កីឡា

បទវិភាគ​ ៖ ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង មិនត្រឹមតែជាព្រឹតិ្តការណ៍ កីឡាដ៏ឱឡារិកប៉ុណ្ណោះទេ ថែមទាំងជាវេទិកា ផ្លាស់ប្តូរវប្បធម៌ ទីទៃពីគ្នាផងដែរ

ពេលបើកទ្វារ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង អ្នកផងទាំង ពួងអាចមើលឃើញ អ្នកស្ម័គ្រចិត្ត ដែលបាននិងកំពុងផ្តល់សេវា យ៉ាងរាក់ទាក់កក់ក្តៅ ដូចជាអ្នកនាង Li Xia អញ្ចឹងដែរ ។ តាមពិតទៅ ការងារជ្រើសរើសអ្នកស្ម័គ្រចិត្ត នៅទូទាំងពិភពលោក នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានចាប់ផ្តើមតាំង ពីឆ្នាំ២០១៩មកម្ល៉េះ គ្រាន់តែប្រកាសព័ត៌មាន ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ អ្នកចុះឈ្មោះក៏បានលើសពី៤៦ម៉ឺននាក់រួចហើយ ។ ប្រការនេះ ជាគំរូមួយដែលបានបង្ហាញឱ្យឃើញថា ប្រទេសចិនរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដោយបើកចំហ ក៏ដូចជាកម្លាំង ទាក់ទាញ របស់ “ចិនប្រកបដោយបើកទូលាយ”ផងដែរ ។

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសុំស្នើរៀបចំធ្វើការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កាលពីឆ្នាំ២០១៥ ប្រទេសចិនក៏បានរៀនសូត្រ ពីបទពិសោធន៍របស់ការប្រកួតកីឡា អូឡាំពិករដូវក្តៅក្រុងប៉េកាំង និងបទពិសោធន៍របស់ប្រទេសផ្សេងទៀត ក្នុងការរៀបចំការប្រកួត កីឡាអូឡាំពិក ហើយបានប្រកាន់ខ្ជាប់ទស្សនៈបើកចំហក្នុងដំណើរទាំងស្រុងសម្រាប់ត្រៀមរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងា ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានអញ្ជើញអ្នក ជំនាញ បរទេសចំនួន៣៧រូប និងបុគ្គលិកបច្ចេកទេស ឯកទេសបរទេស ចំនួន២០៧រូប ទៅចូលរួមការងារត្រៀមរៀបចំ ការប្រកួតកីឡា ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបតិ្តការ យ៉ាងសកម្មជាមួយអង្គការកីឡាអន្តរជាតិ លើវិស័យកិច្ចកសាងកីឡាដ្ឋាន ផលិតព្រិលទឹកកក ការរៀបចំការប្រកួតនិង ការបង្វឹក បង្ហាត់ ជាដើម ព្រមទាំងទទួលបានការរីកចម្រើន យ៉ាងលេចធ្លោផងដែរ ដែលបានជំរុញយ៉ាងខ្លាំង នូវការផ្លាស់ប្តូរលើវិស័យ កីឡារវាងចិននិងបរទេស ។

ឆ្ពោះទៅកាន់ ពិភពលោក ឆ្ពោះទៅកាន់អនាគត និងឆ្ពោះទៅកាន់ទំនើប ភាវូបនីយកម្ម
ធ្វើឱ្យការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ក្លាយជាម៉ាស៊ីនសម្រាប់ជំរុញការបើកទូលាយ ចំពោះបរទេស ។ នេះជាពាក្យសន្យាយ៉ាង មុតមាំរបស់ប្រទេសចិន ។ អនុលោមតាម«ផែនការអភិវឌ្ឍកីឡាព្រិលទឹកកក(២០១៦-២០២៥)»ដែលប្រទេសចិនបានគ្រោងទុក ដល់ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុប របស់ឧស្សាហកម្មព្រិលទឹកកក របស់ចិននឹងឡើងដល់ ១ទ្រីលាន ប្រាក់យាន់ចិន ។ សហគ្រាសបរទេសជាច្រើន ក៏បានចាត់ទុកការប្រកួតកីឡា អូឡាំពិករដូវរងាក្រុង ប៉េកាំង ជាកាលានុវត្តភាព បាន និងកំពុងចូលរួមបុព្វហេតុ កីឡាព្រិលទឹកកករបស់ចិន ដែលមានការអភិវឌ្ឍយ៉ាង ឆាប់រហ័សផងដែរ ។

ក្នុងនាមជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់ពង្រីកការបើកទូលាយរបស់ចិន ការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំងបាននាំ មកនូវកាលានុវត្តភាព ដ៏សម្បូរបែបដល់បុព្វហេតុកីឡា អន្តរជាតិនិងឧស្សាហកម្មព្រិលទឹកកក ។ ការប្រកួតកីឡាអូឡាំពិកមិនត្រឹមតែជាព្រឹតិ្តការណ៍ កីឡាដ៏ឱឡារិកប៉ុណ្ណោះទេ ថែមទាំងក៏ជាវេទិកា ផ្លាស់ប្តូរវប្បធម៌ទីទៃពីគ្នាផងដែរ ។ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ ទាំងសញ្ញាការប្រកួតឈ្មោះ “សុបិនរដូវរងា” តុក្កតាសិរីមង្គលឈ្មោះ “Bing Dundun”និង “Xue Rongrong” និងមជ្ឈមណ្ឌលលេងស្គី ឈ្មោះ “Xue Ruyi” សាលស្គីល្បឿនលឿន ជាតិឈ្មោះ “ខ្សែក្រវាត់ទឹកកក” សញ្ញានៃការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំងនីមួយៗ សុទ្ធតែបានក្លាយជាបង្អួច សម្រាប់បង្ហាញពីវប្បធម៌ចិន ដ៏មានលក្ខណៈពិសេស ហើយក៏ជាសក្សីសម្រាប់ប្រទេសចិន ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុង ប៉េកាំង ប្រកដោយភាពបើកទូលាយ និងរួមចំណែកដ៏សំខាន់ ក្នុងការផ្សព្វផ្សាយស្មារតីអូឡាំពិក ក៏ដូចជាជំរុញការរួមបញ្ចូលគ្នា រវាងវប្បធម៌របស់បូព៌ានិង បស្ចិមប្រទេសផងដែរ ។

ថ្ងៃទី៤ ខែកុម្ភៈ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើកជាផ្លូវការ ។ ប្រជាជននៅ ទូទាំងពិភពលោក ដែលនឹងមកជួបជុំគ្នា លើវេទិកាបើកទូលាយនេះ មិនត្រឹមតែអាចទស្សនា ព្រឹតិ្តការណ៍ ប្រកួតដ៏ឱឡារិក មួយលើកប៉ុណ្ណោះទេ ថែមទាំងក៏អាចមើលឃើញ នូវឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញ ការផ្លាស់ប្តូរពិភពលោកលើវិស័យកីឡា ធ្វើកិច្ចសហប្រតិបតិ្តការប្រកប ដោយភាពបើកទូលាយ និងការរៀនសូត្រពីវប្បធម៌ រវាងគ្នានិងគ្នាផងដែរ ៕

To Top