កីឡា

សម្តេចតេជោ អបអរសាទរ កីឡាការិនី អ៊ុក ស្រីមុំ ទទួលមេដាយមាស ពីព្រឹត្តិការណ៍ World Games 2022 ក្រោយយកឈ្នះម្ចាស់ផ្ទះអាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះកីឡាការិនីប៉េតង់ ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំក្រោយឈ្នះកញ្ញា Rebeka HOWE ជាម្ចាស់ផ្ទះអាមេរិក ដែលបានឈ្នះមេដាយមាសសម្រាប់វិញ្ញាសា វាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham សហរដ្ឋអាមេរិក ។

កញ្ញាទទួលជ័យជំនះដោយលទ្ធផល ៤១-២១ពិន្ទុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា។

ការវាយយកពិន្ទុនេះ មានកីឡាការិនី ៨ប្រទេសចូលរួម គឺកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់ ៕

To Top