ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តាមចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានឱដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មី ចំនួន៧៣០នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន១៦៩នាក់ និងមានអ្នកស្លាប់៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃសុក្រម្សិលមិញ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់ នូវវ៉ាក់សាំង Moderna ក្នុងកម្រិតនៃការប្រើប្រាស់ ជាបន្ទាន់ហើយផងដែរ ដែលនេះមានន័យថា វ៉ាក់សាំង សរុបចំនួន៥ហើយ ដែលត្រូវបាន WHO អនុញ្ញាត។ កាលពីខែធ្នូឆ្នាំ២០២០កន្លងមកអជ្ញាធរ ទទួលបន្ទុកចំណីអាហារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា គិតត្រឹមថ្ងៃទិ១ ខែឧសភា ម្សិលមិញនេះបានបង្កើនប្រាក់ខែ របស់ពលរដ្ឋខ្លួន ស្ទើរតែគុណនឹង៣ដង ប៉ុន្តែដោយសារបញ្ហាអតិផរណា នៅពេលនេះទំហំលុយនេះ គឺមិនអាចសូម្បីតែទិញសាច់បាន១គីឡូនោះទេ។ រដ្ឋមន្ត្រីក្រសួងកិច្ចការងារលោក Eduardo Pinate បានប្រកាសនេះ នៅចំថ្ងៃ May Day ទៅកាន់អ្នកគាំទ្ររដ្ឋាភិបាល នៅក្នុងទីក្រុងការ៉ាកាស។...
ភ្នំពេញ៖ ឱសថបុរាណចិនដ៏ល្បីល្បាញ និងពេញនិយមមួយប្រភេទ ដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាល ជំងឺផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយ ទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លង មករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រ ម្សិលមិញនេះថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងជំនួយពីសមត្ថភាពរបស់ខ្លួន ក្នុងការជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីកិច្ចការខាងក្រៅឥណ្ឌា លោក Subrahmanyam Jaishankar លោកវ៉ាង យី បានលើកឡើងថាប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរលកថ្មីនៃការឆ្លងកូវីដ...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ពង្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងទាមទារឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ក្នុងការបញ្ចប់ ទៅនៃអំណាចរបស់ខ្លួន ក្នុងការដាក់កម្រិត លើគណនេយ្យឬផេក របស់អ្នកនយោបាយនោះ ត្រូវបានអនុម័តជាផ្លូវការ ហើយដោយសភាជាន់ខ្ពស់ និងទាបរបស់រដ្ឋផ្លរីដាហើយ។ សេចក្តីព្រាងច្បាប់នេះ នឹងចូលជាធរមានក្រោយការចុះហត្ថលេខា ដោយសម្ព័ន្ធមិត្តរបស់លោក Trump ដែលបច្ចុប្បន្នមាននាម ជាអភិបាលរដ្ឋផ្លរីដា គឺលោក Ron...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែល បានសម្រេចចិត្តជាផ្លូវការហើយ ក្នុងការដាក់បម្រាម ធ្វើដំណើរជាមួយនឹងប្រទេសចំនួន៧ ដែលភាគច្រើនត្រូវបាន គេដឹងថាជាប្រភព ដែលមានផ្ទុះ នូវវិរុសកូវីដពូជថ្មី ចុងក្រោយបង្អស់។ ប្រភពដដែលបានឲ្យដឹងដែរថា ប្រទេសទាំង៧នោះ មានដូចជាអ៊ុយក្រែន អេត្យូពី ប្រេស៊ីល អាហ្វ្រិកខាងត្បូង ឥណ្ឌា មិកស៊ិក និងប្រទេសតួកគីផងដែរ...
បរទេស៖ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ បាននិយាយចំពេល មានការព្រួយបារម្ភ កើនឡើងចំពោះផលប៉ះពាល់ នៃការចាក់ថ្នាំបង្ការ រោគនៅក្នុងប្រទេសថា ប្រជាជនមិនអាចជ្រើសរើស វ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 ណាមួយ ដែលពួកគេចង់ចាក់នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាព ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់មាន សញ្ញាថមថយនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបន្តអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ត្រូវប្រឹងប្រែងថែរក្សា ជីវិតរៀងៗខ្លួន កុំឲ្យមេរោគកូវីដ១៩ មកកាត់ផ្ដាច់បានឲ្យសោះ ដោយយើងការពារទាំងអស់គ្នា សហគមន៍សុខសាន្ត គ្មានអ្នកស្លាប់ ដោយសារមេរោគ COVID-19 ។ តាមរយៈគេហទំព័រហ្វេសប៊ុក...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៨៩១ករណី និងអ្នកស្លាប់ចំនួន ២១នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩) CCSA ។ អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៨៨៤...