រហូតមកដល់ពេលនេះ ជនជាតិអាហ្កានីស្ថាន នៅតែបន្តរស់ក្នុងសុបិន្តទាំងអស់! ព្រោះជាង ពាក់កណ្ដាលមួយសតវត្សរ៍ ដែលពួកគេបានរស់នៅ និងឆ្លងកាត់នូវ សោកនាដកម្ម ទុក្ខវេទនា ទុរភិក្ស រួមទាំងភ្លើងសង្រ្គាមមិនចេះចប់ ច្រើនពេកពីអំណាច ជ្រៀតជ្រែកខាងក្រៅ និងសង្រ្គាមនៅក្នុងស្រុក ក្នុងការកាប់សម្លាប់គ្នា ក្នុងការដណ្ដើម អំណាច រវាងក្រុមនេះជាមួយ និងក្រុមនយោបាយ មួយផ្សេងទៀតនោះ!។ អាហ្កានីស្ថាន កូនអុកនៅលើក្ដារអុក!...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...
បរទេស៖ តំណាងរបស់ក្រុមតាលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បានរារាំងបុគ្គលិកជាស្រ្តីមិនឱ្យចូលក្រសួងកិច្ចការនារី ក្នុងទីក្រុងកាប៊ុល ដោយអនុញ្ញាតឱ្យតែបុរសចូលក្នុងអាគារនេះបាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលិកម្នាក់របស់ក្រសួងកិច្ចការនារី បានប្រាប់ Sputnik ថា “ ស្ត្រីចំនួន ៤នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារនោះទេ» ។ ស្ត្រីទាំងនោះមានបំណងតវ៉ាចំពោះចំណាត់ការនេះនៅជិតក្រសួង។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean Yves Le Drian កាលពីចុងសប្តាហ៍កន្លងមក បានធ្វើការអះអាងថា ក្រុមតាលីបង់ បានធ្វើការភូតកុហក ចំពោះសកលលោកដែរថា បារាំងនឹងជាប្រទេស ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មី របស់អាហ្គានីស្ថាន។ ថ្លែងនៅមុន នៃកិច្ចប្រជុំរបស់លោក នៅក្នុងប្រទេសកាតាអំពីអនាគត នៃកិច្ចការងារភៀសខ្លួន សម្រាប់ពលរដ្ឋអាហ្កានីស្ថាន ដោយអះអាងថា...
ប៉េកាំង៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយចំនួន ៣១ លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នថ្មី“ អ៊ីស្លាមអេមីរ៉ាត” របស់តាលីបង់។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Hua Chunyin បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូង នៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសក្បែរៗខាងអាហ្វហ្គានីស្ថាន ហើយនឹងត្រូវបានប្រើសម្រាប់ការសង្គ្រោះបន្ទាន់ដល់ប្រជាជនអាហ្វហ្គានីស្ថាន។ នេះបើតាម CNN។ យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងរួមបញ្ចូលស្ត្រី នាពេលអនាគត។ កាលពីថ្ងៃអង្គារក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន ដែលមិនមានរដ្ឋមន្ត្រីជាស្ត្រីឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zabihullah Mujahid ជាមួយសារព័ត៌មាន BFMTV កាលពីថ្ងៃពុធថា «រដ្ឋាភិបាលនេះជារដ្ឋាភិបាលបណ្តោះអាសន្ន។...
បរទេស៖មន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ជនជាតិអាមេរិកនិងជនបរទេសចំនួន២០០នាក់ ដែលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គ្រោងនឹងធ្វើដំណើរចាកចេញពីប្រទេស តាមជើងហោះហើរពីទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍ ក្រោយរដ្ឋាភិបាលតាលីបង់ថ្មី បានយល់ព្រមចំពោះការជម្លៀសពួកគេ។ តាមសេចក្តីរាយការណ៍ ការធ្វើដំណើរចាកចេញនោះ នឹងត្រូវធ្វើឡើងនៅក្នុងចំណោមជើងហោះហើរអន្តរជាតិដំបូង ពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់តាំងពីសកម្មប្រយុទ្ធឥស្លាម បានដណ្ដើមរដ្ឋធានី កាលពីពាក់កណ្ដាលខែសីហាមក ជំរុញការជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះចំនួន១២៤.០០០នាក់។ ការយល់ព្រមឲ្យចាកចេញនោះ គឺត្រូវបានធ្វើឡើងក្រោយពេល២ថ្ងៃ បន្ទាប់ពីពួកតាលីបង់ប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដែលបង្កើតឡើងជាចម្បងពីក្រុមជនជាតិភាគតិច Pashtun...
បរទេស ៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែកញ្ញាថា ចលនាតាលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដែលបម្រើផលប្រយោជន៍ទាំង អាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍ ការចូលរួមរបស់អាមេរិក ក្នុងការកសាងប្រទេសឡើងវិញ ។ យោងតាមសារព័ត៌មាន...
កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានឲ្យដឹងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីមួយ នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានបញ្ជាក់ថាក្រុមនេះបានកាន់កាប់ខេត្ដ Panjshir ដែលជាខេត្តតែមួយគត់ ដែលមិនស្ថិតនៅក្រៅការគ្រប់គ្រងរបស់តាលីបង់។ លោក Mujahid បានប្រាប់សន្និសីទសារព័ត៌មានមួយថា អាហ្វហ្គានីស្ថាន អាចបង្កើតរដ្ឋាភិបាលចាំផ្ទះ ខណៈការរៀបចំកំពុងដំណើរការដើម្បីប្រកាសរដ្ឋបាលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ រដ្ឋបាលថ្មីអាចមានទម្រង់រដ្ឋាភិបាលចាំផ្ទះ។ វាជាការផ្តល់យោបល់វាអាចទៅរួចប្រសិនបើយើងមានរដ្ឋាភិបាលចាំផ្ទះដូច្នេះនឹងមានកន្លែង សម្រាប់នាំមកនូវការផ្លាស់ប្តូរឬកំណែទម្រង់ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល”...
បរទេស៖មន្ត្រីនាំពាក្យរបស់ពួកតាលីបង់មួយរូប នៅថ្ងៃចន្ទនេះថា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bild ថា ពួកតាលីបង់ នឹងស្វាគមន៍ចំពោះការវិនិយោគរបស់អាល្លឺម៉ង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងជំនួយក្នុងវិស័យនានា ដែលរួមមានទាំងជំនួយមនុស្សធម៌ វិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ពួកតាលីបង់ បានគ្រប់គ្រងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែមុន ដោយសារតែការដកកងទ័ពបរទេស ក្រោយបេសកកម្មរយៈពេល២០ឆ្នាំ ហើយប្រទេសនេះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងវិបត្តិមនុស្សជាតិ ហើយម្ចាស់ជំនួយនិងរដ្ឋាភិបាលនានា កំពុងតែសម្លឹងរកផ្លូវដោះស្រាយជាមួយថ្នាក់ដឹកនាំថ្មី។ ប្រទេសអាល្លឺម៉ង់...