តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទ ប្រកាន់របស់អ៊ីស្រាអែល អំពីការវាយប្រហារនាពេលថ្មីៗនេះ លើនាវាដឹកប្រេងមួយគ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ នៅឯនាយឆ្នេរសមុទ្រអូម៉ង់។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានធ្វើការកត់សម្គាល់ប្រឆាំងនឹង ការចោទប្រកាន់របស់អ៊ីស្រាអែល ចំពោះការចោទប្រកាន់លើអ៊ីរ៉ង់ថា បានចូលរួមក្នុងការវាយប្រហារ លើនាវាដឹកប្រេងខាងលើនេះ។ នៅនៅក្នុងនោះដែរសហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន...
បរទេស ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន តាមសេចក្តីរាយការណ៍ បាននិយាយថា ទាហានអ៊ីស្រាអែល មួយរូប បានសម្លាប់ជនជាតិ ប៉ាឡេស្ទីនម្នាក់ កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ West Bank ហើយកងទ័ពបាននិយាយថា បុរសប៉ាឡេស្ទីននោះ បានចូលមកជិតកងទ័ព ជាមួយនឹងដំបង ដែកក្នុងដៃ ។ ចំណែកពលរដ្ឋ ក្នុងតំបន់នោះ បាននិយាយប្រាប់អំពីបុរស...
បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីឧបករណ៍ចារកម្ម លក់ឲ្យដោយក្រុមហ៊ុនអ៊ីនធឺណេតអ៊ីស្រាអែល NSO ដែលគេចោទថា ត្រូវបានគេប្រើប្រាស់ផ្តោតគោលដៅលើប្រធានាធិបតីបារាំង លោក Emmanuel Macron។ យោងតាមការចេញផ្សាយដោយកាសែតបារាំង ឈ្មោះ Le Monde បានឲ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក Macron...
រ៉ាម៉ាឡា៖ គណបក្សប៉ាឡេស្ទីនរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ាឡេស្ទីន បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបហាមឃាត់ក្រុមហ៊ុនរបស់ពួកគេ ពីការធ្វើពាណិជ្ជកម្មជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វាដល់ពេលដែលរដ្ឋាភិបាលអឺរ៉ុប អនុវត្តច្បាប់អន្តរជាតិ ស្តីពីការបញ្ឈប់រាល់ការធ្វើជំនួញគ្រប់ប្រភេទជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលបានសាងសង់លើទឹកដីដែលប៉ាឡេស្ទីន កាន់កាប់” ។ ក្រុមហ៊ុនផលិតការ៉េម Ben & Jerry’s ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងឈប់លក់ការ៉េមនៅក្នុងការតាំងទីលំនៅនានា...
បរទេស៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានបាញ់កាំភ្លើងធំទៅលើលីបង់ ក្នុងដំណើរសងសឹកចំពោះគ្រាប់រ៉ុកកែត ដែលបាញ់សំដៅមកលើអ៊ីស្រាអែល ពីប្រទេសជិតខាង នៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនបានបាញ់កាំភ្លើងធំលើលីបង់ ជាការឆ្លើយតបចំពោះគ្រាប់រ៉ុកកែតពីរគ្រាប់ ដែលបាញ់សំដៅមកលើខ្លួន បណ្ដាលឲ្យមានសម្លេងសឺរ៉ែនរោទិ៍ នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងជើង ហើយគ្រាប់រ៉ុកកែតមួយគ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ចំណែករ៉ុកកែតគ្រាប់ទីពីរ បានធ្លាក់ក្នុងទីទំនេរមួយកន្លែង...
បរទេស៖ ប្រទេសសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានបើកសម្ភោធស្ថានទូតដំបូងរបស់ខ្លួន នៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធម្សិលមិញនេះ ក្រោយរយៈពេល២សប្ដាហ៍ បន្ទាប់ពីអ៊ីស្រាអែល បានបើកសម្ភោធស្ថានទូតខ្លួនមួយ នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានទូតសហភាពអារ៉ាប់រួមនោះ មានទីតាំងស្ថិតនៅអគារផ្សារភាគហ៊ុន Stock Exchange...
បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃច័ន្ទបានបង្ហាញ ពីផែនការ ដើម្បីដកការរឹតត្បិត ការឆ្លងវីរុសភាគច្រើន របស់អង់គ្លេសចេញ រួមទាំងការពាក់របាំងមុខ និង គម្លាតសង្គម ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ដោយជំរុញឱ្យមាន ការទទួលខុសត្រូវផ្ទាល់ខ្លួន ជាជាងការប្រកាស របស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន Yahoo...
សេអ៊ូល៖យោងតាមការ ចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនឹងធ្វើការបញ្ជូនវ៉ាក់សាំង Pfizer ដែលផុតកំណត់ចំនួន៧០០ ០០០ដូស ត្រឡប់ទៅឲ្យកូរ៉េខាងត្បូងវិញ នៅក្នុងខែនេះ ខណៈដែលកូរ៉េខាងត្បូង ក៏បានយល់ព្រមក្នុងការផ្តល់ឲ្យអ៊ីស្រាអ៊ែលវិញ នូវវ៉ាក់សាំងថ្មីក្នុងចំនួនដូចគ្នានេះផងដែរ ដែលបានបញ្ជាទិញរួចរាល់ហើយកាល ពីខែកញ្ញានិងខែតុលា។ ប្រទេសកូរ៉េខាងត្បូងកន្លងមកបាន ធ្វើកិច្ចការងារចែកចាយ វ៉ាក់សាំងកូវីដបានយ៉ាងឆាប់រហ័សដែលខ្លួន មានប៉ុន្តែបានជួបនឹងបញ្ហាយឺតយ៉ាវនិង បញ្ហាខ្វះខាតចំនួនបញ្ជាផងដែរទៅកាន់សកលលោក ជាពិសេសអតិថិជន នៅក្នុងតំបន់អាស៊ីតែម្តង។...
បរទេស ៖ អ៊ីស្រាអែល នៅថ្ងៃចន្ទម្សិលមិញនេះ បានរាយការណ៍ពីការធ្លាក់ចុះ ក្នុងប្រសិទ្ធភាព នៃថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer/BioNTech ក្នុងការទប់ស្កាត់ការឆ្លង និងជម្ងឺមានរោគសញ្ញា ប៉ុន្តែបាននិយាយថា វានៅតែមានប្រសិទ្ធភាពខ្ពស់នៅឡើយ ក្នុងការទប់ស្កាត់ជម្ងឺធ្ងន់ធ្ងរ ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែកក្កដា...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែល លោក Naftali Bennett នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្មេងជំទង់ប្រមាណជា ១០ម៉ឺននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់ដូសទី១។ នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំសភាប្រចាំសប្តាហ៍លោក Bennett បាននិយាយថា៖ កាលពីសប្តាហ៍មុន អ៊ីស្រាអ៊ែល បានអំពាវនាវឲ្យក្មេងជំទង់ ចន្លោះពីអាយុ ១២ទៅដល់១៦ឆ្នាំ ក្នុងការមកទទួលវ៉ាក់សាំងហើយ...