ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្ដីពីការបន្ស៊ីគ្នា រវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកិច្ចគាំពារសង្គម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលសហការរៀបចំ ដោយអង្គការជាតិ...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជូនដំណឹង ដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលជាប់កាតព្វកិច្ចបង់ភាគទាន និងផ្តល់របាយការណ៍ កម្មករនិយោជិត មក ប.ស.ស. ត្រូវបង់ភាគទានសម្រាប់ខែតុលា ឆ្នាំ២០២១ ដូចបានកំណត់នៅក្នុងសេចក្តីជូនដំណឹងខាងក្រោម៖
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុជាអគ្គនាយក ប.ស.ស. ដើម្បីត្រួតពិនិត្យការងារសម្រេចបាន និងបញ្ហាប្រឈម ពីគ្រប់នាយកដ្ឋាន និងគ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់នៃ ប.ស.ស. កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវី-១៩ នេះយ៉ាងណាក៏ដោយ។ ការថ្លែងឡើងពីសំណាក់...
ភ្នំពេញ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិក អង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើង អំពីបញ្ហាប្រឈមដែលពាក់ព័ន្ធ ទៅនឹងពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍។ ក្នុងនាមលោកជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) លោកសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញ មួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក នៃបណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជាសមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ចសហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។...
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សម្រេចបានប្រចាំខែរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំលើកទី៩ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើ របៀបវារៈសំខាន់ៗមួយចំនួន ទៅតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ...
ភ្នំពេញ៖ ទឹកប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលទៀតហើយ ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានបើកផ្តល់ជូន ដល់ក្រុមគ្រួសារសពសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ ដែលបម្រើរការងារ នៅក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលទទួលរងគ្រោះថ្នាក់ការងារ រហូតដល់បាត់បង់ជីវិត។ នេះជាករណីទី២ ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសពជូនដល់សមាជិករបស់ខ្លួន...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្រ្តីជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយលោក FINN KOH ជានាយកកម្មវិធីកិច្ចគាំពារសង្គម នៃ អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីលទ្ធផលការងារសម្រេចបានពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងគ្នា ដែលមានរយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។ សម្រាប់កិច្ចប្រជុំពិភាក្សា លើកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាង ប.ស.ស. និង ILO ពេញមួយព្រឹកនេះ គឺផ្តោតសំខាន់លើចំណុចមួយចំនួន រួមមាន៖ (១) ការពិនិត្យ និងពិភាក្សាអំពីលទ្ធភាព ក្នុងការគាំទ្រការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន ប.ស.ស. (២) ការធ្វើបច្ចុប្បន្នភាពគម្រោង ទំនើបភាវូបនីយកម្មរបស់ ប.ស.ស. និង (៣) ការពិភាក្សាលើកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀតរវាង ប.ស.ស. និងអង្គការអន្តរជាតិ ខាងការងារ (ILO)។ គួរំលឹកផងដែរថា រហូតមកដល់ពេលនេះ ប.ស.ស. កម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បានធ្វើការរួមគ្នា និងសម្រេចបានលទ្ធផល ជាច្រើនទៅលើវិស័យសន្តិសុខសង្គម ក្នុងនោះដែរ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានផ្តល់កិច្ចសហការ និងការគាំទ្រទៅលើផ្នែកហិរញ្ញវត្ថុ ការ ផ្តល់ការគាំទ្រទៅលើការបណ្តុះបណ្តាល ផ្នែកធនធានមនុស្ស ក៏ដូចជាការគាំទ្រផ្តល់យុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍របបសន្តិសុខសង្គម ទៅកាន់សមាជិក ប.ស.ស. ផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានាព្រឹកនេះ ប្រព្រឹត្តនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងបុគ្គលិកជំនាញ ប.ស.ស. ព្រមទាំងតំណាងអង្គការ អន្តរជាតិខាងការងារ (ILO) ជាច្រើនរូបផងដែរ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសព ចំនួន ១០លានរៀល ជូនដល់ក្រុមគ្រួសារសពសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ។ នេះជាលើកដំបូងហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសព ជូនដល់សមាជិករបស់ខ្លួន ជាមន្រ្តីរាជការសាធារណៈ ដែលបានគ្រោះថ្នាក់ការងារ រហូតបាត់បង់ជីវិត បន្ទាប់ពី...