ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ៤ មេសានេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍ សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឲ្យស្ថានភាពធាតុអាកាស កាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែកើនឡើង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ...
បរទេស៖ រដ្ឋអាជ្ញានៅក្នុងប្រទេសវៀតណាម បានស្នើឱ្យកាត់បន្ថយការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលមួយ ឬពីរឆ្នាំសម្រាប់ជនជាប់ចោទ ២២នាក់ នៅក្នុងការកាត់ក្តីលើក្រុមហ៊ុន Van Thinh Phat ដែលកំពុងដំណើរការ រួមទាំងប្តី និងក្មួយស្រីរបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា...
គៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីហ្វាំងឡង់ លោក Alexander Stubb បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ រវាងប្រទេសទាំង២។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានរយៈពេល១០ឆ្នាំ ដោយសន្យាហ្វាំងឡង់ ដើម្បីបន្តការគាំទ្រផ្នែកយោធា នយោបាយ និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ ទីក្រុងគៀវស្របពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ប្រទេសហ្វាំងឡង់...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃពុធ លោក Benny Gantz សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាមអ៊ីស្រាអ៊ែល បានអំពាវនាវឱ្យមានការបោះឆ្នោតជាតិក្នុងខែកញ្ញា ខណៈដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រឈមមុខនឹងសម្ពាធក្នុងប្រទេស និងក្រៅប្រទេសជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ។ លោក Gantz បានថ្លែងនៅក្នុងសន្និសីទទូរទស្សន៍មួយថា “យើងត្រូវតែយល់ព្រមលើកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតនៅក្នុងខែកញ្ញា ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្រ្គាម១ឆ្នាំ ប្រសិនបើអ្នកនឹង” ។ “ធ្វើការកំណត់កាលបរិច្ឆេទបែបនេះនឹងអនុញ្ញាតឱ្យយើង...
តៃប៉ិ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់ និងជាង១.០០០នាក់បានរងរបួសកាលពីថ្ងៃពុធ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅកោះតៃវ៉ាន់ ដែលបានបំផ្លាញអគាររាប់សិបខ្នង និងបានជំរុញឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ដែលលាតសន្ធឹងទៅដល់ប្រទេសជប៉ុន និងហ្វីលីពីន ។ គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រមុនម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) ដែលមានចំណុចកណ្តាល ១៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hualien...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ទោះបីជាបុរសម្នាក់ឈ្មោះ គង់ សុខសែង ឈ្មោះក្រៅហៅ Den Sony ដែលគ្រប់គ្នាជាអ្នកលេងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកស្គាល់ថា ជាតារាហ្វេសប៊ុកនោះ បានប្រើហិង្សាលើស្ត្រីម្នាក់ ទោះបីជារូបគេខំប្រឹងឡាយ បកស្រាយយកខ្លួនថា ការប្រើហិង្សានោះគឺជាសម្តែង យ៉ាងណាក៏ដោយ ក៏ត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក...
ភ្នំពេញ៖ ពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មកលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល ជួយសម្រួលមិនយកថ្លៃសេវា បង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយ ការចំណាយបានមួយផ្នែក។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃ សេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ដែលវិលត្រឡប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ...
ឥស្លាម៉ាបាដ៖នាយកដ្ឋាន ប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យអង្គភាពប៉ូលិសនៅក្នុងខេត្ត Punjab ស្ថិតនៅភាគខាងកើត ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនភេរវករ ចំនួន២២នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ ដែលមានមូលដ្ឋានលើការ ស៊ើបការណ៍សម្ងាត់ ។ នាយកដ្ឋាន CTD បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា បុគ្គលិករបស់ CTD នៃអង្គភាពប៉ូលិស ខេត្តPunjab...
ម៉ូស្គូ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីថ្ងៃពុធថា អភិបាលក្រុង Sergei Sobyanin បានឲ្យដឹងថា មានមនុស្សចំនួន២នាក់ បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានខ្យល់ព្យុះ កួចបានបោកបក់មក លើទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ។ លោក Sobyanin បានឲ្យដឹងនៅលើបណ្តាញ Telegram ថា ល្បឿនខ្យល់បានឡើងដល់ជាង២១ម៉ែត្រក្នុង១វិនាទី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានបញ្ជូនសំណើផ្លូវការ និងការអំពាវនាវ ពីសមាជិកសភាមួយក្រុម ទៅកាន់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងស៊ីប ដោយទាមទារឱ្យប្រទេស ទាំងនេះស៊ើបអង្កេតការវាយប្រហារ ភេរវកម្មនាពេលថ្មីៗ នេះលើប្រទេសរុស្ស៊ី។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពី មានការទាមទារពីតំណាងជាច្រើននៃរដ្ឋ Duma សម្រាប់ការស៊ើបអង្កេតលើការ ជាប់ពាក់ព័ន្ធដែលអាច...