តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ជំហររបស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងការដកទណ្ឌកម្ម នឹងមិនផ្លាស់ប្តូរជាមួយនឹងការផ្លាស់ប្តូររដ្ឋាភិបាលថ្មីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក Saeed Khatibzadeh បានលើកឡើងថា“ រដ្ឋាភិបាលរបស់ (ប្រធានាធិបតីជាប់ឆ្នោតថ្មី) ក៏នឹងប្តេជ្ញាចំពោះវាផងដែរពីព្រោះការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត និងការសន្យាតែងតែជាគោលការណ៍ សម្រាប់សាធារណរដ្ឋអ៊ីស្លាម” ។ លោក Khatibzadeh បានបន្ថែមថាការរីកចម្រើនត្រូវបានធ្វើឡើងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរនៅរដ្ឋធានីវីយ៉ែននៃប្រទេសអូទ្រីសហើយវាត្រូវបានទទួលស្គាល់ដោយគ្រប់ភាគីទាំងអស់នៅក្នុងការចរចានេះ។ ទោះយ៉ាងណាក៏ដោយនៅតែមានបញ្ហាសំខាន់ៗដែលភាគច្រើនត្រូវសម្រេចចិត្តដោយភាគីផ្សេងទៀត ជាពិសេសសហរដ្ឋអាមេរិក...
ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីល បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៣១,១៨៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួន កើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ និងចំនួនអ្នកឆ្លងបានកើនឡើងដល់ ២,៣៤៥,០១៨ នាក់។ ក្រសួងក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ៧២៨ នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីការរាតត្បាតរាតត្បាត...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីដំណើរវិវត្តទៅមុខ ក្នុងកិច្ចពិភាក្សាគ្នាជាមួយសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែបាននិយាយថា ជម្លោះរបស់ពួកគេខ្លះមានភាពស្មុគស្មាញ និងអាចត្រូវការពេលវេលា ដើម្បីដោះស្រាយ។ អារ៉ាប៊ីសាអូឌីត និងសម្ពន្ធមិត្តតំបន់ឈូងសមុទ្រ បន្តធ្វើការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ដែលគាំទ្រដល់ភាគី ប្រឆាំងក្នុងជម្លោះក្នុងតំបន់នោះ ជុំវិញកម្មវិធីនុយក្លេអ៊ែ មីស៊ីលផ្លោង និងការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះក្រុមពួកសកម្មប្រយុទ្ធនានា ។ ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បានធ្វើការរិះគន់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១១ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៦នាក់២- ស្រុកពាមរក៍ ចំនួន ១៩នាក់៣-ស្រុកស្វាយអន្ទរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងការទូតអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា និងបានបង្ហាញសារស្រដៀងនេះដែរ ទៅកាន់ថ្នាក់ដឹកនាំយោធារបស់មីយ៉ានម៉ា។ នៅក្នុងអំឡុងពេលធ្វើ ទស្សនកិច្ចក្នុងទីក្រុងចាកាតា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានមានប្រសាសន៍ប្រាប់ថា ការមូលមតិគ្នាជាឯកច្ឆ័ន្ទចំនួន៥ចំណុច ដែលបានព្រមព្រៀងគ្នា ដោយសមាគមអាស៊ាន គួរតែជាមូលដ្ឋានដែលស្ថានភាព អាចត្រូវដោះស្រាយបាន។ លោក Sergei...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យអបអរសាទរខួប ១៣ឆ្នាំ(៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២១) នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌខ្មែរទី៤...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ សរុបថ្ងៃនេះចំនួន១៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦...
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានប្រកាសដកបម្រាមចូលនិងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើអ្នកដំណើរពីប្រទេសឥណ្ឌា និងប្រទេសចំនួនបួនផ្សេងទៀត ដែលជាកន្លែងដែលវីរុសកូរ៉ូណាបំលែងខ្លួនថ្មីឈ្មោះ Delta បានរីករាលដាល។ យោងតាមសារព័ត៌មាន INDIA TODAY ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសឥណ្ឌា លោក Walter J. Lindner បានមានប្រសាសន៍ថា « បានសន្យាថានឹងខិតខំធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរសម្រាប់អ្នកដំណើរមកពីឥណ្ឌា...
ហុងកុង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសក្រុងហុងកុង បានធ្វើការចាប់ខ្លួន មនុស្សចំនួន៩នាក់ ក្នុងនោះរួមទាំងសិស្សសាលា ចំនួន៦នាក់ ដោយដាក់ការសង្ស័យថា ប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម ។ សមាជិកនៃក្រុមនេះ គឺមានអាយុចន្លោះ១៥ឆ្នាំ និង៣៩ឆ្នាំ ។ ប៉ូលិសបាននិយាយថា ពួកគេបានជួយបន្ទប់មួយ នៅក្នុងសណ្ឋាគារមួយកន្លែង...
បរទេស៖ រដ្ឋសភា នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃអង្គារនេះត្រូវបានគេដឹងថា មិនអាចអនុម័ត ទៅលើការបន្តច្បាប់ ស្តីពីការផ្តល់សញ្ជាតិ ដ៏ចម្រូងចម្រាសនោះបាននៅឡើយ ដែលជាច្បាប់រារាំង ទៅដល់ពលរដ្ឋ ជាជនជាតិប៉ាឡេស្ទីន ក្នុងការកាន់កាប់អចលនទ្រព្យ នៅក្នុងតំបន់ West Bank ឬ Gaza ទោះបីជាពួកគេបានរៀបការ ជាមួយនឹងប្តីប្រពន្ធជនជាតិ អ៊ីស្រាអ៊ែល ក្តី។ ការបោះឆ្នោតត្រូវបានធ្វើឡើង...