បរទេស៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន កំពុងតែប្រើប្រាស់មេរោគកូរ៉ូណា ជារនាំងបិទបាំង ដើម្បីជំរុញការអះអាង កម្មសិទ្ធិទឹកដី នៅដែនសមុទ្រចិនខាងត្បូង តាមរយៈការបង្កើន សកម្មភាពទ័ពជើងទឹក ជាមធ្យោបាយបំភ័យប្រទេសដទៃនានា ដែលអះអាងកម្មសិទ្ធិ នៅដែនទឹកនោះដែរ។ លោកឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Kevin Schneider បានមានប្រសាសន៍ថា មានសកម្មភាពកើនឡើង...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃសុក្រនេះ បានធ្វើការគម្រាមសម្លាប់ឈ្មួញថ្នាំញៀន ក្រោយប៉ូលីសរឹបអូសបាន ថ្នាំប្រភេទមេតំហ្វេតាមីន ៧៥៦គីឡូក្រាម ដែលជាការដឹកជញ្ជូនដ៏ធំមួយ ដែលលោកនិយាយថា បានបង្ហាញឲ្យឃើញថា ប្រទេសអាស៊ីអាគ្នេយ៍នេះ បានក្លាយជាចំណុច ផ្លាស់ប្តូរគ្នាសម្រាប់ថ្នាំញៀន។ ដោយពោលសំដៅ ដល់បញ្ហាថ្នាំញៀន លោក ឌូតឺតេ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើអ្នកបំផ្លាញប្រទេសរបស់ខ្ញុំ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាបដាស់តឿនក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន បន្តតាមដានចុះត្រួតពិនិត្យភោជនីយដ្ឋាន ផ្សារតូចធំ កន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន ដើម្បីការពារពីការឆ្លងវីរុសកូវីដ១៩។ បច្ចុប្បន្នជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ កំពុងរាតត្បាតនៅក្នុង ២១៦ប្រទេស នៅទូទាំងពិភពលោក។ កូវីដ១៩ ជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវបំផុត ដែលពុំទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីគម្រប់ខួបលើកទី៣១ នៃការបង្ក្រាបនៅទីលានធានអានមិន របស់ប្រទេសចិន សេតវិមាន តាមសេចក្តីរាយការណ៍ បានជំរុញប៉េកាំងឲ្យគោរពសិទ្ធិមនុស្ស បំពេញការប្តេជ្ញារបស់ខ្លួនស្តីពីបញ្ហាហុងកុង និងបញ្ចប់ការធ្វើទុក្ខបុកម្និញ លើជនជាតិភាគតិចនិងសាសនា។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សេតវិមានបាននិយាយប្រាប់យ៉ាងដូច្នេះថា “ការសម្លាប់រង្គាល់របស់ បក្សកុម្មុយនិស្តចិន...
បរទេស៖ ធនាគារកណ្ដាលអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងបន្ថែមប្រាក់ចំនួន ៦៧២ពាន់លានដុល្លារ ឲ្យដល់កម្មវិធីទិញក្នុងគ្រាអាសន្ន មានគ្រោះជម្ងឺរាតត្បាត ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច របស់ប្រទេសជាសមាជិក នៅក្នុងអំឡុងវិបត្តិមេរោគកូរ៉ូណា។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ធនាគារកណ្ដាលអឺរ៉ុបនោះ បាននិយាយប្រាប់ថា មូលនិធិថ្មីនេះ នឹងបង្កើនការប្តេជ្ញាសរុបរបស់ ធនាគារកណ្ដាលអឺរ៉ូបចំពោះកម្មវិធីនោះ...
បរទេស៖ មុននេះ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានលើកឡើងថា ទាហានជើងចាស់ជើងទឹក គឺលោក Michael White ដែលត្រូវបានគេឃុំឃាំង នៅអ៊ីរ៉ង់អស់រយៈពេលជាង ៦០០ ថ្ងៃ ឥឡូវនេះកំពុងធ្វើដំណើរត្រឡប់ទៅ សហរដ្ឋអាមេរិកវិញហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសរសេរសារអរគុណដល់អ៊ីរ៉ង់ បន្ទាប់ពីលោក Michael White ទាហានជើងចាស់ជើងទឹកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសនេះ ដោយកត់សម្គាល់ថា វាបង្ហាញថា“ កិច្ចព្រមព្រៀងមួយអាចទៅរួច” ។ យោងតាមលោក ត្រាំ គឺលោក White បានធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីស បន្ទាប់ពីចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយគ្រោងនឹងឡើងយន្តហោះទៅសហរដ្ឋអាមេរិក “ឆាប់ៗនេះ” ។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា អ្នកជាប់ឃុំជនជាតិអាមេរិកជាង ៤០ នាក់ត្រូវបានគេនាំត្រឡប់មកផ្ទះវិញចាប់តាំងពី លោកចូលកាន់តំណែង៕ប្រែសម្រួលៈ ណៃ តុលា
យេរ៉ូសាឡឺម៖ អ្នកជំនាញវេជ្ជសាស្រ្តអ៊ីស្រាអែល បានលេីកឡេីងថាការសហការអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការផលិតវ៉ាក់សាំងការពារជំងឺាតត្បាតកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ អ្នកស្រាវជ្រាវជាច្រើនក្រុមនៅជុំវិញពិភពលោកបានខិតខំយ៉ាងខ្លាំង ដើម្បីស្វែងរកវ៉ាក់សាំង ឬថ្នាំព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វេីទៅបាន។ លោកស្រី Dina Ben-Yehuda ជាព្រឹទ្ធបុរសសាលាថ្នាំនៅឯសាកលវិទ្យាល័យហេប្រឺ នៃក្រុងហ្សេរ៉ូសាឡឹម បានលេីកឡេីងថាប្រទេសមួយស្ទើរតែមិនអាចទទួលបានជោគជ័យដោយការអភិវឌ្ឍវ៉ាក់សាំងនោះបានទេ។ លោកស្រីបានសង្កត់ធ្ងន់ថា“ យើងត្រូវការកិច្ចសហការអន្តរជាតិ ដើម្បីជួយសង្គ្រោះពិភពលោក ហើយខ្ញុំសង្ឃឹមថាគ្មាននរណាអាចបំភ្លេចបានឡើយ” ។ លោកស្រី បានកោតសរសើរប្រទេសចិន ចំពោះតម្លាភាពក្នុងការចែករំលែក...
ភ្នំពេញ៖ ជានិច្ចកាលសមត្ថកិច្ច តែងតែបង្ក្រាបករណីឆបោក ឲ្យផ្ញើលុយតាមវីង ជាហូរហែរនិងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយ ជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើស យកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀត បាន ក្នុងនោះផងដែរ។ សូម្បីតែ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋ តោងមានការប្រុងប្រយ័ត្ន...
ភ្នំពេញ៖ ក្រុមហ៊ុន ORKIDE DEVELOPMENT ដែលគេស្គាល់ថា (អ័រគីដេ វីឡា) បានប្រកាសជាសាធារណៈ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីការបើកលក់គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលនឹងរៀបចំទទួល បើកលក់ជូនអតិថិជន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ នៅទីតាំងការដ្ឋានផ្ទាល់ ស្ថិតលើផ្លូវ105K (ផ្លូវចូលវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី...
ឧត្តរមានជ័យ៖ ដោយមានការសម្របសម្រួល ពីរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងលក្ខខណ្ឌឥណទាន ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ៥០លានដុល្លារ...