ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ បានកើនឡើងលើសពី២០០.០០០នាក់ ។ សាកលវិទ្យាល័យដដែលនេះ បានឲ្យដឹងថា ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ បានកើនឡើងលើសពី៦,៨លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក...
ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតទឹកបរិសុទ្ធកម្ពុជា បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញអំពីតួអង្គដ៏សំខាន់ ដែលបណ្ដាលឲ្យ ទឹកបរិសុទ្ធកម្ពុជា មានលទ្ធភាព ធ្វើជាយុទ្ធនាការ ទឹកចិត្តកម្ពុជា ដើម្បីចែកទឹកបរិសុទ្ធ ដល់មន្ត្រីនគរបាល ទូទាំងប្រទេស។ តួអង្គដ៏សំខាន់នោះ គឺពលរដ្ឋកម្ពុជាតែម្ដង ដែលជាអតិថិជនដ៏ស្មោះស្ម័គ្រ បានជួយគាំទ្រទឹកបរិសុទ្ធកម្ពុជា ចាប់ពីពេលបង្កើត ផលិតផលនេះ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុន នៃផលិតកម្ម វិស័យ កសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផល មិនមែនសំលៀកបំពាក់ ដូចជាកង់ និង គ្រឿងអេឡិចត្រូនិច ព្រមគ្នានឹងការស្ញើចសសើរ...
បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានមានប្រសាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ណាតូត្រូវតែចាប់យកប្រទេសនានានៅខាងក្រៅតំបន់អឺរ៉ុប ដើម្បីពង្រីកវិសាលភាព ឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអំណាចយោធាចិនកំពុងតែរីកធំធាត់ឡើង។ លោក Jens Stoltenberg បាននិយាយប្រាប់សន្និសីទរបស់មជ្ឈមណ្ឌលការវិភាគគោលនយោបាយអឺរ៉ុបដូច្នេះថា “ការកើនឡើងនៃប្រទេសចិន ជាមូលដ្ឋានកំពុងតែផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក ហើយប្រទេសចិនមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទម្ងន់ផ្នែកសេដ្ឋកិច្ចនិងការទូតរបស់ខ្លួន ដើម្បីសម្លុតដៃគូជំនួញនិងក្រុមហ៊ុនឯកជននានានោះទេ”។ លោកអគ្គលេខាធិការអង្គការណាតូរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់ណាតូឲ្យកាន់តែមានលក្ខណៈបែបនយោបាយបន្ថែមទៀតនោះ គឺមានតម្លៃដើម្បីបញ្ជូនសារនយោបាយរួមសាមគ្គីគ្នាយ៉ាងច្បាស់ ព្រោះរួមបញ្ចូលគ្នា សម្ពន្ធមិត្តណាតូតំណាងឲ្យពាក់កណ្ដាល...
បរទេស៖ ដោយបានចោទប្រកាន់ប្រទេសចិនថា ជាអ្នកនៅពីក្រោយការរីករាលដាលនៃមេរោគឆ្លងវីរុសដោយគ្រោះថ្នាក់ សហរដ្ឋអាមេរិកបានបដិសេធការផ្តល់មូលនិធិរបស់ខ្លួនដល់អង្គការសុខភាពពិភពលោក ដែលក្រុងវ៉ាស៊ីនតោនបានអះអាងថា កំពុងធ្វើសកម្មភាពគាំទ្រប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាដែលបានកត់ត្រាទុករបស់លោក ត្រាំ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ដែលត្រូវបានធ្វើឡើងនៅលើអ៊ិនធឺរណែតនៅឆ្នាំនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នឹងអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យទទួលខុសត្រូវចំពោះប្រទេសចិន ចំពោះសកម្មភាពរបស់ពួកគេ។ លោក ត្រាំ នឹងនិយាយដោយដកស្រង់ចេញពីសុន្ទរកថាថា «រដ្ឋាភិបាលចិននិងអង្គការសុខភាពពិភពលោក...
ប៊ែកឡាំង៖ ប៉ូលីសទីក្រុងប៊ែកឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រអប់ដែលគួរអោយសង្ស័យមួយត្រូវបានគេរកឃើញនៅក្នុងបរិវេណនៃសភាអាល្លឺម៉ង់ ហើយបច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យកោសល្យវិច្ច័យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យប៉ូលីសថា « ខ្ញុំអាចបញ្ជាក់បានថា ប៉ូលីសកំពុងធ្វើការនៅនឹងកន្លែង ពីព្រោះប្រអប់ដែលគួរអោយសង្ស័យមួយ ត្រូវបានទុកក្នុងប្រអប់សំបុត្ររបស់ Bundestag [សភាអាល្លឺម៉ង់] ។ អ្នកនាំពាក្យមិនបានបញ្ជាក់ថាតើសមាជិកសភាត្រូវបានគេជម្លៀសចេញទេដោយបង្វែរសំណួរនេះទៅសេវាកម្មសារព័ត៌មានរបស់ Bundestag ដែលមានកម្លាំងប៉ូលីសផ្ទាល់។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា សន្តិភាពនិងការអភិវឌ្ឍ បាននិងកំពុងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ ។ សម្តេចថា ក្នុងនោះ ក៏បានអនុញ្ញាត ឲ្យពួកគាត់ មាន លទ្ធភាពពេញលេញ ក្នុងការប្រតិបត្តិជំនឿសាសនា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឲ្យប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត ផ្សព្វផ្សាយអប់រំណែនាំ ម្ចាស់អាជីវកម្មឲ្យប្រយ័ត្ន ខណៈមានភ្លៀងធ្លាក់ ពីតិចទៅច្រើន ពីថ្ងៃ ២៣-២៩ កញ្ញា។
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានកិច្ចជំនួបជាមួយ គណៈប្រតិភូអ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ (UN)ប្រចាំកម្ពុជា លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក...
ភ្នំពេញ៖ ឯកអគ្គរាជទូត Kang បានទៅទស្សនកិច្ចនៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង ដែលគ្រប់គ្រងដោយ មូលនិធិជនពិការ – PWDFដោយមានការគាំទ្រពីគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (International Committee of the Red Cross Cambodia) ។ មជ្ឈមណ្ឌលនេះ ផ្តល់ការគាំទ្រយ៉ាងសំខាន់ ដល់ជនរងគ្រោះ...