បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានទទូចថា ការបញ្ឈប់លំហូរអាវុធរបស់លោកខាងលិចចូលទៅក្នុងអ៊ុយក្រែននឹងមិននាំមកនូវសន្តិភាពនោះទេ។ អ្នកនយោបាយបានរិះគន់អ្នកដែលតវ៉ាប្រឆាំងនឹងការបន្តហូរចូលនៃអាវុធក្នុងអំឡុងពេលសុន្ទរកថានៅក្នុងសភាអាល្លឺម៉ង់ Bundestag កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានសរសើរដល់សាមគ្គីភាពក្នុងចំណោមសហភាពអឺរ៉ុប G7 និងណាតូក្នុងការគាំទ្រផ្នែកយោធារបស់ពួកគេចំពោះទីក្រុងគៀវ ដោយលោកបានអួតថា អាល្លឺម៉ង់កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនច្រើនជាងគេក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បញ្ជាក់ប្រាប់ដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យដឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។...
ភ្នំពេញ៖ ក្រោយពីមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស កាលពីថ្ងៃ១មិនាកន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរារណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចការដ្ឋាននោះឲ្យបានល្អប្រសើរជាងមុន។ កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រសំណើទាំង១២ ចំណុចរបស់ចិនទាក់ ទងបញ្ហានៅអ៊ុយក្រែន និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំណើរទាំងនេះ ។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។ យោងតាមគណនីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖ នៅពេលដែលគណៈប្រតិភូចុងក្រោយបង្អស់ពីសភាតំណាងរាស្រ្តបានត្រឡប់មកពីតៃវ៉ាន់វិញ ពួកគេមានសារមួយសម្រាប់សភាថា កោះតៃវ៉ាន់ត្រូវការអាវុធ និងការបណ្តុះបណ្តាលឥឡូវនេះ។ ពួកគេជឿថា សហរដ្ឋអាមេរិកត្រូវការពន្លឿនចំនួន និងកម្លាំងអាវុធដែលខ្លួនបានសន្យាចំពោះទីក្រុងតៃប៉ិ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអាវុធដែលមិនទាន់បានប្រគល់ជូនដល់ទៅ ១៩ ពាន់លានដុល្លារ។ យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិកប្រហែលជាមានពេលបន្តិចទៀតក្នុងការផ្តល់អាវុធ ប៉ុន្តែមានតែបន្តិចបន្តួចប៉ុណ្ណោះ។ នាយក CIA...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតគឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់នេះ។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា «ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតរបស់យើង គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើនដែលថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញញត្តិ ប្រកាសគាំទ្រពេញទំហឹង នូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ ក្នុងសំណុំរឿងជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិធ្ងន់ធ្ងរ ស្របតាមបញ្ញាតិមាត្រា ៤៣៩ និងមាត្រា៤៤៣ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់ នូវក្មេងទំនើង នៅក្នុងសាលារៀន និងជំរុញលោកគ្រូ អ្នកគ្រូ ប្រកាន់ភ្ជាប់ក្រមសីលធម៌ ជាគ្រូបង្រៀន ឲ្យសាកសមជាមាតាទី២ របស់សិស្សានុសិស្ស។ ការជំរុញរបស់លោក នួន ផារ័ត្នបានធ្វេីឡេីងក្នុងពិធីបិទសន្និបាទបូកសរុប វាយតម្លៃការងារអប់រំ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបេីកសិក្ខាសាលាអប់រំ ផ្សព្វផ្សាយ ការថែទាំសុខភាព ស្តីពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំង ការពារជំងឺ១១មុខ ដល់កុមារ ដេីម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១២ ក្រោមមូលបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសមយ័ឌីជីថល ដែលរៀបចំឡេីង ដោយគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ សហការជាមួយ...