ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៧០ម៉ឺនដូស ជាជំនួយដ៏ ស្មោះសរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជាហើយ ។ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ ជាជំនួយលើក ទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៧...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរ បានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ សម្រាប់ក្រសួង-ស្ថាប័ន របស់ថ្នាក់ជាតិ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ១០៤នាក់ និងអ្នកដំណើរមកពីបរទេសម្នាក់ ។ ចំនួននេះច្រើនជាងថ្ងៃ២៩ មីនា ដែលក្រសួងប្រកាសថា មានតែត្រឹមជាង៤០នាក់ ។ ក្នុងចំណោម១០៥នាក់ គឺនៅរាជធានីភ្នំពេញ មានច្រើនជាងគេគឺ៤៦នាក់ ព្រះសីហនុ៣៤នាក់ ស្វាយរៀង១៩នាក់ ព្រៃវែង២នាក់...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់ ៩៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ចំនួននេះ ច្រើន ជាងពីថ្ងៃ២៥ មីនា ជិតពាក់កណ្តាល និងជាសះស្បើយ ១៨នាក់។ ក្នុងនោះ អ្នកឆ្លងច្រើនជាងគេ មាននៅស្រុកកោះធំ ខេត្តកណ្តាល រហូតដល់ ជាង៧០នាក់ បន្ទាប់មក គឺនៅភ្នំពេញ។ គិតត្រឹមថ្ងៃទី២៦ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៩៦៨ នាក់ អ្នកជាសះស្បើយ ចំនួន១០៧៤ នាក់ អ្នកកំពុងព្យាបាលចំនួន៨៨៨នាក់ និងអ្នកស្លាប់៨ នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលីសចរាចរណ៍ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១គឺមិនបានដឹងថា ខ្លួនមានផ្ទុកជំងឺកូវីដ១៩ទេ ពោលចូលសម្រាកបានកន្លះម៉ោងលោកក៏ស្លាប់។ ក្រុមគ្រូពេទ្យបានយកសំណាក...
ភ្នំពេញ ៖ ក្រោយមានការចេញផ្សាយ បំផ្លើសថា DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ គឺក្រោយការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រួចនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលថា ជារឿងមិនពិតឡើយ។ លោកស្រីបានចេញបដិសេធ នៅព្រឹកថ្ងៃទី២៦ មីនា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងថ្មី ចំនួន២៩នាក់ទៀត ដែលចំនួនគឺចុះជាងថ្ងៃ២៣ មីនាម្សិលមិញ ខណៈមានអ្នកជាសះស្បើយ ចំនួន ៣៤នាក់។ អ្នកឆ្លង២៩នាក់នោះ គឺមានករណីឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន២៧នាក់ និងអ្នកដំណើរ ពីពីបរទេស២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៤ មីនា នេះ កម្ពុជាមានអ្នកឆ្លងសរុប...