ភ្នំពេញ ៖ រដ្ឋសភានៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញ ពីវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ៕
ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ញូវយ៉ក ៖ តម្លៃប្រេងបានធ្លាក់ចុះគួរ ឱ្យកត់សម្គាល់កាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យបានបង្ហាញ ពីការកើនឡើង នៃស្តុកប្រេងឆៅ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ West Texas Intermediate សម្រាប់ការចែកចាយខែធ្នូ បានធ្លាក់ចុះ ២,៨១ដុល្លារអាមេរិក ឬ ៣,៣ ភាគរយ មកនៅ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានលើកសរសើរកម្ពុជា ចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ។ យោងតាមសេចក្តីប្រកាស...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២១នេះ មានបេក្ខជនដាក់ពាក្យ ប្រឡងប្រមាណជាង១0ម៉ឺននាក់ ខណៈក្រសួងកំណត់មណ្ឌលប្រឡង ទូទាំងប្រទេសចំនួន២០៤ និងបន្ទប់ជាង៤០០០ ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ថា “ខ្ញុំសូមជម្រាបជូនទិន្នន័យបឋមគិតត្រឹមពេលនេះ...
បរទេស៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យកាត់ចេញចំពោះច្បាប់ ប្រមាថព្រះមហាក្សត្រ ដែលនឹងផ្តន្ទាទោសអ្នកល្មើសជាប់គុករហូតដល់ ១៥ឆ្នាំ។ ការអត្ថាធិប្បាយរបស់លោកនេះ វាហាក់ដូចជាផ្ទុយនឹងទស្សនៈមុនរបស់លោកចំពោះច្បាប់នេះ ដែលលោកធ្លាប់បានលើកឡើងថា “គ្មានបញ្ហា” នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថ្មីៗរបស់លោក...
ញូវយ៉ក៖ អ្នកការទូតជាច្រើនរូប និងអតីតមន្ត្រីអាមេរិក បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែគ្រប់គ្រងភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពតាមរយៈការបង្កើនទំនាក់ទំនង និងការចូលរួម ព្រោះថាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងពិភពលោក។ ប្រទេសចិន ទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលអាមេរិក និងប្រជាជនដែលមានចក្ខុវិស័យ ដើម្បីពង្រឹងការសន្ទនា គ្រប់គ្រងភាពខុសគ្នា ផ្តោតលើកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីនាំប្រទេសចិន-អាមេរិក។ លោក Qin Gang...
ភ្នំពេញ ៖ លោកសេង លាង ជាចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២0២១ បានសម្រេចដោះលែង លោកឧកញ៉ា លី សាយឃាង អោយស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ន តែត្រូវដាក់អោយស្ថិតនៅក្រោម ការត្រួតពិនិត្យ...
យូអិន៖ ឧបការីអគ្គលេខាធិការ និងអ្នកសម្របសម្រួល នៃបេសកកម្មគាំទ្រ អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) លោក Raisdon Zenenga បានអះអាងសារជាថ្មី អំពីតួនាទីសំខាន់ របស់គណបក្សនយោបាយ ក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យ នៅក្នុងប្រទេសលីប៊ី។ លោក Zenenga បានធ្វើការកត់សម្គាល់របស់លោក ក្នុងអំឡុងពេលជួបជាមួយ មេដឹកនាំ និងតំណាង គណបក្សនយោបាយ...