនមែនជិះទូកចំនួនជាង១៩០ ទីទៃពីគ្នាទេ តែគឺជិះលើនាវាជោគវាសនា តែមួយហ្នឹងឯង ” ។

អាចប៉ាន់ប្រមាណថា យោងតាមគំនិត ផ្តួចផ្តើមនេះត្រូវបានអនុវត្តកាន់ តែគ្រប់ជ្រុងជ្រោយ លទ្ធផល ការអភិវឌ្ឍន៍ នឹងមានអនុគ្រោះកាន់តែល្អប្រសើរ និងយុត្តិធម៌ដល់បណ្តា ប្រទេសនានា នៅលើពិភពលោក ហើយនឹងជាសាក្សី ដែលអាចបង្ហាញ ពីទំនួលខុសត្រូវ របស់ប្រទេសចិន ពោលគឺ “ធ្វើការខិតខំប្រឹងប្រែង មិនឱ្យបោះបង់ចោលប្រទេស ណាមួយក្នុងដំណើរអភិវឌ្ឍន៍ ” ៕ អត្ថបទវិទ្យុមិត្តភាព កម្ពុជាចិន

To Top