នាពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានជាច្រើន ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ជាដើមបានឱ្យដឹងថា ដោយសារតែអ្នកនយោបាយលីទុយអានី បានបង្ករឿងហេតុចំពោះគោលការណ៍ចិនតែមួយ បានជាបណ្តាលឱ្យទំនាក់ទំនង ជាមួយប្រទេសចិនមានភាពតានតឹង ក៏ដូចជាបណ្តាលឱ្យសហគ្រាសលីទុយអានី និងសហគ្រាសដែលវិនិយោគទុន ដោយបណ្តាប្រទេសសហភាពអឺរ៉ុប បានទទួលរងការខាតបង់យ៉ាងខ្លាំងផងដែរ ។ ឥស្សរជននៃមជ្ឈដ្ឋាន ពាណិជ្ជកម្មប៉ាន់ប្រមាណថា ការខូចខាតដល់អាជីវកម្មទាំងមូល បានឡើងដល់រាប់រយលានប្រាក់អឺរ៉ូ ។ នាពេលបច្ចុប្បន្ននេះ សហគ្រាសជាច្រើនកំពុងទទួលរងផលវិបាកពីសំណាក់ អ្នកនយោបាយលីទុយអានី ដែលបង្ករឿងហេតុទាំងនោះ ហើយពួកគេបាននាំគ្នាដាស់តឿន រដ្ឋាភិបាលលីទុយអានីឱ្យ កែលម្អទំនាក់ទំនងជាមួយប្រទេសចិនក្នុងពេលឆាប់ៗ ។ សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាភិបាលលីទុយអានីមិនអើពើ នឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរ តៃវ៉ាន់បង្កើតអ្វីដែលហៅថា ”ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។ ទង្វើដ៏អាក្រក់របស់ភាគីលីទុយអានី បែបនេះបានល្មើសនឹងគោលការណ៍ប្រទេសចិនតែមួយយ៉ាងគឃ្លើន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង...
ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ ជិតនឹងបើកធ្វើ ហើយក្រុងប៉េកាំងក៏បានឈានចូល រយៈពេលការប្រកួតកីឡា អូឡាំពិករដូវរងាផងដែរ ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល នៅទូទាំងពិភពលោក ជាពិសេស ការរាតត្បាតនៃវីរុសបម្លែងថ្មី ដូចជាវីរុសប្រភេទ Omicron ជាដើម បាននាំមកនូវភាពមិនប្រាកដប្រជាយ៉ាងខ្លាំងដល់ស្ថានភាពជំងឺកូវីដ១៩ ទូទាំងពិភពលោក ។ដូច្នេះ ការធានាបាននូវការបង្ការជំងឺកូវីដ១៩ ក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឱ្យបានល្អដោយពេញទំហឹងគឺ មានសារសំខាន់ណាស់ ។ ប្រឈមនឹងកម្លាំងសម្ពាធពីរគឺ “ការបង្ការករណីឆ្លងពីបរទេស និងបង្ការកុំឱ្យមានការ រីករាលដាលម្តងទៀតក្នុងស្រុក” ក្រុងប៉េកាំងកំពុងបង្កើន វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដោយប្រើប្រាស់មធ្យោបាយ វិទ្យាសាស្ត្រនិងបច្ចេកទេសច្រើនបែបយ៉ាង ដើម្បីជំរុញការបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាដោយគ្រប់ជ្រុងជ្រោយនិងជំរុញដល់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឱ្យប្រព្រឹត្តទៅដោយរលូន ។...
ឆ្នាំ ២០២១ គឺជាឆ្នាំ ដ៏មានអត្ថន័យ ជានិមិត្តសញ្ញា សម្រាប់ប្រទេសចិន ហើយ”តារាងពិន្ទុ” ផ្នែកសេដ្ឋកិច្ចពេញមួយឆ្នាំ របស់ចិន ក៏កាន់តែក្លាយជាការបកស្រាយ ដែលមានសារសំខាន់ផងដែរ ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុប របស់ចិន មានចំនួនលើសពី ១ រយ ១០ ទ្រីលានយាន់ប្រាក់ចិន...
“នេះជាបរាជ័យថ្មីបំផុត របស់អ្វីដែលហៅថា ផែនការប្រតិបត្តិសំដៅ ចំពោះប្រទេសចិន របស់ភាគីអាមេរិក ។” កាលពីថ្ងៃទី២០ ខែមករា តាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌ របស់អាមេរិកបានលុបចោល ការចោទប្រកាន់ ចំពោះលោក Chen Gang សាស្ត្រាចារ្យជនជាតិចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts ជាផ្លូវការ ទាក់ទិននឹងរឿងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters...
ថ្ងៃទី២០ ខែមករា មួយឆ្នាំមុន ថ្លែងក្នុងសុន្ទរកថា ឡើងកាន់មុខតំណែង អ្នកដឹកនាំអាមេរិក បានស្បថស្បែថា នឹងយកឈ្នះលើជំងឺកូវីដ១៩ ព្រមនឹងធ្វើឱ្យអាមេរិក ដែលបែកបាក់គ្នា មានសាមគ្គីភាពឡើងវិញ ។ នៅពេលនោះ ពាក្យសម្បថនេះ បាននាំមកនូវក្តីសង្ឃឹម ដល់ប្រជាជនអាមេរិក ដែលទើបរងផលប៉ះពាល់ ពីភាពចលាចលនៅវិមានរដ្ឋសភា អាមេរិក និងការរីករាលដាល នៃជំងឺកូវីដ១៩ ។...
ថ្ងៃទី១៨ ខែមករា ក្រុមហ៊ុនEdelman ដែលជាក្រុមហ៊ុនប្រឹក្សា យោបល់ធំ ជាងគេនៅលើពិភពលោក បានចេញផ្សាយ របាយការណ៍ ស្តីពីតារាងកម្រិតសេចក្តីទុកចិត្ត របស់ក្រុមហ៊ុន Edelman ឆ្នាំ២០២២ ដែលបានបង្ហាញ ថា សេចក្តីទុកចិត្ត របស់សាធារណជន ចំពោះរដ្ឋាភិបាលអាមេរិក បានធ្លាក់ចុះដល់កម្រិត ទាបបំផុត ។ ខណៈខួបទីមួយឆ្នាំដែលរដ្ឋាភិបាល អាមេរិកអាណត្តិនេះ...
“សុន្ទរកថា របស់លោកប្រធានរដ្ឋចិន Xi Jinping មានអត្ថន័យជានិមិត្តសញ្ញា ចំពោះការជំរុញកិច្ច សហប្រតិបត្តិការ អន្តរជាតិ លោកបានបង្ហាញ ឱ្យពិភពលោកឃើញថា តើប្រទេសចិន និងពិភពលោកនឹងដើរឆ្ពោះ ទៅកាន់ពេលអនាគតកាន់តែល្អបវរ តាមរបៀបណា ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ ។ ”នេះគឺការវាយតម្លៃ របស់លោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិ...
មួយឆ្នាំមុន ខណៈពេលដែលប្រទេសចិន ក្លាយជាតួអង្គសេដ្ឋកិច្ច ដ៏សំខាន់តែមួយគត់ នៅលើពិភពលោក ដែលសម្រេចបាននូវ កំណើនសេដ្ឋកិច្ច ទីភ្នាក់ងារសារព័ត៌មាន Bloomberg ធ្លាប់ចេញផ្សាយអត្ថបទ ដោយបានអះអាងថា កំណើនសេដ្ឋកិច្ច របស់ចិន កំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាន នូវការងើបឡើងវិញ ជាបន្តបន្ទាប់ ។ មួយឆ្នាំក្រោយ ទន្ទឹមនឹងទិន្នន័យ សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១...
នាពេលថ្មីៗកន្លងទៅនេះ លោក Vince Cable អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស បានទម្លាយឱ្យដឹងថា ការសម្រេចចិត្ត របស់រដ្ឋាភិបាល អង់គ្លេស ស្តីពីការហាម មិនឱ្យប្រើប្រាស់បរិក្ខារ និងសេវាកម្មប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei “គឺ គ្មានទំនាក់ទំនងអ្វី ជាមួយនឹងសន្តិសុខជាតិ នោះទេ” ពីព្រោះថា សហរដ្ឋអាមេរិកមិន ដែលលះបង់ចោលការដាក់សម្ពាធ...
“ស្នាមប្រឡាក់ ក្នុងការធ្វើពាក្យសន្យា ផ្នែកច្បាប់ របស់រដ្ឋាភិបាលអាមេរិក” “ទំព័រខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិ” ។ ល ។ ទន្ទឹមនឹងការជិតចូល មកដល់ នៃខួបទី២០ឆ្នាំ នៃការបង្កើតពន្ធធនាគារ Guantanamo របស់សហរដ្ឋអាមេរិក ស្នូរសម្រែកតវ៉ា ចំពោះគុកនេះបានលាន់ ឮខ្ទរខ្ទាជាប់មិនដាច់ ។ រយៈពេល២០ឆ្នាំ បានកន្លងផុតទៅហើយ...