នយោបាយ

កុំភ្លេចមនោសញ្ចេតនា ពិតដោយសារតែភាព រវល់មមាញឹកប្រចាំថ្ងៃ មនោសញ្ចេតនា ចំពោះក្រុមគ្រួសារ និងប្រទេសជាតិ របស់លោក Xi Jinping

បុណ្យសែនលោកខែ ជាថ្ងៃបុណ្យប្រពៃណីដ៏ សំខាន់មួយរបស់ប្រជាជនចិន ។ ទំនៀមទំលាប់បុណ្យ សែនលោកខែ គឺចាប់ពីពេលបុរាណ មនុស្សសែនព្រះច័ន្ទ គយគន់ព្រះច័ន្ទ ច្រៀងសរសើរ ដល់ព្រះច័ន្ទ ក្នុងបំណងឆ្លៀតពេល ដែលព្រះច័ន្ទពេញបូរមី ប្រៀបធៀបនឹងការជួបជុំ យ៉ាងសុខសាន្ត របស់មនុស្ស ដូច្នេះក៏ត្រូវបានហៅថា ជាបុណ្យជួបជុំសាមគ្គី។ នៅថ្ងៃបុណ្យនេះ ប្រជាជនចិន នឹងជួបជុំជាមួយញាតិ ក្រុមគ្រួសារ រួមគ្នាគយគន់ដួងច័ន្ទ ហូបនុំសែនលោកខែ នឹករំលឹកស្រុកកំណើត និងញាតិមិត្ត បួងសួងសុំឱ្យប្រមូលផលច្រើនៗ និងមានភាពសម្បូរសប្បាយ ។ បុណ្យសែនលោកខែ បង្ហាញនូវបំណងប្រាថ្នា ដ៏ល្អបវររបស់ប្រជាជនចិន ដែលសង្ឈឹមថា ក្រុមគ្រួសារជួបជុំសុខសប្បាយ ហើយជីវភាពមានសុភមង្គលផង ក៏ដូចជាមនោសញ្ចេតនាដ៏ក្រាស់ក្រែល ចំពោះស្រុកកំណើតនិងមាតុប្រទេស ។

សូមឱ្យមនុស្សទាំងអស់ បានសុខជារៀងរហូត ទោះនៅឆ្ងាយពីគ្នាក៏អាចសម្លឹងមើលដួងច័ន្ទ ពេញវង់ជាមួយគ្នាបានដែរ ។ (但愿人长久,千里共婵娟) ឃ្លាកំណាព្យនេះ មានប្រវត្តិសាស្ត្រ ជាងពាន់ឆ្នាំហើយ ដែលបានបង្ហាញពីស្មារតីមួយ របស់ជនជាតិចិន ដែលផ្តោតសំខាន់លើមនោ សញ្ចេតនា ដ៏ស្មោះស្ម័គ្រ និងគោរពសច្ចធម៌ ។ សង្ឃឹមថាញាតិមិត្ត របស់មនុស្សទាំងអស់ លើពិភពលោក សុទ្ធតែបានសុខសាន្ត ទោះជានៅឆ្ងាយពីគ្នាក្តី ក៏យើងអាចរួមគ្នា បណ្តែតអារម្មណ៍ លើពន្លឺដួងច័ន្ទ ដ៏ស្រស់បវរនេះក្នុងពេលតែមួយ ។ គ្រួសារទាំងអស់ជួបជុំគ្នា យ៉ាងសប្បាយរីករាយ ទៅសួរសុខទុក្ខញាតិ មិត្តជូនពរគ្នា ទៅវិញទៅមក គឺដើម្បីបង្ហាញពីមនោសញ្ចេតនា ដ៏ស៊ីជម្រៅរវាងញាតិសន្តាន មិត្តភាព ស្នេហានិងសមមិត្ត ។ លោក Xi Jinping ប្រធានរដ្ឋចិន បានបកស្រាយនូវ សញ្ញាស្មារតីមួយនេះ របស់ប្រជាជាតិចិន ដោយស្មោះស្ម័គ្រ និងកក់ក្តៅថា ៖ “សង្គមបច្ចុប្បន្ននេះ ប្រែប្រួលយ៉ាងឆាប់រហ័ស មនុស្សជាប់រវល់ នឹងការងារ ភ្លេចបាយភ្លេចទឹក ចល័តគ្រប់ទិសទី ដើម្បីតែទ្រទ្រង់ជីវភាព ប៉ុន្តែសូមកុំភ្លេច មនោសញ្ចេតនា ពិតរបស់មនុស្ស កុំកាត់ផ្តាច់ មនោសញ្ចេតនា ពិតដោយសារ នៅឆ្ងាយពីគ្នា កុំភ្លេចមនោសញ្ចេតនា ពិតដោយសារភាព រវល់មមាញឹកប្រចាំថ្ងៃ កុំធ្វេសប្រហែល មនោសញ្ចេតនា ពិតខណៈដែលកំពុង ខិតខំតស៊ូទាំងយប់ទាំងថ្ងៃ។”

ក្នុងគ្រួសារសុខដុមរមនា គ្រប់កិច្ចការនឹងជោគជ័យ ប្រទេសជាតិសុខសាន្ត ប្រជាជនមានសុភមង្គល ។ បុណ្យសែនព្រះខែ ជាថ្ងៃបុណ្យដែលជួបជុំគ្រួសារ ។ ជានិច្ចកាល លោក Xi Jinping បានយកចិត្តទុកដាក់លើគ្រួសារ ការបង្រៀន ក្នុងគ្រួសារនិងឥរិយបថគ្រួសារ ។ ក្នុងភ្នែករបស់លោក “គ្រួសារជាមេរៀន ទីមួយ ក្នុងជីវិត ឳពុកនិងម្តាយ ជាគ្រូបង្រៀនទី១របស់កូន ។ ”ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ត្រូវជាខួបកំណើត អាយុ៨៨ឆ្នាំ របស់ឪពុកលោក Xi Jinping កម្មវិធីជួបជុំគ្រួសារដ៏កម្រមួយ តែលោកXi Jinping ដែលកាន់មុខតំណែង ជាអភិបាលខេត្ត Fujian ពេលនោះ មិនអាចមកបាន ដោយសារជាប់ រវល់ការងាររដ្ឋ ។ លោកXi Jinping បានផ្ញើសារលិខិតជូនពរ ដល់ឳពុកដោយខ្មាសអៀន ។ នៅក្នុងសារលិខិត លោកបានរៀបរាប់អំពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅចំពោះឳពុកម្តាយ។លោកបានសរសេរថា យប់ម្សិលមិញ ខ្ញុំគេងមិនលក់សោះ រំភើបចិត្តដោយសារអបអរសាទរខួបកំណើតរបស់លោកពុក ហើយក៏សោកស្ដាយ ដែលមិនបានទៅធ្វើពិធីខួបកំណើត ជូនលោកពុក ។ ចាប់ពីខ្ញុំកើតមក បានអមដំណើរពុកម៉ែអស់រយៈពេល៤៨ឆ្នាំ ការយល់ដឹង ចំពោះឳពុកម្តាយ ក៏ដូចជា មនោសញ្ចេតនា ចំពោះឳពុកម្តាយកាន់តែស៊ីជម្រៅ ខណៈនឹងពេលវេលាកាន់តែទៅមុខ …នៅក្នុងសារលិខិត លោកបានលើក ឡើង ពីចរិតថ្លៃថ្នូរ ដែលបន្តវេននិងរៀនសូត្រពីឳពុក។លោកX iJinping ក៏រំលឹកឡើងវិញ នូវម្តាយបានអៀវ លោកទៅទិញសៀវភៅ ឈ្មោះប្រវត្តិYueFei ហើយនិទានរឿង អំពីការបម្រីជាតិ មាតុភូមិ ដោយភក្តីភាពនិងរឿងម្ដាយ YueFei សាក់អក្សរនៅខ្នង YueFei ។ក្រោមឥទ្ធិពលរបស់ឳពុកម្តាយ និងឥរិយាបថគ្រួសារ លោកតែងតែអនុវត្តប្រពៃណី ដែលកតញ្ញូក្នុងគ្រួសារ និងបម្រើជាតិដោយភក្តីភាព ។ លោកបានសម្គាល់ថា មានឥរិយាបថគ្រួសារល្អ គ្រួសារក៏អាចកាន់តែមានភាពរុងរឿង និងភាពរលូន ។ បើឥរិយាបថគ្រួសារមិនល្អ នឹង ជះឥទ្ធិពលអាក្រក់ ដល់កូនចៅជំនាន់ក្រោយ និងសង្គម ។ លោកបានថ្លែងថា “គ្រួសារសុខដុមរមនា សង្គមទើបអាចមានស្ថិរភាព គ្រួសារមានសុភមង្គល សង្គមទើបអាចមានវិបុលសុខ គ្រួសារមានអរិយធម៌ សង្គមទើបអាចមានអរិយធម៌ផងដែរ ។”

“ប្រទេសធំក៏មានរឿង ដែលផោ្តតសំខាន់ផងដែរ ។ រឿងរាប់ពាន់ តាមពិតជាជារឿង របស់គ្រួសាររាប់ពាន់ម៉ឺន” ។ ក្នុងសារអបអរឆ្នាំថ្មីនៅឆ្នាំ ២០២២ ពាក្យពេចន៍ដ៏កក់ក្តៅ និង មនោសញ្ចេតនា ដ៏ស្មោះស្ម័គ្ររបស់លោក Xi Jinping បានបង្ហាញពីនូវអារម្មណ៍ អំពីប្រជាជន របស់មេដឹកនាំកំពូល នៃប្រទេសមួយ ។ “រាល់គ្រួសារបានល្អ ទើបប្រទេសបានល្អ ទើបប្រជាជនបានល្អ ” ។ លោកជឿជាក់ថា អនាគត និងជោគវាសនារបស់គ្រួសារ គឺភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹង អនាគត និងជោគវាសនា របស់ប្រទេសនិងប្រជាជន ។ ភាពរុងរឿង របស់ប្រទេសជាតិ ស្តារភាពរុងរឿង របស់ប្រជាជន និងសុភមង្គល របស់ប្រជាជន មិនមែនជា អរូបីទេ ប៉ុន្តែនៅទីបំផុតបានឆ្លុះបញ្ចាំង ពីសុភមង្គល របស់រាប់ពាន់ម៉ឺនគ្រួសារ និងការកែលម្អ ជាបន្តបន្ទាប់ នៃជីវិតរស់នៅ របស់ប្រជាជន រាប់រយលាននាក់ ។ នៅក្នុងគំនិត របស់លោក Xi Jinping ស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជន និងស្ថិតនៅក្នុងសុខុមាលភាព របស់គ្រួសាររាប់ពាន់ម៉ឺនគ្រួសារ ។

ព្រះច័ន្ទរះឯនាយសមុទ្រ វេលាជួបជុំនៅ ទីជិតឆ្ងាយ គឺពេលនេះឯង ។
ក្នុងពិធីបុណ្យសែនព្រះខែប្រពៃណីចិន ថ្ងៃនេះ សូមឱ្យព្រះច័ន្ទពេញវង់ នៅលើមេឃប្រសិទ្ធិពរ ជ័យបវរមហាប្រសើរ ឱ្យលោកអ្នកតែងតែបានជួបជុំក្នុងគ្រួសារ ក្រុមគ្រួសារមានសុខភាពមាំមួន ក្រុមគ្រួសាររស់នៅដោយសុខសាន្ត ។

To Top