ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពនឹងពិភាក្សា អំពីកម្មវិធីគាំទ្ររយៈពេលជាច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន ។ លោក Stoltenberg បានលើកឡើងថា កម្មវិធីនេះនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសណាតូនៅថ្ងៃទី០៤-០៥ ខែមេសា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អតិភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី ៤ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ នឹងធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យប្រទេសជប៉ុន មានការប្រុងប្រយ័ត្ន លើការរឹតបន្តឹងការ ត្រួតពិនិត្យការនាំចេញលើឧបករណ៍ផលិត semiconductor និងជៀសវាងការបង្កើតកត្តាស្មុគស្មាញថ្មី ចំពោះទំនាក់ទំនងទ្វេភាគី ។ លោកស្រីបានប្រាប់សន្និសីទ សារព័ត៌មាននៅពេលឆ្លើយសំណួរពាក់ព័ន្ធថា ប៉ុន្មានថ្ងៃមុននេះ ប្រទេសជប៉ុន បានប្រកាសថា ខ្លួននឹងរឹតបន្តឹងការនាំចេញ ឧបករណ៍ផលិត...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១០.២០នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំពីរ ឬ G7 គឺប្រទេសជប៉ុន បានចាប់ផ្តើមទិញប្រេងឆៅ ពីរុស្ស៊ីលើសពីតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ដែលបានព្រមព្រៀងគ្នា បន្ទាប់ពីទទួលបានការលើកលែង ដែលមានការអនុញ្ញាតពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃច័ន្ទថា ស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថា បានសម្លាប់អ្នកសរសេរប្លុកយោធា ដ៏ល្បីល្បាញរបស់រុស្ស៊ី Vladlen Tatarsky ត្រូវបានឃុំខ្លួន។ ស្ត្រីសង្ស័យឈ្មោះ Darya Trepova ត្រូវបានគេដាក់ក្នុងបញ្ជី ដែលចាប់ខ្លួនរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tatarsky...
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ដល់ ទី១១ខែមេសាឆ្នាំ២០២៣នឹងមានភ្លៀងធ្លាក់ពី ខ្សោយទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ – ១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា អំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល...
វីយែន៖ តម្លៃប្រេងបានកើនឡើងដល់ជាង ៦ភាគរយបន្ទាប់ពីប្រទេសអ្នកផលិតធំៗ បានបង្ហាញការសម្រេចចិត្ត ដ៏គួរឱ្យភ្ញាក់ផ្អើលនៅចុងសប្តាហ៍ ដើម្បីកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភាបានកើនឡើង ៤,៧៥ ដុល្លារអាមេរិក ឬ ៦,២៨ភាគរយ មកនៅត្រឹមតម្លៃ ៨០,៤២ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
បរទេស៖ សភាម៉ាឡេស៊ីបានបោះឆ្នោត ដកទោសប្រហារជីវិតជា កាតព្វកិច្ចរបស់ប្រទេសនេះ ដែលអាចទុកចោលអ្នកទោសច្រើនជាង ១ ៣០០ នាក់ នៅលើជួរមរណៈ។ ប្រទេសនេះបានផ្អាកការ ប្រហារជីវិតតាំងពីឆ្នាំ២០១៨មក ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាម៉ាឡេស៊ីកាលពីថ្ងៃចន្ទបានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីដកទោសប្រហារជីវិតជាការ កាត់ទោសជាកាតព្វកិច្ច...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានមកដល់អគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងចំណាយពេលមួយយប់ មុនពេលប្រឈមមុខនឹងការ ចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការធ្វើដំណើររបស់លោក Trump ទៅកាន់ Manhattan...