កីឡា

ចិន មានទំនុកចិត្ដ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្ដិការណ៍ កីឡាអូឡាំពិករដូវរងា ដោយជោគជ័យ បើទោះមានបញ្ហាប្រឈមមួយចំនួន

ប៉េកាំង៖ ក្នុងរយៈពេល ៩ថ្ងៃទៀតដែលត្រូវទៅមុន ការបើកព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន បានត្រៀមខ្លួនរួចរាល់ហើយ និងមានសមត្ថភាពទប់ទល់ នឹងបញ្ហាប្រឈមផ្សេងៗ រួមទាំងហានិភ័យ នៃជំងឺកូវីដ-១៩ និងធ្វើនយោបាយកីឡាផងដែរ។

ទំនុកចិត្តរបស់ប្រទេសចិន ចំពោះសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់នូវការប្រកួត កីឡាអូឡាំពិករដូវរងា ដ៏សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ កើតចេញពីការរៀបចំ យ៉ាងម៉ត់ចត់ និងការជឿទុកចិត្ត និងការគាំទ្រពីសហគមន៍អន្តរជាតិ។

ទោះបីជាមានការប្រឈមជាច្រើនក៏ដោយ ក៏ប្រទេសចិន បានត្រៀមលក្ខណៈយ៉ាងម៉ត់ចត់។ កន្លែងអូឡាំពិករដូវរងាកម្រិតខ្ពស់ និងភូមិអូឡាំពិករដូវរងាដ៏ឆ្លាតវៃ បានត្រៀមរួចរាល់ហើយ។ អ្នកស្ម័គ្រចិត្ត ដែលមានជំនាញវិជ្ជាជីវៈ សេវាវេជ្ជសាស្រ្ត និងសន្តិសុខ អាចរកបាននៅគ្រប់ទីកន្លែង។

អត្តពលិកជិត ៣០០០នាក់ មកពីប្រហែល ៩០ ប្រទេស និងតំបន់ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងចំនួនព្រឹត្តិការណ៍ និងមេដាយមាសច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិករដូវរងា។ ប្រទេសមួយចំនួននៅឆ្នាំនេះ បានបញ្ជូនគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ជាលើកដំបូងផងដែរ។

បន្ទាប់ពីព្រឹត្តិការណ៍សាកល្បង ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមគាំទ្រផ្សេងៗត្រូវបានបំពាក់ ដោយអ្នកជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដើម្បីធានាបាននូវការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតប្រកបដោយជោគជ័យ៕ ដោយ ឈូក បូរ៉ា

To Top