ភ្នំពេញ៖ ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញ ក្នុងដំណាក់កាលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យល់ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំហើយ ខណៈរាជរដ្ឋាភិបាល បានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដឹកជញ្ជូនប្រមូលសំរាម ដោយឲ្យមានជាការលក្ខណៈ ប្រកួតប្រជែងគ្នា ។ លោក ឃួង ស្រេង បានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨...
ភ្នំពេញ៖ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងថា រហូតមកដល់ម៉ោង ប្រមាណជា២និង៣០នាទីរ សៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ទាំងភាគីប៉ូលីសបង្កហិង្សា និងខាងភាគីនារីរងគ្រោះ បាននិងកំពុងនៅទប់មុខគ្នា ដើម្បីបន្តដោះស្រាយ នៅអធិការខណ្ឌ៧មករា ។ លោក សាន សុខសីហា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុងបាតុករប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ បានទទួលរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយទៀតកាលពីថ្ងៃពុធ ម្សិលមិញជាមួយនឹងក្រុមយោធារបស់អ៊ីស្រាអ៊ែលនៅភាគខាងជើងនៃតំបន់ West Bank។ ក្រុមការងារមនុស្សធម៍របស់ប៉ាឡេស្ទីន បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយបញ្ជាក់ថា បាតុករប៉ាឡេស្ទីន ប្រមាណជា១០០នាក់ បានទទួលរងរបួសនៅក្នុងតំបន់ Beitaនិងតំបន់ Huwara ក្រោយពួកគេបាននាំគ្នាដើរតវ៉ានៅ តាមដងផ្លូវដោយមានទាំងការដុតកង់ឡាន និងគប់ដុំថ្មផងដែរ។ គួរឲ្យដឹងដែរថាក្រុមបាតុករ បាឡេស្ទីនជាច្រើនបាននាំគ្នាធ្វើការតវ៉ានៅ តាមមន្ទីរឃុំឃាំងមួយចំនួនរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជប៉ុន សហរដ្ឋ អាមេរិក អឺរ៉ុប និងកន្លែងផ្សេងទៀតកាលពីថ្ងៃពុធ បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការដោះស្រាយស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ខណៈភាគីទាំង៣ ស្វែងរកការធានាការចាកចេញប្រកបដោយសុវត្ថិភាព សម្រាប់អ្នកដែលភៀសខ្លួនចេញពីប្រទេស ដែលគ្រប់គ្រងដោយក្រុមតាលីបង់។ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ភាពមិនច្បាស់លាស់ និងអសន្តិសុខអាចនាំឱ្យមានវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានសន្យាក្នុងអំឡុងពេលកិច្ចប្រជុំតាមអ៊ិនធឺណិតថា នឹងផ្តល់ជំនួយថ្មីៗចំនួន ៦៥...
ប៉េកាំង៖ ប្រទេសចិន បានសម្រេចចិត្តផ្តល់ជាបន្ទាន់នូវទឹកប្រាក់ចំនួន ២០០ លានយ័ន (៣០,៩៦ លានដុល្លារ) នូវគ្រាប់ធញ្ញជាតិការផ្គត់ផ្គង់រដូវរងា ថ្នាំបង្ការ និងថ្នាំដល់អាហ្វហ្គានីស្ថាន តាមតម្រូវការរបស់ប្រជាជនអាហ្វហ្គានីស្ថាន។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃពុធនៅពេលចូលរួមកិច្ចប្រជុំលើកដំបូងនៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាននៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់។ លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគវ៉ាក់សាំងចំនួន ៣ លានដូស...
ភ្នំពេញ៖ លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ យ៉ាងណាក៏ដោយ។...
ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ – ដើម្បីចូលរួមលើកកម្ពស់ ទំនៀមទំលាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើង ក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកំសាន្តលើទូរស័ព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ...
ការលក់តាមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា ទំនងជាខ្លាំងថានឹងកើនឡើង ដោយសារការរាតត្បាត ជំងឺកូវីដ-១៩ និងកំណើនជាលំដាប់ នៃបណ្តាញទំនាក់ទំនងសង្គម។ យោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងលក់ ការផ្សាយពាណិជ្ជកម្មរបស់ Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការរាតត្បាតជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង ងាកមករកវិស័យអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ហើយបើយោងតាមលោក...
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បានសន្យាថា នឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ កញ្ញានេះ ដែលបានដកស្រងសំដីលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសកូរ៉េ ក្នុងឱកាស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់សហគ្រាសផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅកម្ពុជា ត្រូវដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈ ក្នុងទីតាំងរបស់ខ្លួន ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ។ អគ្គនាយកដ្ឋានពន្ធដារបានដាក់កំហិតថា សហត្រាសផលិតត្រូវអនុវត្តតាមពេលវេលាដែលបានកំណត់ ដោយចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវធ្វើការបញ្ជាទិញឧបករណ៍វាស់ចំណុះទៅកាន់អ្នកផ្គត់ផ្គង់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវធ្វើការដំឡើងឧបករណ៍វាស់ចំណុះ...