ប៉េកាំង៖ ប្រទេសចិន បានសម្រេចចិត្តផ្តល់ជាបន្ទាន់នូវទឹកប្រាក់ចំនួន ២០០ លានយ័ន (៣០,៩៦ លានដុល្លារ) នូវគ្រាប់ធញ្ញជាតិការផ្គត់ផ្គង់រដូវរងា ថ្នាំបង្ការ និងថ្នាំដល់អាហ្វហ្គានីស្ថាន តាមតម្រូវការរបស់ប្រជាជនអាហ្វហ្គានីស្ថាន។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃពុធនៅពេលចូលរួមកិច្ចប្រជុំលើកដំបូងនៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាននៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់។ លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគវ៉ាក់សាំងចំនួន ៣ លានដូស...
ភ្នំពេញ៖ លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ យ៉ាងណាក៏ដោយ។...
ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ – ដើម្បីចូលរួមលើកកម្ពស់ ទំនៀមទំលាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើង ក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកំសាន្តលើទូរស័ព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ...
ការលក់តាមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា ទំនងជាខ្លាំងថានឹងកើនឡើង ដោយសារការរាតត្បាត ជំងឺកូវីដ-១៩ និងកំណើនជាលំដាប់ នៃបណ្តាញទំនាក់ទំនងសង្គម។ យោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងលក់ ការផ្សាយពាណិជ្ជកម្មរបស់ Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការរាតត្បាតជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង ងាកមករកវិស័យអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ហើយបើយោងតាមលោក...
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បានសន្យាថា នឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ កញ្ញានេះ ដែលបានដកស្រងសំដីលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសកូរ៉េ ក្នុងឱកាស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់សហគ្រាសផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅកម្ពុជា ត្រូវដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈ ក្នុងទីតាំងរបស់ខ្លួន ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ។ អគ្គនាយកដ្ឋានពន្ធដារបានដាក់កំហិតថា សហត្រាសផលិតត្រូវអនុវត្តតាមពេលវេលាដែលបានកំណត់ ដោយចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវធ្វើការបញ្ជាទិញឧបករណ៍វាស់ចំណុះទៅកាន់អ្នកផ្គត់ផ្គង់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវធ្វើការដំឡើងឧបករណ៍វាស់ចំណុះ...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ មានអាជ្ញាបណ្ណទាំងអស់ ចូលរួមការដេញថ្លៃប្រាក់ដុល្លារ ចំនួន៣០លានដុល្លារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ ចំនួន៣០លានដុល្លារ នៅថ្ងៃទី១០...
ភ្នំពេញ៖ កម្រង់រូបភាព ក៏ដូចជាការបញ្ចេញទស្សនៈផ្សេងៗ ជុំវិញរឿងរ៉ាវស្រីស្រស់ និងបុរសប៉ូលីសរូបសង្ហា កំពុងបានក្លាយជាទីចាប់អារម្មណ៍ ពីសំណាកអ្នកលេងបណ្តាញសង្គមយក្ស ហ្វេសប៊ុកបញ្ចេញទស្សនៈជាហូរហែង និងព្រោងព្រាត នៅព្រឹកថ្ងៃ៩ កញ្ញា នេះ ។ ក្នុងនោះ អ្នកបញ្ចេញទស្សនៈ មានទាំងប្រជាពលរដ្ឋធម្មតា ប៉ូលីស អ្នកនយោបាយ អ្នកតាមដានសង្គមជាដើម។ ការបញ្ចេញយោបល់ផ្សេងគ្នានេះ ដោយអ្នកខ្លះគាំទ្រខាងស្រី្តរងគ្រោះ និងគាំទ្រប៉ូលីស។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា វិធីសាស្រ្តគ្មានរចនាសម្ព័ន្ធនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ឆ្ពោះទៅរកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងបង្អាក់ដំណើរការចរចា ដែលស្វែងរកការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលគេស្គាល់ជាទូទៅថាផែនការសកម្មភាពរួម (JCPOA) ) ។ កិច្ចសហប្រតិបត្តិការដ៏តឹងរឹងរបស់អ៊ីរ៉ង់ ជាមួយ IAEA គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាពទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែរលោក រ៉ាស៊ី បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Charles Michel...
ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានឲ្យដឹងនៅយប់ថ្ងៃពុធនេះថា ប្រទេសហ្វីលីពីន បានបើកទ្វារទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Locsin បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា“ យើងរក្សាស្ថិរភាពនៅកន្លែង ដែលអ្នកផ្សេងទៀតវង្វេងស្មារតី៖ យប់នេះយើងស្វាគមន៍ជនជាតិអាហ្វហ្គានីស្ថាន រួមទាំងស្ត្រី និងកុមារ ដែលកំពុងស្វែងរកជំរក ទ្វាររបស់យើងបើកចំហ ចំពោះអ្នកដែលកំពុងរត់គេចពីជម្លោះ ការធ្វើទុក្ខបុកម្នេញ...