កីឡា

មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ​ ៖ សុខដុមនីយកម្ម សហព័ន្ធប្រដាល់ ឃីកបុកស៊ីង នឹងជំរុញដល់ដំណើរ ការអភិវឌ្ឍន៍ កាន់តែប្រសើរ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាការឯកភាព គ្នាក្នុងស្មារតីសាមគ្គីភាពរឹងមាំផ្ទៃក្នុង របស់សហព័ន្ធប្រដាល់ ឃីកបុកស៊ីងកម្ពុជា ជាសុខដុមនីយកម្ម ដោយកាលណា សហព័ន្ធមានសាមគ្គីភាពផ្ទៃក្នុង ល្អនឹងមានការវិវឌ្ឍ រីកចម្រើនទៅតាមនោះដែរ។

លោករដ្ឋលេខាធិការការលើកឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ និងបន្តអាណត្តិថ្មី ២០២៤-២០២៨ របស់សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា នៅសណ្ឋាគារភ្នំពេញ ល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាក្លិបបុកស៊ីង ។

លោកបានបន្តថា កន្លងមក ផ្ទៃក្នុងរបស់សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា មិនមានបញ្ហាក្នុងការគ្រប់គ្រង ដឹកនាំនោះទេ ហើយតែងតែដំណើរការដោយរលូន ។ សុខដុមនីយកម្មក្នុងសហព័ន្ធនេះ អាចបន្តដំណើរការអាណត្តិថ្មីដោយរលូន។ ប្រភេទកីឡាឃីកបុកស៊ីងនេះ មិនទាន់ក្លាយជាប្រភេទ កីឡាអូឡាំពិក ឬស្ថិតក្នុងកម្រិតកីឡាអាស៊ី នៅឡើយទេ ដោយស្ថិតក្នុងក្របខណ្ឌជើងឯកពិភពលោក ឬជើងឯកនៅតាមប្រទេសនីមួយៗ ប៉ុន្តែប្រភេទ កីឡាឃីកបុកស៊ីង ដែលសហព័ន្ធកម្ពុជា កំពុងអភិវឌ្ឍនេះ ដើរត្រូវនឹងការទទួលស្គាល់ ពីចលនាអូឡាំពិកនៅលើពិភពលោក ។

បន្ថែមពីលើនេះ តាមរយៈមហាសន្និបាតនេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្នុងនាមចលនាអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធឃីកបុកស៊ីងកម្ពុជា ក្នុងការគាំទ្រដល់ដំណើរ ការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

To Top