អត្ថបទស្រាវជ្រាវ (scholar)

ក្រសួងការបរទេសចិន៖ ប្រទេសចិនវាយតម្លៃវិជ្ជមានចំពោះការបង្ហាញអាកប្បកិរិយា ពាក់ព័ន្ធនឹងចិនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា

ថ្ងៃទី១៣ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន បានវាយតម្លៃវិជ្ជមានចំពោះការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធនឹងចិនរបស់លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា ។
តាមដំណឹងឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូណេស៊ី បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា ដោយបានលើកឡើងថា ប្រទេសចិន ជាអ្នកឈានមុខក្នុងចលនាប្រឆាំងចក្រពតិ្តនិយម ជាមិត្តភក្តិល្អរបស់ឥណ្ឌូនេស៊ីជាប់រហូត ហើយជឿ ជាក់ថា ប្រទេសចិននឹងរ៉ាប់រងទំនួលខុសត្រូវតាមរយៈពុទ្ធិនិងក្តីស្រឡាញ ព្រមទាំងអំពាវនាវ ឱ្យបណ្តាប្រទេសនានាគោរពការស្តារភាពរុងរឿងឡើងវិញរបស់ប្រទេសចិន ។

ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសធំដែលមាន ទំនួលខុសត្រូវ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ ប្រកបដោយសន្តិភាពជារៀងរហូត នឹងខិតខំប្រឹងប្រែងរួមសហការ ជាមួយបណ្តាប្រទេសអាស៊ីនានា ប្រកាន់ខ្ជាប់គោលការណ៍ ៥ ប្រការនៃការរួម រស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីនៃកិច្ចប្រជុំក្រុងបាងឌុង ក្នុងន័យកសាង ទ្វីបអាស៊ីទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍដោយសន្តិភាពនៅលើពិភពលោក ក៏ដូចជារួមចំណែកថ្មី ក្នុងការគាំពារសមភាពនិងយុត្តិធម៌និងផ្តល់ សុខសុភមង្គលដល់មនុស្សជាតិទាំងមូល ៕
 វិទ្យុមិត្តភាពកម្ពុជាចិន
To Top